14/07/2025 - 10:00

បែប​បទ​ដី​ធ្លី​នឹង​ត្រូវ​ដោះ​ស្រាយ​ដោយ​ថ្នាក់​ឃុំ 

ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា រដ្ឋ​អំ​ណាច​មូល​ដ្ឋាន ២​ថ្នាក់​នឹង​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ។ ក្រ​សួង​កសិ​កម្ម និង​បរិស្ថាន ក៏​បាន​ធ្វើ​វិមជ្ឈ​ការ​បែប​បទ​រដ្ឋ​បាល​ដី​ធ្លី​ចំ​នួន ១៤ ដល់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ ដើម្បី​បង្រួម​ពេល​វេលា​ដោះ​ស្រាយ​ការ​ងារ​ជា​ប្រ​ចាំ ហើយ​ជិត​ដិត​នឹង​ប្រ​ជា​ជន។

រូប​ជា​ឧទា​ហរណ៍។

ក្នុង​នោះ បែប​បទ​ចំ​នួន​៥​ជាប់​ពាក់​ព័ន្ធ​ដល់​ការ​ចុះ​បញ្ជី ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី (ប្លង់​ទន់) រួម​មាន​៖ កំ​ណត់​ឡើង​វិញ​នូវ​ផ្ទៃ​ដី​សង់​លំ​នៅ​ឋាន ដែល​បាន​ផ្តល់​ជូន​ប្លង់​ទន់​មុន​ថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ ២០០៤; កែ​តម្រូវ​ប្លង់​ដី​ដែល​ខុស​ឆ្គង; ដក​ហូត និង​ផ្តល់​ជូន​ប្លង់​ទន់​ដែល​ខុស​ឡើង​វិញ; ចុះ​ឈ្មោះ​និង​ផ្តល់​ជូន​ប្លង់​ទន់​លើក​ដំ​បូង​ដល់​អង្គ​ការ​ដែល​កំ​ពុង​ប្រើ​ប្រាស់​ដី; ផ្តល់​ជូន​ប្លង់​ទន់​ជូន​គ្រួ​សារ បុគ្គល សហ​គមន៍​ប្រ​ជា​ជន ឬ​អ្នក​មាន​ដើម​កំ​ណើត​វៀត​ណាម​ស្នាក់​នៅ​បរ​ទេស។

ពាក់​ព័ន្ធ​ដល់​បែប​បទ​ប្រ​គល់​ដី ឱ្យ​ជួល​ដី ប្ដូរ​គោល​បំ​ណង់​ប្រើ​ប្រាស់​ដី គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​អនុវត្ត​បែប​បទ​ចំ​នួន ៥ រួម​មាន៖ ប្រ​គល់​ដី ឱ្យ​ជួល​ដី​ដោយ​គ្មាន​ការ​ដេញ​ថ្លៃ; ប្ដូរ​រូប​ភាព​ប្រ​គល់​ឬ​ជួល​ដី; កែ​តម្រូវ​សេចក្តី​សម្រេច​ប្រ​គល់​ដី ឱ្យ​ជួល​ដី​ពេល​មាន​ការ​ផ្លាស់​ប្តូរ​អំ​ពី​មូល​ដ្ឋាន​គតិ​យុត្តិ​ឬ​ព្រំ​ដែន ផ្ទៃ​ដី; និង​ប្រ​គល់​ដី​លំ​នៅ​ឋាន​ដោយ​គ្មាន​ការ​ដេញ​ថ្លៃ​ដល់​ក្រុម​មុខ​សញ្ញា​អា​ទិភាព​មួយ​ចំ​នួន ដូច​ជា​កម្មា​ភិបាល អ្នក​រដ្ឋ​ការ គ្រូ​បង្រៀន បុគ្គ​លិក​ពេទ្យ​នៅ​តំ​បន់​លំ​បាក​និង​អ្នក​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​នៅ​ឃុំ​ដែល​មិន​ទាន់​មាន​ដី​លំ​នៅ​ឋាន។

ក្រៅ​ពី​នោះ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ នៅ​ទាំង​អនុវត្ត​បែប​បទ​ចំ​នួន ៤ បង្ហាញ​ច្បាស់​ពី​តួនា​ទី​ជិត​ដិត​នឹង​ប្រ​ជា​ជន ត្រូវ​បាន​កំ​ណត់​រួម​មាន៖ ប្រ​គល់​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ដល់​រដ្ឋ ឬ​សហ​គមន៍; ប្រើ​ប្រាស់​ដី​គួប​ផ្សំ​ដោយ​ពហុ​បំ​ណង; ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ក្រោម​សិទ្ធិ​សម្រេច​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ និង​រៀប​ចំ​សម្រុះ​សម្រួល​វិវាទ​ដី​ធ្លី​នៅ​មូល​ដ្ឋាន។

លោក​ឌោ​ឌឹក​យី រដ្ឋ​មន្ត្រី​ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន ក៏​បាន​ចង្អុល​ការ​ដល់​ស្ថា​ប័ន​សមត្ថ​កិច្ច មិន​ត្រូវ​សំ​ណូម​ពរ​ឱ្យ​ប្រ​ជា​ជន​កែ​តម្រូវ​ឯក​សារ​ដី​ធ្លី​ដោយ​សារ​តែ​ការ​រួម​បញ្ចូល​រដ្ឋ​បាល​នោះ​ទេ។ ឯក​សារ​ដី​ធ្លី​ទាំង​អស់​នៅ​មាន​សុពល​ភាព​នឹង​បន្ត​ប្រើ​ប្រាស់។ ការ​កែ​តម្រូវ​នឹង​អនុវត្ត​ពេល​ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​ធ្វើ​នូវ​បែប​បទ​រដ្ឋ​បាល​ណា​ដែល​ពាក់​ព័ន្ធ​តែ​ប៉ុណ្ណោះ។ អា​ស្រ័យ​ហេតុ​នោះ ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​អំ​ពី​ក្រ​ដាស​ស្នាម​ដី​ធ្លី​និង​ផ្ទះ​សម្បែង​តាំង​ពី​មុន​មក​នៅ​តែ​មាន​សុពល​ភាព ហើយ​ដំ​ណើរ​ការ នឹង​មិន​មាន​អ្វី​ផ្លាស់​ប្តូរ​បើ​ប្រៀប​នឹង​ពី​មុន​ឡើយ៕

                    ប្រ​ភព៖ thanhnien.vn - វិមាន

ចែករំលែកអត្ថបទ