(កឹងធើ) - សមមិត្ត ង្វៀងង៉ុកតឹម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង អគ្គនិពន្ធនាយកកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ; សមមិត្ត ហ្វិញហ្វាងម៉េន អគ្គនិពន្ធនាយករងប្រចាំការកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ទើបធ្វើការជាមួយនឹងផ្នែក ទទួលបន្ទុកខ្លឹមសារកាសែតកឹងធើនៅស្ថាប័នកាសែតកឹងធើ (ចាស់) និងធ្វើការជាមួយសមូហភាពកម្មាភិបាល បុគ្គលិកនៅមូលដ្ឋាន ២ (ហូវយ៉ាង)។

សមមិត្ត ង្វៀងង៉ុកតឹម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង អគ្គនិពន្ធនាយកកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ថ្លែងចង្អុលការក្នុងកិច្ចប្រជុំនៅការិយាល័យកាសែតកឹងធើ (ចាស់)។ រូបថត៖ ក្វឹកថាយ
កិច្ចប្រជុំនេះ កម្មាភិបាល បុគ្គលិកនិងនិយោជិតជាច្រើន បានលើកឡើងនូវមតិគោលបំណងនិងសំណើមួយចំនួនអំពីចាត់ចែង រៀបចំក្បាលម៉ាស៊ីន រចនាសម្ព័ន្ធកងជួរកម្មាភិបាល បុគ្គលិក និងនិយោជិតឡើងវិញ; ចាត់ចែងនិងរៀបចំឡើងវិញនូវផលិតផលសារព័ត៌មាន។ល។ ដើម្បីកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ដំណើរការរលូន មានប្រសិទ្ធភាពក្នុងពេលខាងមុខ។
ថ្លែងចង្អុលការក្នុងកិច្ចប្រជុំនេះ សមមិត្ត ង្វៀងង៉ុកតឹម ឱ្យដឹង៖ រៀបចំក្បាលម៉ាស៊ីនរបស់កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ នឹងមានដើមទងចំនួន១៣ ក្នុងនោះ មានការិយាល័យជំនាញចំនួន ១២ និងមជ្ឈមណ្ឌល សេវាកម្ម - ផ្សព្វផ្សាយ - ផ្សាយពាណិជ្ជកម្ម១។ បច្ចុប្បន្នមានកម្មាភិបាល បុគ្គលិក និងនិយោជិតរបស់ស្ថាប័នសរុប ៥៥២ នាក់។ គណៈរៀបរៀងកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ នឹងបន្តចាត់ចែងរៀបចំក្បាលម៉ាស៊ីន និងការងារបុគ្គលិក ដើម្បីធានាសកម្មភាពរបស់អង្គភាពថ្មី។ សមមិត្ត សំណូមពរសមូហភាពកម្មាភិបាល បុគ្គលិក និងនិយោជិតលំនឹងសតិអារម្មណ៍ បន្តរក្សានិងបើកទូលាយវិសាលភាពប្រតិបត្តិការ លើកកម្ពស់គុណភាពផលិតផលសារព័ត៌មាន; បង្កើនការងារគ្រប់គ្រង ប្រគល់ការងារ និងបំពាក់សម្ភារៈដល់អង្គភាពថ្មី។
អំពីចាត់ចែងកងជួរការងារបុគ្គលិក សមមិត្ត ង្វៀងង៉ុកតឹម បានគូសបញ្ជាក់ ចំពោះមុខរក្សាចំនួនអ្នកធ្វើការនៅដូចដើម រៀបចំ និងចាត់ចែងការងារសមស្រប ដើម្បីធានាសកម្មភាពរបស់អង្គភាពថ្មីលំនឹងរហូតដល់ចុងឆ្នាំ២០២៥; ផ្តោតសំខាន់រក្សាអ្នកមានសមត្ថភាពបន្តបំពេញការងារនៅអង្គភាព ធានារបបគោលនយោបាយជូនកម្មាភិបាល អ្នករដ្ឋការ និងនិយោជិត៕
ក្វឹកថាយ - វិមាន