ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/07/2025 - 09:51

ម្ចាស់​ឆ្នោត​កឹង​ធើ​រីក​រាយ​ចំ​ពោះ​ការ​ផ្លាស់​ប្តូរ​របស់​ប្រ​ទេស​ជាតិ 

គណៈ​ប្រតិ​ភូ​សមា​ជិក​រដ្ឋ​សភា​អង្គ​ភាព​ក្រុង​កឹង​ធើ ទើប​មាន​របាយ​ការណ៍​រហ័ស​អំ​ពី​លទ្ធ​ផល​នៃ​សម័យ​ប្រ​ជុំ​លើក​ទី​៩ រដ្ឋ​សភា នី​តិ​កាល​ទី​១៥ និង​ជួប​ពិ​ភាក្សា​ជា​មួយ​ម្ចាស់​ឆ្នោត ស្តាប់​មតិ​គោល​បំ​ណង​របស់​ប្រ​ជា​ជន បន្ទាប់​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់​ដាក់​ឱ្យ​ដំ​ណើរ​ការ​នៅ​ឃុំ​វិញ​ហាយ ក្រុង​កឹង​ធើ។

គណៈ​ប្រតិ​ភូ​សមា​ជិក​រដ្ឋ​សភា​អង្គ​ភាព​ក្រុង​កឹង​ធើ ក្នុង​កិច្ច​ជំ​នួប​ជា​មួយ​ម្ចាស់​ឆ្នោត​និង​ជូន​អំ​ណោយ​ដល់​មា​មីង​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​ឃុំវិញ​ហាយ។

ម្ចាស់​ឆ្នោត​ឃុំ​វិញ​ហាយ បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំ​ពោះ​លទ្ធ​ផល​នៃ​សម័យ​ប្រ​ជុំ ការ​ផ្លាស់​ប្តូរ​របស់​ប្រ​ទេស​ជាតិ​នៅ​ពេល​អនុវត្ត​ការ​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់។ ម្ចាស់​ឆ្នោត ក៏​បាន​លើក​សំ​ណើ​អំ​ពី​បញ្ហា​ជា​ច្រើន ដើម្បី​ជំ​រុញ​ការ​អភិវឌ្ឍ​ជាង​ទៀត​សម្រាប់​ឃុំ​វិញ​ហាយ​និង​ក្រុង​កឹង​ធើ​។ល។ ពិ​សេស ម្ចាស់​ឆ្នោត​ស្នើ​ទៅ​រដ្ឋ​អំ​ណាច​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។ រដ្ឋ​មាន​គោល​នយោ​បាយ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អប់រំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ វិនិ​យោគ​កសាង​សា​លា​ជន​ជាតិ​អន្តេវា​សិក​បន្ថែម ដើម្បី​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​មាន​លក្ខណៈ​សិក្សា​រៀន​សូត្រ​បាន​ល្អ​ជាង មាន​គោល​នយោ​បាយ​កាត់​បន្ថយ​ថ្លៃ​សិក្សា; វិនិ​យោគ​ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​ជួស​ជុល បង្កើន​កម្រិត​ផ្លូវ​ដើម្បី​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល…។

ថ្លែង​ក្នុង​កិច្ច​ជំ​នួប​នេះ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា លោក​ឡឹម​វ៉ាន់​ម៉ឹង បាន​ណែ​នាំ​អំ​ពី​បញ្ហា​មួយ​ចំ​នួន​ក្នុង​ការ​កសាង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់។  លោក​ឡឹម​វ៉ាន់ម៉ឹង គូស​បញ្ជាក់ បក្ស​និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​គោល​យោ​បាយ​ជន​ជាតិ ក្នុង​នោះ ឃុំ​វិញ​ហាយ​គឺ​ជា​ឃុំ​មួយ​នៅ​ជាប់​សមុទ្រ​របស់​ក្រុង​កឹង​ធើ មាន​ជន​រួម​ជាតិ​ខ្មែរ និង​ចិន​រស់​នៅ​កុះ​ករ សេដ្ឋ​កិច្ច​នៅ​ជួប​លំ​បាក​ច្រើន ហើយ​ក៏​បន្ត​ត្រូវ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ជំ​ហានៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​ជាប់​ទាក់​ទិន...។

ប្រ​ធាន​គណៈ​ប្រតិ​ភូ​សមា​ជិក​រដ្ឋ​សភាព​អង្គ​ភាព​ក្រុង​កឹង​ធើ លោក​ង្វៀង​ត្វឹង​អាញ បាន​កត់​សម្គាល់​នូវ​មតិ​យោ​បល់ ហើយ​សង្ឃឹម​ថា ម្ចាស់​ឆ្នោត​បន្ត​ការ​រួម​ចំ​ណែក​ច្រើន​ថែម​ទៀត​ក្នុង​ការ​កសាង​មាតុ​ភូមិ​នា​ពេល​ខាង​មុខ រួម​ជា​មួយ​រដ្ឋ​អំ​ណាច​អនុវត្ត​សម្រេច​រួច​រាល់​ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​របស់​ភូមិ​ភាគ។ កិច្ច​ជំ​នួប​នេះ គឺ​ជា​ឱកាស​ដើម្បី​អ្នក​តំ​ណាង​របាយ​កាណ៍​អំ​ពី​លទ្ធ​ផល​នៃ​សម័យ​ប្រ​ជុំ ទន្ទឹម​នឹង​នោះ ទទួល​ព័ត៌​មាន​ឆ្លើយ បំ​ភ្លឺ​ការ​ផ្តល់​មតិ​រួម​ចំ​ណែក​ពី​ភាព​ជាក់​ស្តែង ធ្វើ​ជា​មូល​ដ្ឋាន​ដើម្បី​គណៈ​ប្រតិ​ភូ​សមា​ជិក​រដ្ឋ​សភា​បូក​សរុប ស្នើ​ទៅ​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច ដើម្បី​ធ្វើ​ការ​ពិ​និត្យ ដោះ​ស្រាយ ឆ្លង​តាម​រយៈ​នោះ បង្កើន​ការ​ផ្សារ​ភ្ជាប់​រវាង​សមា​ជិក​រដ្ឋ​សភា​និង​ម្ចាស់​ឆ្នោត រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ដំ​ណើរ​ការ​របស់​រដ្ឋ អំ​ណាច​ភូមិ​ភាគ​២​ថ្នាក់ ក៏​ដូច​ជា​របស់​រដ្ឋ​សភា៕

  ប្រ​ភព៖ TTXVN - មុ​នី

ចែករំលែកអត្ថបទ