កងពលតូចលេខ ៦ (យោធភូមិភាគ៩) ទើបរៀបចំវគ្គបំប៉នចំណេះដឹងជនជាតិ ជូននាយទាហាន យោធិនជំនាញ នាយទាហានរង យុទ្ធជនជាង១០០នាក់។

សិក្ខាកាមចូលរួមវគ្គបំប៉នចំណេះដឹងជនជាតិ។
វគ្គបំប៉នមានរយៈពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី៧ដល់ថ្ងៃ១១ ខែកក្កដា) រួមមានខ្លឹមសារ ដូចខាងក្រោម៖ បណ្ដាជនជាតិភាគតិចនៅវៀតណាម; អនុវត្តទស្សនៈនិងគោលការណ៍ របស់បក្ស ស្ដីពីការងារជនជាតិ; គោលនយោបាយមួយចំនួនរបស់រដ្ឋ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ; អភិរក្សនិងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌ជនជាតិភាគតិច ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រកបដោយចីរភាព; ពង្រីកតួនាទីប្រព័ន្ធនយោបាយមូលដ្ឋានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ; ការហាត់ច្រៀងរាំនិងសកម្មភាពសហគមន៍របស់ជនរួមជាតិខ្មែរ។
តាមប្រសាសន៍វរសេនីយ៍ឯក ហ្វាងតៀងផុង លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយកងពលតូចលេខ ៦ វគ្គបំប៉ន ដើម្បីបំពាក់បំប៉នចំណេះដឹងវប្បធម៌ ទំនៀមទម្លាប់របស់ជនជាតិភាគតិច គោលនយោបាយជនជាតិរបស់បក្ស រដ្ឋ; បំណិនវិធីសាស្រ្ត បទពិសោធន៍ផ្សព្វផ្សាយ ចលនាប្រជាជននៅតំបន់ជនរួមជាតិភាគតិច។ ឆ្លងតាមរយៈនោះ រួមចំណែកលើកកម្ពស់ចំណេះដឹង និងអនុវត្តដោយភាពរវៀសរវៃទៅនឹងការងារជាក់ស្ដែងនៅនឹងស្ថាប័ន អង្គភាព៕
យោង៖ កាសែតអាងយ៉ាង-ថាច់ធី