រយៈពេលកន្លង ដំណាក់សុខាភិបាលនៅតាមភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅកុះករនៅក្រុងកឹងធើ សកម្មនិងបង្កើនការផ្សព្វផ្សាយអនុវត្តនូវសកម្មភាពនានា ដើម្បីជនរួមជាតិភាគតិចជាសន្សឹមៗបានបង្ខិតជិតនឹងសេវាថែទាំសុខភាពទំនើប។

កម្មាភិបាលពេទ្យសង្កាត់សុកត្រាំង ក្រុងកឹងធើ ពិនិត្យជំងឺជូនប្រជាជន។ រូបថត៖ យ្វីអាញ
លីវទូ ជាឃុំក្រីក្រ មានជនរួមជាតិខ្មែររស់នៅកុះករ លក្ខណៈសេដ្ឋកិច្ច-សង្គមនៅជួបការលំបាកច្រើន។ ថ្វីដ្បិតដូច្នោះក្តី ការងារថែទាំសុខភាពប្រជាជននៅភូមិភាគត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ពង្រីកប្រសិទ្ធភាពជាវិជ្ជមាន។ ដើម្បីទទួលបានលទ្ធផលទាំងនេះ ដំណាក់សុខាភិបាលឃុំលីវទូ ជានិច្ចកាលតែងសហការជាមួយផ្នែកសុខាភិបាលថ្នាក់លើនិងអង្គការមហាជនឃុំ ធ្វើការពិនិត្យស្វែងរកជំងឺដែលតែងជួបប្រទះ ផ្តល់ពិគ្រោះសុខភាពជូនប្រជាជន ពិសេសគឺមនុស្សចាស់។ ឆ្លងតាមរយៈនោះ រួមចំណែកជួយប្រជាជនយល់ច្បាស់អំពីតួនាទីរបស់សុខភាព។

កម្មាភិបាលពេទ្យមូលដ្ឋាន ផ្តល់ពិគ្រោះនិងពិនិត្យជំងឺជូនប្រជាជនក្រីក្រ
និងមនុស្សចាស់គ្មានទីពឹង។ រូបថត៖ ត្រឿងផល
បច្ចុប្បន្ន នៅឃុំលីវទូគឺជនរួមជាតិភាគតិចបានចូលរួមធានារ៉ាប់រងសុខាភិបាល ១០០%; ស្រ្តីមានផ្ទៃពោះត្រូវបានពិនិត្យគភ៌តាមពេលកំណត់ សម្រាលកូននៅមូលដ្ឋានសុខាភិបាល ឬក៏មានការជំនួយពីកម្មាភិបាលពេទ្យ ១០០%; ផ្តល់សារធាតុបំប៉នឱ្យកុមារស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារទើបចាកផុតភាពក្រីក្រដែលខ្វះអាហារូបត្ថម្ភ។ ឃុំធានាជនរួមជាតិភាគតិចត្រូវបានចាក់វ៉ាក់សាំងគ្រប់ប្រភេទទាំង ១០០% ។
អ្នកមីងឡឹមធីយ៉េន នៅភូមិដៃនោង ឃុំលីវទូ ឱ្យដឹង៖ “ចៅខ្ញុំអាយុបាន ៥ ខែ ចាក់ថ្នាំបង្ការជំងឺម្ដងនេះទៀតបាន ៣ លើកហើយ៘ ដំណាក់សុខាភិបាល តែងជូនដំណឹងពេលវេលាចាក់វ៉ាក់សាំងនិងផ្ដល់វីតាមីនបានគ្រប់គ្រាន់។ ខ្ញុំឃើញសព្វថ្ងៃដំណាក់សុខាភិបាលមានម៉ាស៊ីន បរិក្ខារពេទ្យ ថ្នាំសង្កូវគ្រប់សព្វ៘ ម្ល៉ោះហើយ យើងខ្ញុំមិនបាច់ធ្វើដំណើរទៅឆ្ងាយដើម្បីព្យាបាលជំងឺដូចពីមុនទៀត”។
ដំណាក់សុខាភិបាលសង្កាត់ទី ៥ ក្រុងសុកត្រាំង (ចាស់) បច្ចុប្បន្នសង្កាត់សុកត្រាំង ក្រុងកឹងធើ ប៉ុន្មានឆ្នាំកន្លង តែងពង្រីកល្អតួនាទីក្នុងការពិនិត្យ ព្យាបាលជំងឺនិងបង្កទំនុកចិត្តដល់ប្រជាជនអំពីគុណភាពពិនិត្យ ព្យាបាលជំងឺ។ វេជ្ជបណ្ឌិត ហូយឿងយ៉ូវ អនុប្រធានដំណាក់សុខាភិបាលសង្កាត់ទី ៥ ឱ្យដឹង៖ “សង្កាត់មានជនរួមជាតិខ្មែររស់នៅកុះករ ម្ល៉ោះហើយ ត្រូវបានវិនិយោគបំពាក់មូលដ្ឋានសម្ភារៈ គ្រឿងបរិក្ខារនិងថ្នាំពេទ្យបានគ្រប់គ្រាន់ ជាសារវន្តឆ្លើយតបតម្រូវការថែទាំសុខភាពបឋមជូនប្រជាជន។ ម្យ៉ាងទៀត កម្មាភិបាលពេទ្យនៅទីនេះបម្រើការយូរឆ្នាំ មានជំនាញវិជ្ជាជីវៈច្បាស់លាស់ ហើយតែងចាត់ទុកអ្នកជំងឺដូចសាច់ញាតិ ទើបមាមីងខ្មែរមានការពេញចិត្តពេលមកពិនិត្យព្យាបាលជំងឺនៅទីនេះ”។
ដោយការអនុវត្តល្អនូវភាគកម្រិត ទិសដៅសុខាភិបាល ទើបដំណាក់សុខាភិបាលនៅតាមភូមិភាគ តែងបន្តរក្សាបានល្អលក្ខឋានបទដ្ឋានជាតិអំពីសុខាភិបាល ជំរុញការផ្សព្វផ្សាយបង្ការ បង្ក្រាបជំងឺរាតត្បាត; ធ្វើសេនាធិការជូនរដ្ឋអំណាចមូលដ្ឋាន បង្កើនការត្រួតពិនិត្យ ពិន័យបទល្មើសអំពីអនាម័យសុវត្ថិភាពចំណីអាហារ។ ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលជាសន្សឹមៗបង្កើនគុណភាព វិជ្ជាជីវៈក្នុងការពិនិត្យព្យាបាលជំងឺ ក៏ដូចជាការងារសុខាភិបាលបម្រុង៘ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឆ្លើយតបបានល្អនូវភារកិច្ចថែទាំសុខភាពបឋមជូនប្រជាជន ពិសេសគឺជនរួមជាតិភាគតិចនៅភូមិភាគ៕
ត្រឿងផល- លីសៀ