ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/07/2025 - 09:51

សុក​ត្រាំង (ចាស់) លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម ៨.៩០០ ខ្នង​សម្រេច​រួច​រាល់ 

ក្រោយ​ពី​ជិត ១ ឆ្នាំ​បំ​ផុស​ចលនា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០២៥ ខេត្ត​សុក​ត្រាំង (ចាស់) បាន​សម្រេច​រួច​រាល់​ការ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ចំ​នួន ៨.៩១៧ ខ្នង សម្រេច ១០០% នៃ​ផែន​ការ​ល្បឿន​អនុវត្ត​សម្រេច​មុន ៣ ខែ​បើធៀប​នឹង​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ។ ក្នុង​នោះ សាង​សង់​ផ្ទះ​ថ្មី​ចំ​នួន ៦.៥៤៩ ខ្នង និង​ជួស​ជុល​ផ្ទះ ២.៣៦៨ ខ្នង។ សរុប​ថវិ​កា​ជាង ៤៦៣ ពាន់​លាន​ដុង។

 ​ ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​លំ​នៅ​ឋាន​ជូន​ជន​ក្រី​ក្រ។

លទ្ធ​ផល​សម្រេច​បាន​ដូច​ពោល​ខាង​លើ គឺ​អា​ស្រ័យ​ដោយ​ប្រ​ព័ន្ធ​នយោ​បាយ​ភូមិ​ភាគ បាន​យល់​ច្បាស់​អំ​ពី​ការ​ឧបត្ថម្ភ​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​អ្នក​មាន​សគុណ ជន​រួម​ជាតិ​ភាគ​តិច គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ប្រ​កៀក​ក្រ គឺ​ជា​ភារ​កិច្ច​នយោ​បាយ មាន​អត្ថ​ន័យ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​និង​សីល​ធម៌ “តប​ស្នង​សង​គុណ” “ស្រ​ឡាញ់​អ្នក​ដទៃ ដូច​ស្រ​ឡាញ់​ខ្លួន​ឯង” រួម​ចំ​ណែក​នាំ​មក​នូវ​ផ្ទះ​ដ៏​កក់​ក្តៅ ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ទន់​ខ្សោយ ជា​មួយ​នឹង​គោល​លំ​នាំ “មិន​ទុក​នរ​ណា​ម្នាក់​ឱ្យ​នៅ​ពី​ក្រោយ​ឡើយ”។ លទ្ធ​ផល​ខាង​លើ​គឺ​ជា​សមិទ្ធ​ផល​ដ៏​វិសេស​វិសាល ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត និង​សាមគ្គី​ភាព​ក្នុង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ សហ​គមន៍​អា​ជីវ​កម្ម និង​ប្រ​ជា​ជន៕

យោង​តាម៖ dantocmiennui.baotintuc.vn

ចែករំលែកអត្ថបទ