14/07/2025 - 10:00

យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ក្រី​ក្រ 

ឃុំ​ភឿក​ហឹង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ (បច្ចុប្បន្ន ជា​ឃុំ​តឹប​សើុង ខេត្ត​វិញ​ឡុង) បាន​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម ម្ល៉ោះ​ហើយ​បាន​គិត​គូរ​ល្អ​ដល់​គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ និង​គ្រួ​សារ​ជួប​ការ​លំ​បាក។

រដ្ឋ​អំ​ណាច​មូល​ដ្ឋាន សហ​ការ​ជា​មួយ​ព្រះ​ចៅ​អធិ​ការ​វត្ត​ចុង​ព្រៃ ឃុំ​តឹប​សើុង ចលនា​សប្បុ​រស​ជន​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ។

លោក​ស្រី តាំង​ធី​ថឹម លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​តឹប​សើុង ខេត្ត​វិញ​ឡុង បាន​ឱ្យ​ដឹង៖  “ដើម្បី​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​គិត​គូរ​ដល់​គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ​និង​គ្រួ​សារ ជួប​ការ​លំ​បាក អង្គ​ការ​សមា​គម​ឃុំ​បាន​សកម្ម​សហ​ការ​ជា​មួយ​ផ្នែក​សមត្ថ​កិច្ច​ផ្សព្វ​ផ្សាយ​គ្រប់​សព្វ​នូវ​កម្ម​វិធី ផែន​ការ​សកម្ម​ភាព​សម​ស្រប​ជា​មួយ​នឹង​ស្ថាន​ភាព​ជាក់​ស្ដែង​របស់​អង្គ​ភាព និង​អង្គ​ការ​នីមួយៗ​។ រៀង​រាល់​ឆ្នាំ អង្គ​ការ​សមា​គម​តែង​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច កសាង​ផែន​ការ​ឃោសនា​ផ្សព្វ​ផ្សាយ​និង​ចលនា​ប្រ​ជា​ជន​ចូល​រួម​វិភាគ​ទាន​មូល​និធិ​គិត​គូរ​ដល់​គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ​និង​គ្រួ​សារ​ជួប​ការ​លំ​បាក។ ក្នុង ៦ ខែ​ដើម​ឆ្នាំ ២០២៥ ឃុំ​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ជូន​គ្រួ​សារ​គោល​នយោ​បាយ ២១៦ គ្រួ​សារ សរុប​ទឹក​ប្រាក់​ជិត ៣៦១ លាន​ដុង។ ចលនា​សប្បុ​រស​ជន​ជូន​អំ​ណោយ ១.៤០៨ ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ​និង​គ្រួ​សារ​ជួប​ការ​លំ​បាក គិត​ជា​ទឹក​ប្រាក់ ៦២៧​លាន​ដុង។ ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ​និង​គ្រួ​សារ​ជួប​ការ​លំ​បាក សរុប​ទឹក​ប្រាក់ ១,៩ ពាន់​លាន​ដុង។ ទទួល​គាំ​ពារ​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ ១៨ នាក់ ដោយ​ទឹក​ប្រាក់​ជាង ៤៥ លាន​ដុង”។

លោក​គឹម​ថាញ់​ស្វឹង នៅ​ភូមិ​ចុង​ព្រៃ ឃុំ​តឹប​សើុង ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ កន្លង​ហើយ រដ្ឋ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​មួយ​ខ្នង​យ៉ាង​សម​រម្យ ទំហំ​ផ្ទៃ​ដី​ប្រ​មាណ ៨០ ម៉ែត្រ​កា​រ៉េ សរុប​ទឹក​ប្រាក់​សាង​សង់ ១០០ លាន​ដុង ក្នុង​នោះ រដ្ឋ​ឧបត្ថម្ភ​៥០​លាន​ដុង ហើយ​គ្រួ​សារ​ចូល​រួម​បន្ថែម ៥០ លាន​ដុង ។ ឥ​ឡូវ​គ្រួ​សារ​ខ្ញុំ​លំ​នឹង​ចិត្ត​ផ្ដោត​អា​រម្មណ៍​អភិវឌ្ឍ​សេដ្ឋ​កិច្ច ដើម្បី​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ។

តាម​ប្រ​សាសន៍​លោក​ស្រី តាំង​ធី​ថឹម រយៈ​ពេល​ខាង​មុខ ឃុំ​តឹប​សើុង នឹង​បង្កើន​ការ​ឃោស​នា ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស និង​គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ។ ទន្ទឹម​នឹង​នោះ ជំ​រុញ​កិច្ច​ការ​សង្គ​មូប​នីយ​កម្ម កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​ក្នុង​សង្គម បើក​ទូលាយ​មុខ​សញ្ញា​ចលនា ដើម្បី​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​សុខុ​មាល​ភាព​សង្គម ផ្សារ​ភ្ជាប់​នឹង “រៀន​សូត្រ និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិយា​បថ​ហូជី​មិញ” កសាង​ជន​បទ​ថ្មី ជីវ​ភាព​វប្ប​ធម៌។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ប្រ​ជា​ជន៕

                               សើុង​ម៉ា​ល័យ-សុផន

ចែករំលែកអត្ថបទ