14/07/2025 - 10:00

វេទិកា​របស់​កុមារ​ជន​ជាតិ​ភាគ​តិច​នៅ​កឹង​ធើ 

ទម្រង់​ក្លឹប "មេ​ដឹក​នាំ​នៃ​ការ​ផ្លាស់​ប្តូរ" បាន​សមា​គម​សហ​ព័ន្ធ​នារី​ក្រុង​កឹង​ធើ បង្កើត​ឡើង​ជា​សួន​កម្សាន្ត​របស់​កុមារ​នៅ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក និង​កំ​ពុង​បាន​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​ដល់​សមា​ជិក​ជា​ច្រើន​ទៀត​ចូល​រួម។

សកម្ម​ភាព​ក្លឹប “មេដឹក​នាំ​នៃ​ការ​ផ្លាស់​ប្តូរ” នៃ​សិស្ស​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ។

សមា​គម​សហ​ព័ន្ធ​នារី​ក្រុង​កឹង​ធើ បាន​បង្ហាញ​មុខ​ទម្រង់​ក្លឹប “មេ​ដឹក​នាំ​នៃ​ការ​ផ្លាស់​ប្តូរ” ដោយ​មាន​សមា​ជិក​ចូល​រួម ៣៦ នាក់ នៅ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង។ តាំង​ពី​បង្កើត​នៅ​ឆ្នាំ ២០២៣ រហូត​មក​ទល់​ពេល​នេះ ក្លឹប​បាន​បន្ត​រក្សា​សកម្ម​ភាព​ជា​ទៀង​ទាត់ ដោយ​មាន​កម្ម​វិធី​កម្សាន្ត​សប្បាយ​ផង និង​ផ្គួប​បញ្ចូល​ចំ​ណេះ​ដឹង ចាំ​បាច់​ដែល​គួរ​ផ្សព្វ​ផ្សាយ​ផង។ មក​ទល់​ពេល​នេះ បាន​បង្ហាញ​មុខ​ទម្រង់​ក្លឹប​នៅ​ក្នុង​សហ​គមន៍ បាន​ចំ​នួន ៣ មាន​សមា​ជិក ៧២ នាក់ នៅ​ភូមិ​ថើយ​ត្រឿង ១ និង​ថើយ​ត្រឿង ២ ឃុំ​ថើយ​ស្វឹង; ឃុំ​ដុង​ថាំង ស្រុក​កើ-ដ (ចាស់) និង​សង្កាត់​តឹង​អាង ខណ្ឌ​និញ​កេវ (ចាស់)។

ទម្រង់​ក្លឹប “មេ​ដឹក​នាំ​នៃ​ការ​ផ្លាស់​ប្តូរ” បាន​បង្កើត​ឡើង​ដើម្បី​ជំ​រុញ​សម​ភាព​យេន​ឌ័រ រួម​ចំ​ណែក​ដោះ​ស្រាយ​នូវ​បញ្ហា​បន្ទាន់​ចំ​ពោះ​កុមារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។ ប្អូន​ថាច់​ធីង៉ុក​ត្វៀង ជា​ជន​ជាតិ​ខ្មែរ រៀន​ថ្នាក់​ទី ៩ នៅ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ពួក​ប្អូន​បាន​ចូល​រួម​ក្លឹប “មេ​ដឹក​នាំ​នៃ​ការ​ផ្លាស់​ប្តូរ” ដោយ​ក្តី​រំភើប​ក្រៃ​លែង។ ដោយ​សារ​បាន​ចូល​រួម​ក្នុង​ក្លឹប​នេះ ទើប​ពួក​ប្អូន​បាន​លើក​កម្ពស់​ចំ​ណេះ​ដឹង បំ​ណិន​ជឿ​ជាក់ និង​អង់​អាច​ដើម្បី​ផ្លាស់​ប្តូរ។ ពួក​ប្អូន​នៅ​ទាំង​ចែក​រំលែក​សុខ​ទុក្ខ​ទៅ​វិញ​ទៅ​មក និង​តែង​ទន្ទឹង​រង់​ចាំ​ដល់​ថ្ងៃ​សកម្ម​ភាព កម្សាន្ត​សប្បាយ​របស់​ក្លឹប”។

តាម​ប្រ​សាសន៍​លោក​ស្រី ឡេ​ធី​ធ្វី​ហាំង អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ក្រុង​កឹង​ធើ សមា​ជិក​ក្លឹប​ដូច​ជា​ប្អូន ថាច់​ធី​ង៉ុក​ត្វៀង គឺ​ជា​កម្លាំង​ស្នូល​ឈាន​មុខ​ដើម្បី​ផ្លាស់​ប្តូរ​ការ​យល់​ដឹង លុប​បំ​បាត់​ការ​រើស​អើង​យេន​ឌ័រ ជា​សន្សឹមៗ​លុប​បំ​បាត់​នូវ​ទំ​នៀម​ទម្លាប់​ឱន​ថយ​អន្ត​រាយ​ដល់​ជីវ​ភាព​របស់​បណ្តា​ជន​ជាតិ​នៅ​ភូមិ​ភាគ។ “ពេល​ចូល​រួម​ក្លឹប ប្អូនៗ​បាន​ស្វែង​យល់​អំ​ពី​ចំ​ណេះ​ដឹង ដូច​ជា​សិទ្ធិ​កុ​មារ បង្ការ​ប្រ​ឆាំង​ការ​រំលោភ​បំ​ពាន​ផ្លូវ​ភេទ បង្ការ ទប់​ស្កាត់​រៀប​អា​ពាហ៍​ពិ​ពាហ៍​មិន​ទាន់​គ្រប់​អា​យុ និង​អា​ពាហ៍​ពិ​ពាហ៍​ជាប់​ខ្សែ​លោ​ហិត ចៀស​វាង​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន បំ​ណិន​ប្រ​ព្រឹត្ត​មាន​សីល​ធម៌​លើ​បណ្តាញ​សង្គម ឆ្លង​តាម​រយៈ​នោះ បង្ក​ភាព​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន​អំ​ពី​អា​កប្ប​កិរិ​យា ការ​យល់​ដឹង​និង​ទង្វើ​ប្រ​ព្រឹត្ត” - លោក​ស្រី ឡេ​ធី​ធ្វី​ហាំង បាន​ចែក​រំលែក​ដូច្នេះ៕

    យោង៖ PhunuVietnam.vn - វិមាន

ចែករំលែកអត្ថបទ