ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/03/2024 - 16:40

មជ្ឈ​មណ្ឌល​សេវា​កម្ម​រដ្ឋ​បាល​សាធា​រណៈ​ក្រុង​កឹង​ធើ ទើប​បើក​ដំ​ណើរ​ការ​

មជ្ឈ​មណ្ឌល​សេវា​កម្ម​រដ្ឋ​បាល​សាធា​រណៈ​ក្រុង​កឹង​ធើ ទើប​ទទួល​ឯក​សារ​ជា​ផ្លូវ​ការ​របស់​អង្គ​ការ​ បុគ្គល​ដែល​មាន​តម្រូវ​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​នៅ​តាម​ស្ថា​ប័ន​នា​នា​ក្រោម​ឱវាទ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ។​ មជ្ឈ​មណ្ឌល​បាន​បង្កើត​ឡើង​តាម​សេចក្តី​សម្រេច​លេខ​៥៩៥/QĐ​-UBND ចុះ​ថ្ងៃ​ទី៦ ខែ​មីនា​ ឆ្នាំ​២០២៣ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ។​

 ​ ប្រ​ជា​ជន​មក​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​នៅ​មជ្ឈ​មណ្ឌល។​

មជ្ឈ​មណ្ឌល​សេវា​កម្ម​រដ្ឋ​បាល​សា​ធា​រណៈ​ក្រុង​កឹង​ធើ ជា​ដើម​ទង​ក្នុង​ការ​ទទួល​ ណែ​នាំ ផ្តល់​ព័ត៌​មាន​ ផ្គត់​ផ្គង់​សេវា​កម្ម​ក្នុង​ការ​ដោះ​ស្រាយ​ និង​ប្រ​គល់​លទ្ធ​ផល​បែប​បទ​រដ្ឋ​បាល​ថ្នាក់​ក្រុង​របស់​ស្ថា​ប័ន​ឯក​ទេស​នា​នា​ក្រោម​ឱវាទ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ដោយ​មាន​បែប​បទរដ្ឋ​បាល​ប្រ​មាណ​១.៤៣០​របស់​មន្ទីរ​ ផ្នែក​ឯក​ទេស​ចំ​នួន​១៦ ក្រោម​ឱវាទ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ និង​គណៈ​គ្រប់​គ្រង​មណ្ឌល​ផលិត​នាំ​ចេញ​ និង​ឧស្សា​ហកម្ម​កឹង​ធើ (លើក​លែង​តែ​មន្ទីរ​ហិរញ្ញ​វត្ថុ​ គណៈ​ជន​ជាតិ​និង​អធិ​ការ​កិច្ច​ក្រុង)។​ មន្ទីរ​ ផ្នែក​នីមួយ​ៗ​ តែង​ចាត់​បុគ្គ​លិក​ពី​១​ដល់​២​នាក់ ដើម្បី​ទទួល​ឯក​សារ​ ប្តូរ​វេន​ សហ​ការ​ដោះ​ស្រាយ​និង​ប្រ​គល់​លទ្ធ​ផល​ដល់​ប្រ​ជា​ជន​; ទន្ទឹម​នឹង​នោះ​ មន្ទីរ​ ផ្នែក​នា​នា​នឹង​រំសាយ​ផ្នែក​ទទួល​ប្រ​គល់​លទ្ធ​ផល​នៅ​មន្ទីរ​ ផ្នែក​នា​នា។​

ប្រ​ជា​ជន​មាន​តម្រូវ​ការ​អនុវត្ត​បែប​បទ​រដ្ឋ​បាល​ ទំ​នាក់​ទំ​នង​ដោយ​ផ្ទាល់​នៅ​មជ្ឈ​មណ្ឌល​សេវា​កម្ម​រដ្ឋ​បាល​ សា​ធា​រណៈ​ក្រុង​កឹង​ធើ អា​សយដ្ឋាន​លេខ​១០៩ ផ្លូវ​ង្វៀង​ត្រាយ​ សង្កាត់​តឹង​អាង​ ខណ្ឌ​និញ​កេវ​ ក្រុង​កឹង​ធើ; លេខ​ទូរ​ស័ព្ទ​ ០២៩២៣ ៨១៧ ៦៩៦។​ ពេល​វេលា​ទទួល​ឯក​សារ​របស់​អង្គ​ការ​និង​បុគ្គ​ល ពេល​ព្រឹក​ចាប់​ពី​ម៉ោង​៧​ដល់​ម៉ោង​១០:៣០នា​ទី; ពេល​រសៀល​ចាប់​ពី​ម៉ោង​១៣ដល់​ម៉ោង​១៦:៣០​នាទី (ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​រៀង​រាល់​សប្តាហ៍) ៕​

        យោង៖ cantho.gov.vn- ប្រែ​សម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ