អ្នកមីងគឹមធីសែ នៅភូមិឡោសយ A ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ជាបុគ្គលគំរូក្នុងការអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចលនាប្រជាជនអនុវត្តរាល់ចលនាកសាងជនបទថ្មី។ អ្នកមីងបានប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនប័ណ្ណសរសើរពីព្រោះសម្រេចបានស្នាដៃ “គំរូឆ្នើម ពង្រីកតួនាទីអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច” ឆ្នាំ២០២១-២០២២។
អ្នកមីង គឹមធីសែ តែងសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធ ដើម្បី
បម្រើការងារឃោសនាឱ្យបានល្អ។
អ្នកមីងគឹមធីសែ ឱ្យដឹង៖ “ពីមុន ខ្ញុំក៏ធ្លាប់បានបម្រើការនៅគណៈកម្មាធិការបក្សស្រុកថ្កូវ។ ឆ្នាំ២០០០ ខ្ញុំបានចូលនិវត្តន៍ ប៉ុន្តែនៅតែបន្តការរួមចំណែកក្នុងការកសាងសាខាបក្ស ចលនាប្រជាជនចូលរួមគាំទ្ររាល់ចលនានៅភូមិភាគ។ ឆ្នាំ២០០៥ ខ្ញុំបានមាមីងក្នុងភូមិបោះឆ្នោតជ្រើសរើសជាអ្នកមានប្រជាប្រិយ ក្នុងសហគមន៍ជនរួមជាតិខ្មែររហូតមកទល់នឹងបច្ចុប្បន្ន។ ឆ្លងតាមរយៈការហ្វឹកហ្វឺនជារៀងរាល់ឆ្នាំអំពីការងារសម្រាប់អ្នកមានប្រជាប្រិយ ខ្ញុំយល់ឃើញថាតួនាទីរបស់ខ្លួនកាន់តែសំខាន់។ ហេតុនេះ ខ្ញុំព្យាយាមលត់ដំជាគំរូដើម្បីប្រជាជន និងបក្ខជនក្នុងសាខាបក្សយកតម្រាប់តាម”។ យល់ឃើញវត្តអារាម ជាកន្លែងផ្សារភ្ជាប់ប្រជុំជីវភាពរបស់ជនរួមជាតិខ្មែរ ហើយជាកន្លែងងាយស្រួលសម្រាប់ការផ្សព្វផ្សាយពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ដូច្នេះហើយ អ្នកមីងគឹមធីសែ តែងបង្កើតទំនាក់ទំនងល្អជាមួយព្រះចៅអធិការវត្តនិងព្រះសង្ឃ ដើម្បីសហការអនុវត្តល្អនូវការងារចលនាផ្សព្វផ្សាយ។ ផ្តើមពីនោះ ជួយដល់ការឃោសនា ច្រានចោលរាល់ការអត្ថាធិប្បាយមូលបង្កាច់របស់អានុភាពអមិត្តកាន់តែមានប្រសិទ្ធភាព គឺជាទង្វើដើម្បីពង្រឹងទំនុកចិត្តក្នុងជនរួមជាតិខ្មែរចំពោះតួនាទីដឹកនាំរបស់បក្ស។
លោកត្រឹងទ្រឿងសើុង ប្រធានគណៈកម្មាធិការប្រជាជនឃុំដូងស្វឹង ឱ្យដឹង៖ “អ្នកមីងគឹមធីសែ ជាអ្នកមានប្រជាប្រិយក្នុងសហគមន៍ជនរួមជាតិខ្មែរនៅភូមិឡោសយ A ដូច្នេះ យោបល់របស់អ្នកមីងលើកឡើង តែងទទួលបានការគាំទ្រពីសំណាក់ប្រជាជនករណីទំនាស់វិវាទដីធ្លី អាពាហ៍ពិពាហ៍និងគ្រួសារ អ្នកមីងចូលរួមសម្របសម្រួលជោគជ័យជាច្រើនករណី។ អ្នកមីងទទួលបានការផ្ដល់ទំនុកចិត្តខ្ពស់ក្នុងមហាជនប្រជាជន។ អ្នកមីងតែងជាគំរូឈានមុខក្នុងការកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធ បរិច្ចាគដីធ្វើផ្លូវ ជីកស្ដារប្រឡាយដើម្បីបម្រើផលប្រយោជន៍រួម”៕
សើុងម៉ាល័យ-មុនី