មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/02/2024 - 16:46

អ្នក​អស់​ពី​ចិត្ត​ជា​មួយ​នឹង​តំ​បន់​ជន​បទ​ភូមិ​ព្រែក​ចាក​

មក​កាន់​ភូមិ​ព្រែក​ចាក​ ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ សួរ​រក​លោក​ឡឹម​សល់​ អ្នក​ណា​ក៏​ស្គាល់​ទាំង​អស់។​ ពី​ព្រោះ​គាត់​តែង​ដើរ​ធ្វើ​សប្បុរស​ធម៌​ ជួយ​ដល់​អ្នក​ក្រ​នៅ​ក្នុង​ភូមិ​ស្រុក​។​

លោក​ឡឹម​សល់​ (ឈរ​ទី២​ពី​ខាង​ឆ្វេង) ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​
ប្រជាជនខេត្តសុកត្រាំង។

តាម​ប្រ​សាសន៍​លោក​ ឡឹម​សល់​ កាល​ពី​មុន​ដោយ​សារ​ជីវ​ភាព​ក្រ​លំ​បាក​ ប្តី​ប្រ​ពន្ធ​គាត់​តែង​ដើរ​ធ្វើ​ការ​ស៊ី​ឈ្នួល​ខួប​ឆ្នាំ​ ដូច​ជា៖ ដក​ស្មៅ​ បាញ់​ថ្នាំ​ លីស្រូវ​ និង​ស្ទូង​ជា​ដើម​ ដឹង​ស្គាល់​គ្រប់​រស​ជាតិ​ក្រលំ​បាក។​ ព្រោះ​ហេតុ​នោះ​ ពេល​ជីវ​ភាព​បាន​ធូរ​ធារ​ ប្រ​ការ​ដំ​បូង​ដែល​គាត់​គិត​ដល់​នោះ​គឺជួយ​ដល់​អ្នក​ក្រ។​ ផ្តើម​ពី​នោះ​ លោក​ឡឹម​សល់​ ធ្វើ​ស្រែ​ ៤ កុង​ទុក​អង្ករ​សម្រាប់​ហូប​ ហើយ​ពេល​មា​មីង​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ​មក​ផ្ទះ​ពឹង​ពាក់​គាត់​តែង​ឱ្យ​អង្ករ​ពី​ ៥ - ១០គីឡូ​ក្រាម។​ ក្រៅ​ពី​នោះ​ គាត់​នៅ​ទាំង​ចលនា​មាមីង​ដែល​មាន​ជីវ​ភាព​ធូរ​ធារ​ក្នុង​ភូមិ​ ចូល​រួម​វិភាគ​ទាន​អង្ករ​ជាង​ ៣ តោន​/ឆ្នាំ​ និង​គ្រឿង​ឧបភោគ បរិភោគ​ជា​ច្រើន​ទៀត​ ដើម្បី​ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ និង​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​ក្នុង​ឱកាស​បុណ្យ​ទាន​ម្តង​ៗ​។​ លោក​ឡឹម​សល់​ មាន​ប្រ​សាសន៍​៖ “ដោយ​សារ​ទង្វើ​ល្អ​របស់​យើង​ ម្ល៉ោះ​ហើយ​ពេល​ខ្ញុំ​ចលនា​តែង​មាន​សប្បុ​រស​ជន​ជួយ​ឧបត្ថម្ភ​ជា​អង្ករ​ គ្រឿង​ឧបភោគ​បរិភោគ​ ដើម្បី​ឧបត្ថម្ភ​ដល់​មាមីង​ក្រី​ក្រ។​ ខ្ញុំ​តែង​ធ្វើ​ដូច្នេះ​រហូត​មក​ ហើយ​ក៏​ចូល​ចិត្ត​ធ្វើ​សប្បុរស​ធម៌​តាំង​ពេល​ណា​ដោយ​មិន​ដឹង​ខ្លួន​ កាន់​តែធ្វើ​សប្បុរស​ធម៌​កាន់​តែ​មាន​ចិត្ត​សប្បាយ​រីក​រាយ​និង​ចូល​ចិត្ត។​ ឥឡូវ​នេះ​ ខ្ញុំ​ចលនា​មាមីង​ដែល​ធូរ​ធារ​ និង​សប្បុ​រស​ជន​កសាង​ស្ពាន​ជន​បទ​ បំ​ពាក់​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ ដាំ​ផ្កា​មុខ​ផ្ទះ​នៅ​តាម​បណ្ដោយ​ដង​ផ្លូវ​ជាង​ ៣ គីឡូ​ម៉ែ​ត្រ រក្សា​អនា​ម័យ​បរិស្ថាន​ជុំ​វិញ​ផ្ទះ​ ផ្លូវ​ថ្នល់​ស្អាត​បាត។ល។​ អ្នក​ណា​ក៏​ធ្វើ​តាម​ ម្ល៉ោះ​ហើយ​បាន​ជួយ​ដល់​តំ​បន់​ជន​បទ​ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត”។​

លោក​ឡឹម​សល់​ ជូន​អង្ករ​ដល់​អ្នក​ក្រ។​

ជា​ច្រើន​ឆ្នាំ​មក​នេះ​ លោក​ឡឹម​សល់​ ជា​ម្ចាស់​សំ​ណង់​ជំ​នាញ​ខាង​ធ្វើ​ផ្ទះ​សំ​ណាញ់​ចិញ្ចឹម​បង្កង និង​ប្រ​ព្រឹត្តិ​កម្ម​ស្រះ​ចិញ្ចឹម​បង្កង​តាម​បច្ចេក​វិជ្ជា​ខ្ពស់​ឱ្យ​ក្រុម​ហ៊ុន​ចិញ្ចឹម​បង្កង។​ រៀង​រាល់​ឆ្នាំ​ គាត់​បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​កម្ម​ករ​ជាង​ ៤០ នាក់ (ប្រាក់​ចំ​ណូល​ម្នាក់​ជាង​ ២០០.០០០ ដុង​/ថ្ងៃ)។​ បង​សើុង​វ៉ាន់​ នៅ​ភូមិ​ព្រែក​ចាក​ ឱ្យ​ដឹង៖ “ខ្ញុំ​គ្មាន​ការ​ងារ​ធ្វើ​ ម្ល៉ោះ​ហើយ​គ្មាន​ប្រាក់​ជួស​ជុល​ផ្ទះ​ ដោយ​សារ​ពូឡឹម​សល់​ ចលនា​សប្បុ​រស​ជន​សង់​ផ្ទះ​ជូន​ ខ្ញុំ​មាន​ក្តី​ត្រេក​អរ​ក្រៃ​លែង។​ ប្រ​ការ​កាន់​តែ​ត្រេក​អរ​ជាង​ទៀត​នោះ​ ពេល​ពូឡឹម​សល់​ហៅ​ខ្ញុំ​ចូល​ធ្វើ​កម្ម​ករ​ប្រ​ព្រឹត្តិ​កម្ម​ស្រះ​ចិញ្ចឹម​បង្កង និង​សង់​ផ្ទះ​សំ​ណាញ់​ចិញ្ចឹម​បង្កង​តាម​បច្ចេក​វិជ្ជា​ខ្ពស់។​ អា​ស្រ័យ​ហេតុ​នោះ​ ខ្ញុំ​មាន​ការ​ងារ​ធ្វើ​ រក​ប្រាក់​ចំ​ណូល​ប្រ​ចាំ​ថ្ងៃ​ជាង​ ២០០.០០០​ដុង​ ដើម្បី​ចិញ្ចឹម​ប្រ​ពន្ធ​កូន”។​

លោក​ ត្រឹង​ទ្រុង​តិន ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ ឱ្យ​ដឹង៖ “លោក​ឡឹម​សល់​ ធ្វើ​សប្បុ​រស​ធម៌​ដោយ​បើក​ចំ​ហ​ស្មោះ​ត្រង់​ និង​សកម្ម​ចលនា​មា​មីង​ខ្មែរ​ចូល​រួម​កសាង​ជន​បទ​ថ្មី​ ដើម្បី​កសាង​ភូមិ​ស្រុក​ភ្លឺ​ បៃ​តង​ ជ្រះ​ ស្អាត​ និង​សុវត្ថិ​ភាព។​ ក្រៅ​ពី​នោះ​ គាត់​ជា​អ្នក​សម្រុះ​សម្រួល​ អ្នក​មាន​ប្រ​ជា​ប្រិយ​ដ៏​ពូកែ​ ម្ល៉ោះ​ហើយ​ការ​ងារ​អ្វី​ដែល​គាត់​ចូល​រួម​តែង​បាន​សម្រេច​ជោគ​ជ័យ​ និង​បាន​មាមីង​គាំ​ទ្រ​ជា​និច្ច។​ ពិ​សេស​ គាត់​ទើប​បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ដោយ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី”៕​

                                  លី​ធាន​-វិមាន​

ចែករំលែកអត្ថបទ