គណៈបញ្ជាការយោធាស្រុកចូវថាញ់ ខេត្តត្រាវិញ សហការជាមួយនឹងគណៈកម្មាធិការគ្រប់លំដាប់ថ្នាក់នៅភូមិភាគអនុវត្តល្អការងារការពារប្រទេសយោធានិងទម្រង់ “ប្រជាចលនាប៉ិនប្រសប់”។
អាស្រ័យអនុវត្តល្អការងារប្រជាចលនា គណៈបញ្ជាការដ្ឋានយោធាស្រុកចូវថាញ់អនុវត្តសម្រេចភាគកម្រិត ជម្រើសទ័ពឆ្នាំ២០២៣។
វរសេនីយ៍ឯកបម្រុង ង្វៀងវ៉ាន់ត្រៀង មេបញ្ជាការនៃគណៈបញ្ជាការដ្ឋានយោធាស្រុកចូវថាញ់ ឱ្យដឹង៖ “គណៈបញ្ជាការដ្ឋានយោធាស្រុកចូវថាញ់ អនុវត្តល្អនូវចលនា “កងកម្លាំងប្រដាប់អាវុធស្រុករួមកម្លាំងកសាងជនបទថ្មី” “ប្រជាចលនាប៉ិនប្រសប់” “រួមកម្លាំងដើម្បីអ្នកក្រ មិនទុកចោលអ្នកណាឱ្យនៅក្រោយគេ” ដោយការងារជាច្រើនមានអត្ថន័យជាក់ស្តែង។ ឆ្នាំ ២០២៣ គណៈកម្មការកសាងផែនការប្រជាចលនា ផ្សព្វផ្សាយពិសេសក្នុងការជ្រើសរើស និងកោះហៅពលរដ្ឋចូលបម្រើកងទ័ព។ លទ្ធផលប្រគល់យោធិន១៦៤នាក់ សម្រេច១០០% ភាគកម្រិតដែលប្រគល់ឱ្យ ធ្វើសេនាធិការជូនក្រុមប្រឹក្សាកាតព្វកិច្ចយោធាស្រុក ជូនអំណោយ១៦៤ចំណែកដល់យុវជនចេញទៅបម្រើកងទ័ព សរុបជាទឹកប្រាក់ជិត៣០០លានដុង សួរសុខទុក្ខនិងជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជនជាជនជាតិខ្មែរ និងព្រះសង្ឃនៅតាមវត្តអារាមលើភូមិសាស្ត្រស្រុក; ចូលរួមពិធីប្រឡង “ប្រជាចលនាប៉ិនប្រសប់” អាស្រ័យបញ្ជាការដ្ឋានយោធាខេត្តត្រាវិញរៀបចំឡើង លទ្ធផលទទួលបានរង្វាន់លេខ៣ទូទាំងក្រុម…”។
គណៈបញ្ជាការដ្ឋានយោធាស្រុកចូវថាញ់ សហការជាមួយនឹងអង្គភាពនានាជួយប្រជាជនកាប់ឆ្ការគុម្ពោតព្រៃស៊ុបទ្រុបនៅឃុំដាឡុក។
លោកគឹមង៉ុកស្វឹង មេបញ្ជាការនៃគណៈបញ្ជាការយោធាឃុំលឿងហ្វា A ឱ្យដឹង៖ “អនុវត្តល្អការងារប្រជាចលនាប៉ិនប្រសប់ឆ្នាំ២០២៣ អាស្រ័យគណៈបញ្ជាការដ្ឋានយោធាស្រុកចូវថាញ់ចង្អុលការ គណៈបញ្ជាការយោធាឃុំ សហការជាមួយនឹងរដ្ឋអំណាចភូមិភាគ អង្គការនយោបាយសង្គម ត្រួតពិនិត្យ ក្តោបក្តាប់ស្ថានភាពពលរដ្ឋត្រៀមលក្ខណៈចូលបម្រើកងទ័ព ចង្អុលការដល់ភូមិនានាអនុវត្តល្អបែបបទនៃការងារជម្រើសទ័ព ធានាប្រជាធិបតេយ្យ សមភាព សត្យានុម័ត។ លទ្ធផល មានយុវជន ១៣នាក់ចេញទៅបម្រើកងទ័ពសម្រេច១០០% នៃផែនការ”។
នៅពេលខាងមុខ គណៈបញ្ជាការដ្ឋានយោធាស្រុកចូវថាញ់ បន្តផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពការងារជម្រើសទ័ព កោះហៅពលរដ្ឋចូលបម្រើកងទ័ព ធានាអនុវត្តហ្មត់ចត់ ប្រកាសជាសាធារណៈ ប្រជាធិបតេយ្យ ត្រឹមត្រូវតាមច្បាប់។ ក្នុងនោះ ផ្តោតសំខាន់លើការលើកកម្ពស់គុណភាពកសាងផែនការជម្រើសទ័ពនិងឯកសារណែនាំធ្វើជាមូលដ្ឋានគតិយុត្តិ ដើម្បីឃុំ ទីប្រជុំជននានាផ្សព្វផ្សាយអនុវត្ត។ អនុវត្តល្អការហ្វឹកហ្វឺន រៀបចំការរៀនសូត្រ បញ្ជ្រាបផ្សព្វផ្សាយឱ្យបានពេញលេញនូវសេចក្តីសម្រេចចិត្ត បទបញ្ជារបស់បក្ស រដ្ឋ កងទ័ព។ល។ ផ្តុំកម្លាំងអនុវត្តទិសដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពទម្រង់ “ប្រជាចលនាប៉ិនប្រសប់”។ ក្នុងនោះ ផ្តុំកម្លាំងជំរុញការងារផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការការពារប្រទេស យោធានៅមូលដ្ឋាន៕
សើុងម៉ាល័យ-មុនី