ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/01/2024 - 14:13

ក្រុង​កឹង​ធើ

គោល​នយោ​បាយ​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ ចាក​ផុត​ពី​ភាព​ក្រី​ក្រដោយ​ចីរ​ភាព ដំ​ណាក់​កាល ២០២៤​ - ២០២៥

(កឹង​ធើ) - ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​ចេញ​សេចក្តី​សម្រេច​លេខ ១២/២០២៣​/NQ​-HĐND កំណត់​គោល​នយោ​បាយ​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព ​ដំ​ណាក់​កាល ២០២៤​ - ២០២៥ ​(សេចក្តី​សម្រេច​លេខ​១២)។

ទីក្រុងកឹងធើស្ថិតលើខឿនអភិវឌ្ឍ។

សេចក្តី​សម្រេច​លេខ ១២ កំណត់​គោល​នយោ​បាយ​មួយ​ចំ​នួន​ឧបត្ថម្ភ​គ្រួសារ​ក្រី​ក្រ ចាក​ផុត​ពី​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព ដំ​ណាក់​កាល ​២០២៤​ - ២០២៥ រួម​មាន​៖ ឧបត្ថម្ភ​សាង​សង់​ផ្ទះ ទឹក​ស្អាត​ប្រើ​ប្រាស់ បង្គន់​​អនា​ម័យ​និង​អគ្គិសនី​ប្រើ​ប្រាស់; អនុវត្ត​ចំ​ពោះ​គ្រួសារ​ក្រីក្រ​តាម​បទដ្ឋាន​ក្រ​ពហុ​វិមាត្រ​ កំណត់​ត្រង់​អនុក្រឹត្យ​លេខ ​០៧/២០២១/​NĐ-CP កំណត់​បទដ្ឋាន​ក្រ​ពហុ​វិមាត្រ​ ដំ​ណាក់​កាល​ ២០២១ ​- ២០២៥ មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​គ្រប់​គ្រង និង​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​អនុម័ត​ជា​រៀង​រាល់​ឆ្នាំ។ ការ​ឧបត្ថម្ភ​ធានា​ត្រឹម​ត្រូវ​ចំ​មុខ​សញ្ញា ស្មើ​ភាព បើក​ចំហ​និង​តម្លា​ភាព។

ចំ​ពោះ​លក្ខ​ខណ្ខ​ឧបត្ថម្ភ មាន​ដី​ស្រប​ច្បាប់​តាម​សេចក្តី​កំ​ណត់​របស់​ច្បាប់ ធា​នា​ផ្ទៃ​ដី​ធារ​ផ្ទះ​ស្រប​តាម​ខ្នាត​គំរូ​ផ្ទះ​មហា​សាមគ្គី​ នោះ​សម្រាប់​ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ; មាន​ផ្ទះ​ស្រប​ច្បាប់​តាម​សេចក្តី​កំណត់​សម្រាប់​ការ​ឧបត្ថម្ភ​ធ្វើ​បង្គន់​អនា​ម័យ ទឹក​ស្អាត​និង​អគ្គិសនី​ប្រើ​ប្រាស់។ កម្រិត​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ក្នុង​មួយ​ខ្នង ៥០ ​លាន​ដុង។ ថវិកា​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​បាន​មក​ពី​ការ​ចលនា​អង្គ​ការ​ បុគ្គល​នានា​ទាំង​ក្នុង​និង​ក្រៅ​ក្រុង​តាម​សេចក្តី​កំណត់; ចំណែក​បង្គន់​អនា​ម័យ ទឹក​​ស្អាត​និង​អគ្គិសនី​ប្រើ​ប្រាស់​ពី​ថវិកា​របស់​ក្រុង​។

សេចក្តី​សម្រេច​លេខ ១២ មាន​សុពល​ភាព​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​ ១​ ខែមក​រា ឆ្នាំ​ ២០២៤៕

កាសែត​កឹង​ធើ - វិមាន

ចែករំលែកអត្ថបទ