ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/01/2024 - 15:58

គៀង​យ៉ាង រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​ការ​ងារ​ជន​ជាតិ ឆ្នាំ​២០២៣ ​និង​កម្ម​វិធី​ទិស​ដៅ​ជាតិ ១៧១៩ ឆ្នាំ​២០២៣

គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​ការ​ងារ​ជន​ជាតិ​ឆ្នាំ​២០២៣ និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំដំ​ណាក់​កាល២០២១​​-​​២០៣០; ដំ​ណាក់​កាល​ទី​១ ៖ ចាប់​ពី​ឆ្នាំ ២០២១ ​- ២០២៥ ​(ហៅ​កាត់​ថា កម្ម​វិធី​ទិស​ដៅ​ជាតិ ១៧១៩)។

អ្នក​តំណាង​ចូល​រួម​កិច្ច​ប្រ​ជុំ​បូក​សរុប​ការ​ងារ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ឆ្នាំ​២០២៣។

យោង​តាម​របាយ​ការណ៍ ឆ្នាំ​២០២៣ គណៈ​ជន​ជាតិ​ខេត្ត​បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត ផ្សព្វ​ផ្សាយ​ចង្អុល​ការ​ដឹក​នាំ​អនុវត្ត​ត្រូវ​តាម​មុខ​ងារ ភារ​កិច្ច និង​សិទ្ធិ​ដែល​បាន​ប្រ​គល់​ឱ្យ។ ស្ថាន​ភាព​សេដ្ឋ​កិច្ច - ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត​មាន​ភាព​លំ​នឹង​ជា​លំ​ដាប់;  គោល​នយោ​បាយ​ជន​ជាតិ​តែង​ទទួល​បាន​ការ​ចាប់​អា​រម្មណ៍​ណែ​នាំ​​ពី​ស្ថា​ប័ន​មជ្ឈិម; កិច្ច​ចង្អុល​ការ​យ៉ាង​ជិត​ដិត​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត; កិច្ច​សហ​ការ​យ៉ាង​ជិត​ដិត​រវាង​មន្ទីរ គណៈ ផ្នែក​ក្នុង​ការ​រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុវត្ត ធា​នា​ទាន់​ពេល ត្រូវ​តាម​សេចក្ដី​កំ​ណត់ ពង្រីក​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ; ការ​ងារ​សុខុ​មាល​ភាព​សង្គម​ត្រូវ​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​អនុវត្ត​យ៉ាង​ល្អ។

ក្រៅ​ពី​នោះ ខេត្ត​គៀង​យ៉ាង​ថែម​ទាំង​មាន​កម្មវិធី​ គោល​នយោ​បាយ ពិសេស​ដោយ​ឡែក​សម្រាប់​ជន​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​ក្នុង​ភូមិ​ភាគ សំ​ដៅ​ធា​នា​សន្ដិ​សុខ ថែ​រក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជូន​ជន​ជាតិ​ភាគ​តិច​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម; ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ ដោយ​មាន​ការ​ចំ​ណាយ​ថវិកា​រាប់​ពាន់​លាន​ដុង​ពីថវិ​កា​ភូមិ​ភាគ៕

យោង៖ baodantoc.vn- ថាច់​ធី

ចែករំលែកអត្ថបទ