ប្រធានរដ្ឋ វ៉វ៉ាន់ធឿង ទើបទទួលជួប លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅខុទ្ទកាល័យប្រធានរដ្ឋក្នុងឱកាសដែលលោក នេត សាវឿន មកទស្សនកិច្ចនៅប្រទេសវៀតណាម។
ប្រធានរដ្ឋ វ៉វ៉ាន់ថឿង អំណះអំណាង វៀតណាមតែងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរជាមួយប្រទេសកម្ពុជា; មានសេចក្តីត្រេកអរខណៈពេលទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍យ៉ាងពិតប្រាកដនិងស៊ីជម្រៅ។ រូប៖ TTXVN
ប្រធានរដ្ឋ វ៉វ៉ាន់ធឿង ទទួលស្វាគមន៍ឧបនាយករដ្ឋមន្ត្រីកម្ពុជា មកទស្សនកិច្ចនៅប្រទេសវៀតណាម និងចូលរួមខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាវៀតណាមឈ្នះសង្គ្រាមការពារព្រំដែនតីណាមរបស់មាតុភូមិ និងរួមជាមួយនឹងកងទ័ពប្រជាជនកម្ពុជា ផ្ដួលរំលំបបប្រល័យពូជសាសន៍ (៧/១/១៩៧៩- ៧/១/២០២៤)។ ដំណើរទស្សនកិច្ចបានប្រព្រឹត្តឡើងនៅដើមឆ្នាំថ្មី ២០២៤ កាន់តែរឹតបន្តឹងជាង ទៀតនូវចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះឧបនាយករដ្ឋមន្ត្រីកម្ពុជា នេត សាវឿន និងឧបនាយករដ្ឋមន្ត្រី ឡេ មិញខៃ បានថ្លែងសុន្ទរកថាគូសបញ្ជាក់ពីទំនាក់ទំនងដ៏ជ្រាលជ្រៅ ស្មោះត្រង់ រស់រវើកនិងមានប្រវត្តិសាស្ត្រយូរអង្វែងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាវៀតណាមឈ្នះសង្គ្រាមការពារព្រំដែនតីណាមរបស់មាតុភូមិ និងរួមជាមួយកងទ័ពប្រជាជនកម្ពុជា ផ្ដួលរំលំរបបប្រល័យពូជសាសន៍។ ប្រធានរដ្ឋ សង្ឃឹមថា ឧបនាយករដ្ឋមន្ត្រី នឹងបន្តជំរុញការពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍រឹងមាំនិងជ្រាលជ្រៅជាងទៀតទៅអនាគត។
ក្នុងឱកាសឆ្នាំថ្មី ប្រធានរដ្ឋ វ៉វ៉ាន់ថឿង បានផ្ញើនូវបិយវាចាប្រសិទ្ធពរដល់សមមិត្តក្នុងថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជា; ជឿជាក់ថា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រ ព្រះបាទសម្តេចនរោត្តម សីហមុនី គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន និងរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍រឹងមាំជាងទៀត លើកកម្ពស់នូវឋានៈ និងតួនាទីនៅក្នុងតំបន់និងពិភពលោក។
គោរពថ្លែងអំណរគុណចំពោះលោក ប្រធានរដ្ឋ វ៉វ៉ាន់ថឿង ដែលបានចំណាយពេលទទួលជួប ឧបនាយករដ្ឋមន្ត្រីកម្ពុជា នេត សាវឿន សម្តែងនូវសេចក្ដីសាទរដែលបានចូលរួមពិធីខួបអនុស្សាវរីយ៍ដ៏មហោឡារិករវាងប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី ក៏បានពាំនាំនូវបិយវាចា ប្រសិទ្ធពរឆ្នាំថ្មីរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេចនរោត្តម សីហមុនី ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជូនចំពោះអគ្គលេខាបក្ស ង្វៀងភូត្រុង ប្រធានរដ្ឋ វ៉វ៉ាន់ថឿង និងសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋនៃប្រទេសវៀតណាមផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ ក៏បានធ្វើការជាមួយស្ថាប័នសមត្ថកិច្ចមួយចំនួនរបស់វៀតណាម ឆ្លងតាមរយៈនោះ ជំរុញការផ្សព្វផ្សាយនូវយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី រំពឹងថា ប្រទេសទាំងពីរនឹងបន្តជំរុញខ្លាំងក្លាជាងទៀតការដោះដូររវាងប្រជាជននិងប្រជាជន តាមរយៈនោះ បន្តពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀត៕
យោង៖ TTXVN - ប្រែសម្រួល៖ វិមាន