មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

08/01/2024 - 16:58

សកម្ម​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ​

លោក​ថាច់​យឿន ប្រ​ធាន​គណៈ​កម្ម​ការ​រណសិរ្ស​ភូមិ​ជ្រៃ​ប្រាសាទ​ ឃុំ​ដូង​ចូវ ​ស្រុក​យ្វៀង​ហា​យ ខេត្ត​ត្រា​វិញ​ ជាបុគ្គល​គំរូ​លេច​ធ្លោ​ម្នាក់​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ​ បាន​គណៈ​កម្មា​ធិការ​បក្ស​ ឃុំ​ដូង​ចូវ​ ជូន​លិខិត​សរ​សើរ​ពី​ស្នា​ដៃ​នៃ​ការ​រៀន​សូត្រ​និង​តាម​គំរូ​អ៊ំ។​

លោក​ពូថាច់​យឿន (ខាង​ស្ដាំ​ដៃ)  កំ​ពុង​ដោះ​ដូរ​យោ​បល់ជាមួយ​អនុលេខា​បក្ស​ឃុំ​ដូង​ចូវ។​

ជា​មួយ​តួនា​ទីជា​ប្រ​ធាន​គណៈ​កម្ម​ការ​រណសិរ្ស​ភូមិ​ លោក​ថាច់​យឿន តែង​បង្ក​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ប្រ​ជា​ជន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​អនុវត្ត​ល្អ​នូវ​គោល​ការ​ណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​គាំ​ទ្រ​អនុវត្ត​ល្អ​រាល់​ការ​ចលនា​របស់​ភូមិ​ភាគ​ក្នុង​នោះ​ មាន​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិល័យ”។​ ចំ​ពោះ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ លោក​ថាច់​យឿន តែង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​ប្រ​ជា​ជន​ ចែក​រំលែក​នូវ​ការ​លំ​បាក​ដល់​ប្រ​ជា​ជន​។​ ឆ្នាំ​២០១៥ គ្រួ​សារ​លោក​បាន​ឱ្យ​គ្រួ​សារ​ក្រី​ក្រ ៣ គ្រួ​សារ​ខ្ចី​ដី​ស្រែ​ធ្វើ​ស្រូវ​ ១ រដូវ​ ក្នុង​មួយ​គ្រួ​សារ​ ៣ កុង​។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ទោះ​បី​គាត់​មិន​បាន​ឱ្យ​គ្រួ​សារ​ក្រី​ក្រ​ខ្ចី​ដី​ធ្វើ​ស្រែ​ទៀត​ ប៉ុន្តែ​គ្រួ​សារ​លោក​តែង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ មនុស្ស​ចាស់​គ្មាន​ទីពឹង​ជា​ហូរ​ហែ។​ ជាក់​ស្ដែង​ ក្នុង​ឱកាស​ទិវា​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​កន្លង​ហើយ​ គ្រួ​សារ​គាត់​បាន​ជូន​អំ​ណោយ​ ២០ ចំ​ណែក​ដល់​មាមីង​ក្នុង​ភូមិ​ រួម​មាន៖ មី អង្ករ​ និង​របស់​ប្រើ​ប្រាស់​មួយ​ចំ​នួន​ទៀត​ ក្នុង​មួយ​ចំ​ណែក​ ៣៥០​.០០០ ដុង​។​

 លោក​ពូថាច់​យឿន បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​និង​សាលា​រៀន​នៅ​ភូមិ​ជ្រៃ​ប្រា​សាទ។​

រួម​ជាមួយ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ កសាង​សំ​ណង់​សុខុមាល​ភាព​សង្គម​ទាំង​ឡាយ​ ក្នុង​នោះ​ ឆ្នាំ​ ២០១០ គ្រួ​សារ​លោក​ថាច់​យឿន បាន​បរិច្ចាគ​ដី​ ៥០០ ម៉ែត្រ​ការ៉េ​ ដើម្បី​ពង្រីក​បរិវេណ​សាលា​រៀន​ សាង​សង់​បន្ទប់​រៀន​បម្រើ​ដល់​ការ​រៀន​សូត្រ​របស់​កូន​ចៅ​មាមីង​ខ្មែរ​ក្នុង​ភូមិ។​ រៀង​រាល់​ឆ្នាំ​ ភូមិ​ភាគ​បាន​ចលនា​រួម​វិភាគ​ទាន​មូល​និធិ​ដើម្បី​អ្នក​ក្រ គ្រួ​សារ​លោក​ថាច់​យឿន គឺជា​គ្រួ​សារ​គំ​រូ​ឈាន​មុខ។​

លោក​ ថាយ​រដ្ឋា​ អនុលេខា​បក្ស​ឃុំ​ដូង​ចូវ​ ឱ្យ​ដឹង៖ លោក​ពូថាច់​យឿន គឺជា​បុគ្គល​គំរូ​មួយ​រូប​ គាត់​តែង​សកម្ម​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ។​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ តាម​រយៈ​ប្រ​ធាន​បទ​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ ហើយ​តែង​បាន​លោក​ពូយឿន យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​។​ អា​ស្រ័យ​ហេតុ​នេះ​ មិន​ត្រឹម​តែ​សម្រេច​ល្អ​ភារ​កិច្ច​ដែល​ប្រ​គល់​ឱ្យ​ ថែម​ទាំង​អនុវត្ត​ល្អ​ការ​ងារ​ចលនា​មហា​ជន។​ ជាក់​ស្ដែង​ ភូមិ​អនុវត្ត​សម្រេច​លក្ខឋាន​ភូមិ​វប្បធម៌​ជន​បទ​ថ្មី​ តែង​មាន​ការ​រួម​ចំ​ណែក​យ៉ាង​ច្រើន​របស់​លោក​ពូថាច់​យឿន៕​

                  សើុង​ម៉ាល័យ​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ