មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/01/2024 - 16:58

លើក​កម្ពស់​គុណ​ភាព​លក្ខឋាន​ភូមិ​ជន​បទ​ថ្មី​

បន្ទាប់​ពី​បាន​ទទួល​ស្គាល់​ភូមិ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ភូមិ​ចុង​-ង ឃុំ​ហ៊ីវ​ទឺ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ បាន​បង្កើន​ការ​ងារ​ចលនា​ប្រ​ជា​ជន​ ពិសេស​គឺជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​លើក​កម្ពស់​គុណ​ភាព​លក្ខឋាន​ជន​បទ​ថ្មី។​

លោក ង្វៀង​វ៉ាន់​ចន ប្រ​ធាន​ភូមិ​ចុង​-ង ឱ្យ​ដឹង៖ “ការ​កៀរ​គរ​ប្រ​ជា​ជន​រួម​អនុវត្ត​លក្ខឋាន​មាន​ដូច៖ ផ្លូវ​គមានា​គមន៍ ធារា​សាស្ត្រ​ សាលា​រៀន​ ផ្សារ​ជន​បទ។ល។​ លើ​ភូមិ​សាស្ត្រ​ភូមិ​ជា​មូល​ដ្ឋាន​ត្រូវ​បាន​រក្សា​ខ្ជាប់​ខ្ជួន​និង​លំ​នឹង។​ លក្ខឋាន​បរិស្ថាន​ ប្រាក់​ចំ​ណូល​ មធ្យម​ភាគ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ជា​ដើម​ កំ​ពុង​បន្ត​ការ​អនុវត្ត”។​

ដង​ផ្លូវ​ជន​បទ​ថ្មី​នៅ​ភូមិ​ចុង​-ង។

ដើម្បី​រក្សា​ខ្ជាប់​លក្ខឋាន​បរិស្ថាន​ សាខា​បក្ស​ ភូមិ​ចុង​-ង បាន​កសាង​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ “ដង​ផ្លូវ​គ្មាន​សំ​រាម”។​ សាខា​បក្ស​ថែម​ ទាំង​បាន​ចាត់​ឱ្យ​បក្ខ​ជន​ ៣ រូប​ ពិនិត្យ​កិច្ច​ការ​ប្រ​មូល​សំ​រាម​នៅ​តាម​គ្រួ​សារ។​ លោក​ គឹម​តឹង​ថាញ់ បក្ខ​ជន​សាខា​បក្ស​ភូមិ​ចុង​-ង ឱ្យ​ដឹង៖ “យើង​ខ្ញុំ​ចលនា​គ្រួ​សារ​ប្រ​ជា​ជន​ក្នុង​ភូមិ​ ប្រ​មូល​បែង​សំ​រាម​ និង​បោះ​ចោល​ចំ​កន្លែង​ត្រឹម​ត្រូវ​ ចុង​សប្តាហ៍​យើង​ខ្ញុំ​ទៅ​ពិនិត្យ​រាល់​គ្រួ​សារ​ និង​ក្រើន​រំលឹក​មាមីង​កុំ​ចោល​សំ​រាម​ពាស​ពេញ​ ហេតុ​នេះ​ បរិស្ថាន​នៅ​ភូមិ​ជន​បទ​ថ្មី​តែង​មាន​ភាព​ភ្លឺ​-បៃតង​-ជ្រះ​-ស្អាត​”។​

ដើម្បី​លើក​កម្ពស់​កម្រិត​រស់​នៅ​ដល់​ប្រ​ជា​ជន​ និង​ឈាន​ដល់​លក្ខឋាន​ប្រាក់​ចំ​ណូល​ សាខា​បក្ស​ភូមិ​ចុង​-ង កសាង​ទម្រង់​ “ជីក​ស្តារ​ព្រែក​ ប្រ​ឡាយ​ក្នុង​វាល​ឱ្យ​បាន​សម្រេច​រួច​រាល់​ ដើម្បី​ធានា​ប្រ​ភព​ទឹក​ស្រោច​ស្រព​លើ​ផ្ទៃ​ដី​ផលិត​ក្នុង​ភូមិ”។​ ទន្ទឹម​នឹង​ការ​ពង្រីក​តួនា​ទីគំ​រូ​របស់​កម្មា​ភិបាល​ បក្ខ​ជន​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ក្នុង​ការ​បរិច្ចាគ​ដី​ជីក​ប្រ​ឡាយ។​ កសិករ​គឹម​សម នៅ​ភូមិ​ចុង​-ង ចែក​រំ​លែក៖ “គ្រួ​សារ​ខ្ញុំ​មាន​ផ្ទៃ​ដី​ស្រែ​ប្រ​មាណ​ ១,៥ ហិក​តា។​ ក្រោយ​ពី​បាន​ភូមិ​ភាគ​ចលនា​បរិច្ចាគ​ដី​ជីក​ប្រ​ឡាយ​ក្នុង​វាល​ គ្រួ​សារ​ខ្ញុំ​បរិច្ចាគ​ដី​ជិត​ ១ កុង​ ដើម្បី​ជីក​ប្រ​ឡាយ​និង​ធ្វើ​ផ្លូវ​ជន​បទ​”។​ បច្ចុប្បន្ន​ ប្រ​ព័ន្ធ​ធារា​សាស្ត្រ​នៅ​ភូមិ​ចុង​-ង​ត្រូវ​បាន​ធ្វើ​រួច​រាល់​ ធានា​ប្រ​ភព​ទឹក​ស្រោច​ស្រព​បម្រើ​ផ្ទៃ​ដី​ ផលិត​ក្នុង​ភូមិ​ ទិន្ន​ផល​ស្រូវ​សម្រេច​មធ្យម​ភាគ​ពី​៥,៥​-៦,៥ តោន​/ហិក​តា​ ក្នុង​នោះ​ មាន​គ្រួ​ សារ​ជា​ច្រើន​សម្រេច​ពី​ ៧-៨ តោន​/ហិក​តា។​

ភូមិ​ចុង​-ង​មាន​ប្រ​ជា​ជន​ ៣៥៥ គ្រួ​សារ​ ក្នុង​នោះ​ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង​ ៦០%។​ ទូទាំង​ភូមិ​មាន​ផ្ទៃ​ដី​កសិកម្ម​ប្រ​មាណ​ ២៨៤ ហិក​តា​ ក្នុង​នោះ​ ផ្ទៃ​ដី​ផលិត​ស្រូវ​ស្រូប​អត្រា​១៨៣​ហិក​តា។​ មា​មីង​ខ្មែរ​នៅ​ទាំង​ឆ្លៀត​យក​អនុផល​ពី​ចំ​បើង​ដើម្បី​ចិញ្ចឹម​គោ​ ដោយ​មាន​ប្រ​មាណ​ជាង​៧០០​ក្បាល។​ បច្ចុប្បន្ន​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច​ជិត​ ៧០ លាន​ដុង​/ឆ្នាំ​៕​

                              សើុង​ម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ