08/01/2024 - 16:58

ជំ​រុញ​ការ​អនុវត្ត​កម្ម​វិធី​និង​គម្រោង​

យោង​តាម​ប្រ​សាសន៍​លោក​ង្វៀង​ម៉ិញ​ថៀង អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​កម្ម​វិធី​និង​គម្រោង​របស់​រដ្ឋ​អនុវត្ត​បាន​ឆាប់​រហ័ស​និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នោះ​ គណៈ​ជន​ជាតិ​ខេត្ត​ បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​និង​សហការ​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ​នានា​រៀប​ចំ​ឃោស​នា​ បើក​វគ្គ​ហ្វឹក​ហ្វឺន​និង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជា​ប្រ​ចាំ​នៅ​មូល​ដ្ឋាន។​

ក្មួយ​ៗ​នៅ​ឃុំ​ដុង​ថាញ់ ទីរួម​ខេត្ត​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង​ បាន​រៀន​សូត្រ​ក្នុង​បន្ទប់​ស្រឡះ​ស្រឡំ និង​មាន​ប្រ​ដាប់​លេង​គ្រប់​សព្វ​។​

គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ បាន​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​សេចក្តី​សម្រេច​លេខ​ ១៧៩២​/QĐ-UBND ចុះ​ថ្ងៃ​ទី ៣១ ខែ​កក្កដា​ ឆ្នាំ​២០២៣ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​វិញ​ឡុង​ ស្តីពី​ការ​អនុម័ត​ផែន​ការ​អនុវត្ត​បណ្តា​គម្រោង​ និង​អនុគម្រោង​ សមាស​ភាព​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តាម​សេចក្តី​សម្រេច​លេខ​ ១៧៩២/QĐ-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​ (ហៅ​ថា​ កម្ម​វិធី​)។​ យោង​តាម​នោះ​ គណៈ​ជន​ជាតិ​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីរួម​ខេត្ត​ប៊ិញ​មិញ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​វិញ​ឡុង​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​តាម​ប៊ិញ ស្រុក​វ៉ុង​លីម ។ល។​ រៀប​ចំ​សន្និ​សីទ “បណ្តុះ​បណ្តាល​លើក​កម្ពស់​សមត្ថ​ភាព​ជូន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ ដើម្បី​ផ្សព្វ​ផ្សាយ​កម្ម​វិធី​នៅ​គ្រប់​ថ្នាក់”។​ ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​នេះ​ កម្មា​ភិបាល​អនុវត្ត​កម្ម​វិធី​យល់​កាន់​តែ​ច្បាស់​ពី​ជំ​នាញ​អភិវឌ្ឍ​សហ​គមន៍ និង​មាន​ឱកាស​បាន​ទស្សន​កិច្ច​ជាក់​ស្តែង​នូវ​ទម្រង់​អភិវឌ្ឍ​ផលិត​កម្ម​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ ជួយ​ឱ្យ​កម្មា​ភិបាល​មូល​ដ្ឋាន​ទទួល​បាន​ចំ​ណេះ​ដឹង​ និង​បទ​ពិសោធន៍​កាន់​តែ​ច្រើន។​

​ ផ្លូវ​កៅ​ស៊ូ​ចូល​ភូមិ​ដុង​ហ្វា ២ ឃុំ​ដុង​ថាញ់ ទីរួម​ខេត្ត​ប៊ិញ​មិញ​។​

លោក​គឹម​កាញ់​ ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​ នៅ​ការិ​យាល័យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ស្រុក​តាម​ប៊ិញ បាន​មាន​ប្រ​សាសន៍៖ “តាម​រយៈ​វគ្គ​បណ្តុះ​បណ្តាល​ ខ្ញុំ​មាន​ចំ​ណេះ​ដឹង​បន្ថែម​ដើម្បី​អនុវត្ត​ល្អ​ការ​ងារ​ឃោ​សនា​នៅ​មូល​ដ្ឋាន”។​ ដើម្បី​ជួយ​មាមីង​ឈាន​ឡើង​ក្នុង​ជីវ​ភាព​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព”។​

អា​ស្រ័យ​ភូមិ​ភាគ​នីមួយ​ៗ​មាន​ភាព​ខុស​គ្នា​ ម្ល៉ោះ​ហើយ​ដំ​ណាក់​ការ​ផ្សព្វ​ផ្សាយ​បណ្តា​កម្ម​វិធី​ និង​គម្រោង​ពិសេស​របស់​រដ្ឋ​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ក៏​មាន​ភាព​ខុស​គ្នា​ផង​ដែរ។​ វគ្គ​បណ្តុះ​បណ្តាល​និង​ការ​ទស្សន​កិច្ច​ទម្រង់​រូប​ភាព​គំ​រូ​ ក៏​ជាឱកាស​សម្រាប់​កម្មា​ភិបាល​អនុវត្ត​ការ​ងារ​ជន​ជាតិ​នៅ​មូល​ដ្ឋាន​ដោះ​ដូរ​និង​រៀន​សូត្រ​នូវ​បទ​ពិសោធន៍។​ លោក​ប៊ូយ​វ៉ាន់​ម៉ោក​អែម​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ទ្រុង​ថាញ់ ស្រុក​វ៉ុង​លីម បាន​មាន​ប្រ​សាសន៍៖ “កម្មា​ភិបាល​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​ជា​រឿយ​ៗ​ ក៏​ដូច​ជា​ទទួល​បាន​ការ​គាំ​ទ្រ និង​ពិគ្រោះ​ពី​ថ្នាក់​លើ​តាម​រយៈ​អធិ​ការ​កិច្ច​ ដូច្នេះ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ គម្រោង​នា​នា​លើ​ភូមិ​សាស្រ្ត​ឃុំ​ក៏​មាន​ភាព​ងាយ​ស្រួល។​ អា​ស្រ័យ​ហេតុ​នេះ​ ឃុំ​សម្រេច​ទិស​ដៅ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ត្រូវ​តាម​ផែន​ការ។​ ជីវ​ភាព​របស់ប្រ​ជា​ជន​និយាយ​រួម​និង​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ ក៏​មាន​ការ​ផ្លាស់​ថ្មី​និង​រីក​ចម្រើន​ផង​ដែរ​”៕​  

                        ហា​ថាញ- សុផន

ចែករំលែកអត្ថបទ