ក្រុងកឹងធើ ទើបរៀបចំបើកសម័យប្រជុំលើកទី១៣ (សម័យប្រជុំសាមញ្ញចុងឆ្នាំ២០២៣) របស់ក្រុមប្រឹក្សាប្រជាជនក្រុង នីតិកាលទី X អាណត្តិកាល ២០២១ - ២០២៦។
ប្រចាំការនៃក្រុមប្រឹក្សាប្រជាជនក្រុង បោះឆ្នោតផ្តល់ទំនុកចិត្តចំពោះអ្នកកាន់តំណែង
អាស្រ័យក្រុមប្រឹក្សាប្រជាជនក្រុងធ្វើការបោះឆ្នោត។ រូបថត៖ អាញ់យ៉ុង
តំណាងក្រុមប្រឹក្សាប្រជាជនក្រុងអនុមតិយល់ព្រមលើពេលវេលា និងរបៀបវារៈនៃ
កិច្ចប្រជុំក្រុមប្រឹក្សាប្រជាជនក្រុង។ រូបថត៖ អាញ់យ៉ុង
សម័យប្រជុំលើកនេះ ក្រុមប្រឹក្សាប្រជាជនក្រុងបានផ្តោតលើការពិភាក្សា និងសេចក្ដីសម្រេចចិត្តលើបញ្ហាសំខាន់ៗមួយចំនួន។ ជាក់ស្តែង៖ ពិភាក្សាអំពីរបាយការណ៍អាស្រ័យដោយប្រចាំការនៃក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការនៃក្រុមប្រឹក្សាប្រជាជន ស្ថាប័នតុលាការក្រុងនិងសេចក្តីប្រកាសរបស់គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងលើកជូន។ ពិភាក្សាលើសេចក្តីរាយការណ៍ និងពង្រាងសេចក្តីសម្រេចចិត្តអាស្រ័យប្រចាំការនៃក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន លើកជូនក្រុមប្រឹក្សាប្រជាជនក្រុង ស្តីពីបញ្ហាចាំបាច់និងបន្ទាន់ក្នុងការដឹកនាំអនុវត្តភារកិច្ចអភិបាលកិច្ច និងការដោះស្រាយមតិយោបល់ សំណើរបស់ម្ចាស់ឆ្នោត។ ទាំងនេះ គឺជាខ្លឹមសារសំខាន់ៗរបស់សម័យប្រជុំ ផ្តើមពីនោះ កំណត់សម្រេចតាមដែនសមត្ថកិច្ច របស់ក្រុមប្រឹក្សាប្រជាជនក្រុង ដើម្បីផ្សព្វផ្សាយអនុវត្តក្នុងពេលខាងមុខ។
ទន្ទឹមនឹងនោះ អង្គប្រជុំក៏បានបោះឆ្នោតផ្តល់ទំនុកចិត្តចំពោះអ្នកកាន់តំណែង២៩រូប អាស្រ័យដោយក្រុមប្រឹក្សាប្រជាជនក្រុងធ្វើការបោះឆ្នោត។ អ្នកដែលទទួលបានសន្លឹកឆ្នោត ទំទុកចិត្តចែកជា ២ ផ្នែក គឺផ្នែកក្រុមប្រឹក្សាប្រជាជន និងផ្នែកគណៈកម្មាធិការប្រជាជន។ ក្នុងនោះ ក្រុមប្រឹក្សាប្រជាជនមាន ៧ រូប និងគណៈកម្មាធិការប្រជាជនមាន ២២ រូប។ លោកផាមវ៉ាន់ហីវ-ប្រធានក្រុមប្រឹក្សាប្រជាជន ទទួលបានសន្លឹកឆ្នោតទំនុកចិត្តខ្ពស់បំផុត (ចំនួន ៤៩/៥០ សន្លឹក) និងសន្លឹកឆ្នោតទំនុកចិត្ត១សន្លឹក។ លោកផាមវ៉ាន់ហីវ គឺជាតំណាងមានចំនួនសន្លឹកឆ្នោតទំនុកចិត្តខ្ពស់បំផុត (ស្រូបអត្រា ៩៨%) ក្នុងការបោះឆ្នោតផ្តល់ទំនុកចិត្តកម្មាភិបាលក្រុងកឹងធើ ចំនួន២៩រូបលើកនេះ៕
អ្នកយកព័ត៌មាន(បូកសរុប) - វិមាន