គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ទើបរៀបចំពិធីប្រគល់ផ្ទះមហាសាមគ្គី ១២០ ខ្នងជូនគ្រួសារក្រីក្រ ឧបត្ថម្ភដោយក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតសុកត្រាំង។
ជូនអំណោយដល់គ្រួសារក្រីក្រក្នុងពិធីប្រគល់ផ្ទះ។
តាមប្រសាសន៍លោក យឿងសាខា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានឱ្យដឹង អស់រយៈពេល ៣ ឆ្នាំ (ពីឆ្នាំ ២០២១ ដល់ ឆ្នាំ ២០២៣) ឃោសនា ចលនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានដំណើរការសាងសង់ផ្ទះមហាសាមគ្គីចំនួន ៤.៩៨១ ខ្នងជូនគ្រួសារក្រីក្រ ជួបលំបាកខាងលំនៅឋានលើភូមិសាស្រ្តខេត្ត។ ក្នុងនោះ ឆ្នាំ ២០២១-២០២២ បានប្រគល់ជូនផ្ទះ ៣.៩៤៦ ខ្នង គណៈចលនាមូលនិធិខេត្តដើម្បីអ្នកក្រ បានបែងចែកផ្ទះ ៤.៣១០ ខ្នង និងគណៈចាត់តាំងគ្រប់ស្រុក ទីរួមខេត្ត ក្រុង ចលនាសាងសង់ផ្ទះបាន ៦៧១ ខ្នង។ ឆ្នាំ ២០២៣ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានចលនាថវិកាជាង ៩៣ ពាន់លានដុង សាងសង់ និងប្រគល់ជូនផ្ទះ ១.៤៨៥ ខ្នង គិតជាទឹកប្រាក់សរុបជាង ៨៩ ពាន់លានដុង។ ក្នុងនោះមាន ១២០ ខ្នង អាស្រ័យក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតខេត្តសុកត្រាំង ឧបត្ថម្ភទឹកប្រាក់ ៦ ពាន់លានដុង។ គុណភាពផ្ទះធានាជាប់៣រឹងមាំ និងផ្ទៃដីស្របតាមសេចក្តីកំណត់របស់ក្រសួងសំណង់; ការងារពិនិត្យទទួលផ្ទះបានដំណើរការទាន់ពេល ប្រគល់ជូននិងដាក់ឱ្យប្រើប្រាស់តាមសេចក្តីកំណត់ និងធានាតាមតម្រូវការរបស់ក្រុមហ៊ុនឧបត្ថម្ភ៕
យ្វីអាញ- ត្រឹងរ៉ូន