យោងតាមការកត់សម្គាល់របស់គណៈជនជាតិខេត្តអាងយ៉ាង កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០២៥ លើភូមិសាស្ត្រខេត្តអាងយ៉ាង (ហៅកាត់ថាកម្មវិធី) ត្រូវបានផ្សព្វផ្សាយទាន់ពេលជាសារវន្តសម្រេចគ្រប់ខ្លឹមសារនិងផែនការ។ នេះគឺជាបុព្វបទដ៏សំខាន់សម្រាប់ខេត្តអាងយ៉ាងត្រៀមបម្រុងប្រភពកម្លាំងបានល្អ ដើម្បីផ្សព្វផ្សាយកម្មវិធីនៅឆ្នាំបន្តបន្ទាប់។
ពេលអនុវត្តកម្មវិធី ជនរួមជាតិខ្មែរនៅខេត្តអាងយ៉ាង ក៏បានអភិរក្សនិង
អភិវឌ្ឍរបរត្បាញហូលប្រពៃណី។
ថ្លែងពីលទ្ធផលនៃការផ្សព្វផ្សាយអនុវត្តកម្មវិធី លោកចៅអាន អនុប្រធានគណៈជនជាតិខេត្តអាងយ៉ាង មានប្រសាសន៍រួម៖ ខេត្តបានបង្កើតគណៈចង្អុលការនិងផ្នែកជំនួយការ; ប្រគល់ឱ្យអង្គភាពដឹកនាំគ្រប់គ្រងកម្មវិធី។ ខេត្តអាងយ៉ាង ក៏បានដាក់ចេញផែនការអនុវត្តកម្មវិធីទិសដៅជាតិ ផែនការអនុវត្តនូវខ្លឹមសារនីមួយៗនៃកម្មវិធីទិសដៅជាតិ យន្តការគោលនយោបាយ (គោលការណ៍លក្ខឋាននិងកម្រិតនៃការបែងចែកដើមទុន យន្តការផ្គួបបញ្ចូលទុននៃបណ្ដាកម្មវិធីទិសដៅជាតិ និងរវាងកម្មវិធីទិសដៅជាតិជាមួយគ្នា កម្មវិធីគម្រោងផ្សេងៗទៀត។ល។ ប្រគល់ផែនការទុនរយៈពេលមធ្យមនិងប្រចាំឆ្នាំ ដើម្បីអនុវត្តបណ្ដាកម្មវិធីទិសដៅជាតិ។ “អាចនិយាយថាមកទល់បច្ចុប្បន្ន កម្មវិធីបានផ្សព្វផ្សាយលើភូមិសាស្ត្រខេត្តអាងយ៉ាង ត្រូវបានអនុវត្តទាន់ពេលជាសារវន្តសម្រេចគ្រប់ខ្លឹមសារ និងផែនការដាក់ចេញ។ នេះគឺជាបុព្វបទដ៏សំខាន់ ដើម្បីផ្សព្វផ្សាយកម្មវិធីនៅឆ្នាំបន្តបន្ទាប់” លោកចៅអាន បានកត់សម្គាល់ដូច្នេះ។
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនរួមជាតិភាគតិចនៅខេត្តអាងយ៉ាង
កាន់តែមានភាពសុក្រឹត។
ថ្វីបើដូច្នោះក៏ដោយ ការអនុវត្តនូវកម្មវិធីក៏នៅជួបការលំបាកនិងភាពខ្វះចន្លោះច្រើនដែរ។ ជាក់ស្ដែងដូច៖ ភាគច្រើនខ្លឹមសារគម្រោងនៃកម្មវិធីពុំទាន់សម្រេចតាមល្បឿនដំណើរការផែនការដាក់ចេញ ល្បឿនរំសាយថវិកាដែលជាប្រភពទុនបែងចែកដល់កម្មវិធីនៅយឺត។ តាមរយៈនោះ សរុបទុនប្រគល់ឱ្យអនុវត្តកម្មវិធីដំណាក់កាល២០២១-២០២៣ គឺជាង១៨១,៧ ពាន់លានដុង។ ទោះបីដូច្នោះក៏ដោយ ប៉ុន្តែលទ្ធផលនៃការរំសាយប្រភពទុនមកទល់ពេលនេះសម្រេចបានត្រឹមតែ១៥% ប៉ុណ្ណោះ។
អនុវត្តកម្មវិធី ដំណាក់កាល២០២៣-២០២៥ ខេត្តអាងយ៉ាងបានដាក់ចេញនូវភាគកម្រិតជាក់ស្តែងមួយចំនួន ដូច៖ ឧបត្ថម្ភដីធារផ្ទះជូន៣១៧គ្រួសារ សាងសង់ផ្ទះជូនប្រជាជន ១.០៩២ខ្នង ផ្លាស់ប្តូរមុខរបរជូន៣៥៨គ្រួសារ។ កាត់បន្ថយអត្រាគ្រួសារក្រីក្រតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ៣,៥%/ឆ្នាំ។ល។ ក្រៅពីនោះ អាងយ៉ាងខិតខំឱ្យមានឃុំចំនួន៣ ភូមិចំនួន៥បានចាកផុតពីភូមិឃុំលំបាកខ្លាំង។ ដើម្បីអនុវត្តសម្រេចនូវភាគកម្រិតដូចពោលខាងលើ ព្រមទាំងជម្នះការលំបាកនិងភាពខ្វះចន្លោះទាំងនោះ លោកចៅអានថា អាងយ៉ាងបានដាក់ចេញនូវដំណោះស្រាយនឹងត្រៀមបម្រុងលក្ខណសម្បត្តិល្អបំផុត ដើម្បីបង្ហើយបែបបទវិនិយោគ លើកកម្ពស់លទ្ធភាពអនុវត្តគម្រោងសមាសភាពនៃកម្មវិធី ខ្នះខ្នែងរំសាយប្រភពទុនវិនិយោគ សាធារណៈចាប់ពីដើមឆ្នាំ មិនទុកឱ្យកកស្ទះឡើយ។ ខេត្តបន្តបង្កើនការដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ពិសេសគឺអ្នកដឹកនាំគ្រប់អង្គភាពក្នុងការរំសាយទុនវិនិយោគសាធារណៈ; ផ្តុំកម្លាំងពន្លឿនល្បឿនដំណើរការអនុវត្ត និងរំសាយថវិកា គម្រោងសមាសភាពនៃកម្មវិធី ចាត់ទុកថាជាភារកិច្ចនយោបាយដ៏សំខាន់ ហើយក៏ជាលក្ខឋានសម្រាប់ធ្វើការត្រួតពិនិត្យ វាយតម្លៃ លើកសំណើស្ងើចសរសើរនិងជូនរង្វាន់ចំពោះម្ចាស់វិនិយោគអនុវត្តសម្រេចល្អផែនការទុនដែលប្រគល់ឱ្យ ហើយពិគ្រោះ ដកបទពិសោធន៍ចំពោះអង្គភាពដែលមានអត្រារំសាយថវិកាទាប ផ្អែកលើមូលដ្ឋានទាំងនោះ ដាក់ចេញនូវដំណោះស្រាយសមស្របសម្រាប់ការបែងចែកនិងរំសាយថវិកានៅពេលខាងមុខ៕
ថាញឡុង-មុនី