មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/11/2023 - 09:07

ទម្រង់​ចញ្ចឹម​គោ​បន្ធាត់ បំ​បាត់​ភាព​ក្រី​ក្រ​ដោយ​ប្រ​សិទ្ធ​ភាព​

ការ​ចលនា​ចិញ្ចឹម​គោ​បន្ធាត់​នៅ​ភូមិ​ចុង​-ង ឃុំ​ហ៊ីវទឺ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ រីក​ចម្រើន​ដោយ​ឥត​ឈប់​ឈរ​ នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ រួម​ចំ​ណែក​បំ​បាត់​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​ភូមិ​ភាគ។​

ប្តី​ប្រ​ពន្ធ​លោក​ គឹម​សម កំ​ពុង​ថែ​ទាំ​ហ្វូង​គោ។​

លោក​គឹម​សម នៅ​ភូមិ​ចុង​-ង ចែក​រំលែកពី​បទ​ពិសោ​ធន៍​ពី​ការ​ចិញ្ចឹម​គោ​ “ចង់​ចិញ្ចឹម​គោ​បន្ធាត់ ក្នុង​មួយ​ឆ្នាំ​លក់​បាន​៤ លើក​ (មួយ​លើក​ៗ​ចំ​នួន​៥​ក្បាល​) អ្នក​ចិញ្ចឹម​ត្រូវ​មាន​ដី​ដាំ​ស្មៅ​តិច​បំ​ផុត​ចំ​នួន​៣​កុង​ ដើម្បី​ធានា​គ្រប់​ប្រ​ភព​ស្មៅ​ផ្តល់​ឱ្យ​គោ។​ ពេល​ទិញ​គោ​ត្រូវ​ជ្រើស​រើស​ពូជ​គោ​មាន​រាង​ខ្ពស់​ ឆ្អឹង​ធំ​ ដូច​ជា៖ គោ​បង្កាត់​ស៊ីន Drough master, Brahman, BBB (3B), Angus, Charolais។ល។​ បន្ទាប់​ពី​ទិញ​គោ​មក​ត្រូវ​បញ្ចុះ​ព្រូន ចាក់​វ៉ាក់សាំង​ទៀង​ទាត់​ បង្ការ​រោគ​កក​ឈាម​ រោគ​អុត​ក្តាម។​ នៅ​រដូវ​ប្រាំង ច្រើន​តែ​ខ្វះ​ស្មៅ​មិន​គ្រប់​ផ្តល់​ឱ្យ​គោ​ស៊ី​ដូច្នេះ​ យើង​គប្បី​បម្រុង​ចំ​បើង​ឱ្យ​បាន​គ្រប់​គ្រាន់។​ ដើម្បី​ឱ្យ​ចំ​បើង​មាន​សារ​ធាតុ​ចិញ្ចឹម​ខ្ពស់​ គួរ​ជ្រើស​វិធី​ផ្អាប់​ចំ​បើង​ជា​មួយ​ជីអ៊ុយ​រ៉េ។​ វិធី​ធ្វើ​ចំ​បើង​ ផ្អាប់​វត្ថុ​ធាតុ​ដើម​រួម​មាន ចំ​បើង​ក្នុង​ ១០ គីឡូ​ក្រាម​ ត្រូវ​លាយ​កំ​បោរ​ស​១​គីឡូ​ក្រាម​ លាយ​ជា​មួយ​ទឹក​ស្រោច​ឱ្យ​សព្វ​ដើម្បី​កម្ចាត់​បាក់​តើ​រីមុន​នឹង​ផ្អាប់ បន្ទាប់​ពី​ប្រ​ព្រឹត្តិ​កម្ម​ លាយ​ជី​អ៊ុយ​រ៉េចំ​នួន​២​គីឡូ​ក្រាម​ និង​ស្ករ​រងូ​១​គីឡូ​ក្រាម​ លាយ​ជា​មួយ​ទឹក​ស្រោច​ឱ្យ​ជោក​ចំ​បើង​ រួច​យក​ផ្ទាំង​កៅ​ស៊ូ​គ្រប​ឱ្យ​ជិត​ ផ្អាប់​ទុក​ក្នុង​១​សប្តាហ៍​ អាច​យក​ទៅ​ឱ្យ​គោ​ស៊ី​បាន។​ ហេតុ​នេះ​ គោ​ស៊ី​ឆាប់​ធំ​ កើន​ទម្ងន់​ អាច​លក់​បាន​ក្រោយ​ពី​ចិញ្ចឹម​៤ខែ។​ បើ​ប៉ិន​ប្រ​សប់​ចិញ្ចឹម​ ក្នុង​មួយ​ឆ្នាំ​ អ្នក​ចិញ្ចឹម​អាច​លក់​បាន​៤​ល្បាស់ ប្រ​សិន​បើ​ចិញ្ចឹម​៥ក្បាល​/ល្បាស់ ជា​មួយ​នឹង​ថ្លៃ​លក់​នា​បច្ចុប្បន្ន​ តម្លៃ​ពី​១០ ទៅ​១៣​លាន​ដុង​/ក្បាល​ បន្ទាប់​ពី​ទូទាត់​ អ្នក​ចិញ្ចឹម​នៅ​ចំ​ណេញ​បាន​២,៥​លាន​ដុង​/ក្បាល។​ ក្នុង​មួយ​ឆ្នាំ​គ្រួ​សារ​ខ្ញុំ​ចិញ្ចឹម​គោ​បាន​ប្រ​មាណ​២០​ក្បាល​ បន្ទាប់​ពី​ទូទាត់​នៅ​ចំ​ណេញ​បាន​ប្រ​មាណ​៥០ លាន​ដុង”។​

កម្មា​ភិបាល​ភូមិ​ ទស្សនា​ទម្រង់​ចិញ្ចឹម​គោ​បន្ធាត់​របស់​គ្រួ​សារ​បង​គឹម​សម។​

លោក​ ង្វៀង​វ៉ាន់​ចង​ ប្រ​ធាន​គណៈ​កម្ម​ការ​ភូមិ​ចុង-ង ឱ្យ​ដឹង​៖ “ភូមិ​ចុង​-ង មាន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​៣៥៥​គ្រួ​សារ​ ស្រូប​អត្រា​៥៧% ទូទាំង​ភូមិ​ បច្ចុប្បន្ន​ មាន​គោ​ប្រ​មាណ​ជាង​៧០០​ក្បាល។​ ចលនា​ចិញ្ចឹម​គោ​បន្ធាត់​មាន​ភាព​រីក​ចម្រើន​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ។​ នេះ​ជា​ទម្រង់​បំ​បាត់​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ បច្ចុប្បន្ន​ ភូមិ​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៤។​ នៅ​ពេល​ខាង​មុខ​ ភូមិ​នឹង​ពង្រីក​ទូលាយ​ទម្រង់​នេះ”។​ លោក​​ង្វៀង​វ៉ាន់​ចង​ ឱ្យ​ដឹង​បន្ថែម​ កសិករ​ជា​ច្រើន​បាន​លើក​សំ​ណើ​ ដើម្បី​ធ្វើ​ឱ្យ​ទម្រង់​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ ស្ថា​ប័ន​ដែល​ពាក់​ព័ន្ធ​ គប្បី​ជួយ​កសិករ​បង្កើត​សង្វាក់​តម្លៃ​តាំង​ពី​ការ​ផ្គត់​ផ្គង់​ ច្រក​ចូល​ការ​ផលិត ប្រ​ម៉ែ​ប្រ​មូល​ កែ​ច្នៃ​និង​ចុង​ក្រោយ​គឺលក់​ផលិត​ផល​ដល់​អ្នក​ប្រើ​ប្រាស់​។​ ពិសេស​ ជំ​រុញ​ការ​ចង​សម្ព័ន្ធ​ “អ្នក​ទាំង​៤” អភិវឌ្ឍ​ការ​ចិញ្ចឹម​សត្វ​តាម​ផែន​ការ​ និង​ចិញ្ចឹម​ជា​ទ្រង់​ទ្រាយ​ធំ​ដោយ​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​ វិនិ​យោគ​ព្រម​ៗ​គ្នា​ពី​បច្ចេក​វិទ្យា​ សម្ភារៈ ពូជ​និង​ចំ​ណី​៕

​              សើុង​ម៉ាល័យ​-មុនី

ចែករំលែកអត្ថបទ