ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/11/2023 - 16:48

ប្រ​ធាន​រដ្ឋ​សភា​កម្ពុជា​ អរ​គុណ​វៀត​ណាម​បាន​ជួយ​រំដោះ​កម្ពុជា​រួច​ផុត​ពី​របប​ប្រ​ល័យ​ពូជ​សាសន៍​

លោក​ ង្វៀង​ហ្វី​តាំង​ ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម ប្រ​ចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ទៅ​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ​សម្តេច​ ឃួន សុដារី ប្រ​ធាន​រដ្ឋ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បន្ទាប់​ពី​រដ្ឋ​សភា​កម្ពុជា​ នីតិ​កាល​ទី VII ត្រូវ​បាន​បង្កើត​ឡើង។​

​  ​សម្តេច​ ឃួន សុដារី ប្រ​ធាន​រដ្ឋ​សភា​កម្ពុជា​ ថត​រូប​អនុស្សាវ​រីយ៍ជា​មួយ​
នឹង​គណៈ​ប្រ​តិភូ​វៀត​ណាម។

ក្នុង​កិច្ច​ជំ​នួប​នេះ​ លោក​ឯក​អគ្គ​រដ្ឋ​ទូត​ ង្វៀង​ ហ្វីតាំង​ បាន​ពាំ​នាំ​នូវ​វាចា​ផ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ ដោយ​ភាព​ស្និទ្ធ​ស្នាល និង​ការ​អប​អរ​សាទរ​របស់​ប្រ​ធាន​រដ្ឋ​សភា​ វ៉ឿង​ឌិញ​ហ្វែ និង​ថ្នាក់​ដឹក​នាំ​ឯទៀត​របស់​ប្រ​ទេស​វៀត​ណាម ចំ​ពោះ​ប្រ​ធាន​រដ្ឋ​សភា​កម្ពុជា​ សម្តេច​ ឃួន សុដារី; សម្ដែង​ការ​សាទរ​ចំ​ពោះ​សមិទ្ធ​ផល​ដ៏​ធំ​ធេង​អំ​ពី​កិច្ច​ការ​ផ្ទៃ​ក្នុង​និង​កិច្ច​ការ​បរ​ទេស​ដែល​ប្រ​ជា​ជន​កម្ពុជា​សម្រេច​បាន​; បង្ហាញ​ពី​ភាព​ជឿ​ជាក់​លើ​រដ្ឋ​សភា​កម្ពុជា​ នីតិ​កាល​ទី VII និង​រដ្ឋា​ភិបាល​កម្ពុជា​ អា​ណត្តិ​កាល​ទី VII នឹង​បន្ត​ការ​ដឹក​នាំ​ប្រ​ទេស​កម្ពុជា​កាន់​តែមាន​ភាព​រីក​ចម្រើន​និង​រុងរឿង។​ ឯក​អគ្គ​រដ្ឋ​ទូត​ បាន​អះ​អាង​ថា​ វៀត​ណាម​គឺជា​មិត្ត​ដ៏​ស្និទ្ធ​ស្នាល​និង​យូរ​អង្វែង​របស់​កម្ពុជា; រីក​រាយ​ត្រេក​អរ​ចំ​ពោះ​ការ​អភិវឌ្ឍ​ដ៏​ខ្លាំង​ក្លា​របស់​កម្ពុជា​ ពិសេស​ គឺការ​ទទួល​ភារៈ​កិច្ច​ដ៏​ឆ្នើម​នៃ​តួនា​ទី​ជា​ប្រ​ធាន​ ASEAN-២០២២ ប្រ​ធាន​ AIPA-៤៣ រៀប​ចំ​ជោគ​ជ័យ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ អា​ណត្តិ​កាល​ទី V ការ​បោះ​ឆ្នោត​រដ្ឋ​សភា​ នីតិ​កាល​ទី VII ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ ៣២ និង​អា​ស៊ាន​ Paragames ១២ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​លើក​ស្ទួយ​កិត្យា​នុភាព​និង​តួនា​ទី​របស់​កម្ពុជា​ លើ​ឆាក​អន្តរ​ជាតិ; អរ​គុណ​កម្ពុជា​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​គាំ​ទ្រ​វៀត​ណាម​ក្នុង​បុព្វ​ហេតុ​រំដោះ​ប្រ​ជា​ជាតិ​ ឯក​ភាព​ទឹក​ដី​ក្នុង​ពេល​កន្លង​ ក៏​ដូច​ជា​ក្នុង​បុព្វ​ហេតុ​ កសាង​និង​ការ​ពារ​មាតុ​ភូមិ​នា​បច្ចុប្បន្ន។​ 

ប្រ​ធាន​រដ្ឋ​សភា​កម្ពុជា​ សម្តេច​ ឃួន សុដារី បាន​សម្តែង​នូវ​ការ​ចាប់​អា​រម្មណ៍​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​សមិទ្ធ​ផល​នៃ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​វៀត​ណាម; គូស​បញ្ជាក់​លើ​អត្ថ​ន័យ​ដ៏​ជ្រាល​ជ្រៅ​នៃ​ការ​ទំ​នាក់​ទំ​នង​សហប្រតិ​បត្តិ​ការ​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រ​ទេស​ទាំង​ពីរ ក៏​ដូច​ជា​រវាង​កម្ពុជា​-ឡាវ​-វៀត​ណាម ក្នុង​បុព្វ​ហេតុ​តស៊ូ​ដណ្តើម​ឯក​រាជ្យ​ជន​ជាតិ​នា​ពេល​កន្លង​ និង​ក្នុង​ការ​កសាង​អភិវឌ្ឍន៍​ប្រ​ទេស​នា​បច្ចុប្បន្ន​។​ ប្រ​ធាន​រដ្ឋ​សភា​កម្ពុជា​ សម្តេច​ ឃួន សុដារី ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​គាំ​ទ្រទាន់​ពេល​របស់​បក្ស​ រដ្ឋ​ កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម ដែល​បាន​ជួយ​រំដោះ​ប្រ​ទេស​កម្ពុជា​រួច​ផុត​ពី​របប​ប្រ​ល័យ​ពូជ​សាសន៍​; រំភើប​រីក​រាយ​យ៉ាង​ខ្លាំង​ចំ​ពោះ​ទំ​នាក់​ទំ​នង​សាមគ្គី​ភាព​ មិត្ត​ភាព​ជា​ប្រ​ពៃណី​ ភាព​ជា​អ្នក​ជិត​ខាង​ កិច្ច​សហប្រតិ​បត្តិ​ការ​រវាង​ប្រ​ទេស​ទាំង​ពីរ បាន​និង​កំ​ពុង​អភិវឌ្ឍ​តាម​រយៈ​កិច្ច​ជំ​នួប​ពិភាក្សា​ដោះ​ដូរ​ការ​ងារ​ជា​រឿយ​ៗ​ ជា​ពិ​សេស​ គឺកិច្ច​ជំ​នួប​កំ​ពូល​ ជំ​រុញ​យន្ត​ការ​សហ​ប្រតិ​បត្តិ​ការ​ដែល​មាន​ស្រាប់​ បង្កើន​ទំ​នាក់​ទំ​នង​រវាង​ក្រ​សួង​ គណៈ​ ផ្នែក​នៃ​ភាគី​ទាំង​ពីរ; សម្តែង​នូវ​សេច​ក្តី​សប្បាយ​រីក​រាយ​ចំ​ពោះ​ការ​វិវឌ្ឍន៍​ជា​វិជ្ជ​មាន​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ ពាណិ​ជ្ជកម្ម​ វិនិ​យោគ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ក្នុង​រយៈ​ពេល​កន្លង។​

លើក​ឡើង​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​នៃ​ប្រ​ទេស​ទាំង​ពីរ ប្រ​ធាន​រដ្ឋ​សភា​កម្ពុជា​ សំ​ណូម​ពរ​ភាគី​ទាំង​ពីរ​គប្បី​បន្ត​ពង្រីក​នូវ​សមិទ្ធផល​ដែល​សម្រេច​បាន​ រក្សា​ទំ​នាក់​ទំ​នង​យូរ​អង្វែង​ បង្កើន​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​និង​សហការ​ផ្សព្វ​ផ្សាយ​រាល់​កិច្ច​ព្រម​ព្រៀង​រវាង​ប្រ​ទេស​ទាំង​ពីរ​ដែល​បាន​ឯក​ភាព​ ដើម្បី​រួម​ចំ​ណែក​ក្នុង​ការ​ពង្រឹង​និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រ​ទេស​ទាំង​ពីរ។​

ប្រ​ធាន​រដ្ឋ​សភា​កម្ពុជា​ សម្តេច​ ឃួន សុដារី និង​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ ង្វៀង​ហ្វីតាំង​ ក៏​បាន​ពិភាក្សា​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗ​មួយ​ចំ​នួន​ ពាក់​ព័ន្ធ​ដល់​ទំ​នា​ក់​ទំ​នង​រវាង​ប្រ​ទេស​ទាំង​ពីរ; ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​បន្ត​រក្សា​កិច្ច​ជំ​នួប​គណៈ​ប្រតិ​ភូ​គ្រប់​លំ​ដាប់​ថ្នាក់​ គ្រប់​បណ្តាញ​ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ ដោះ​ដូរ​ព័ត៌​មាន; បន្ត​ពង្រីក​យន្ត​ការ​សហប្រតិ​បត្តិ​ការ​ដែល​មាន​ស្រាប់​ និង​យន្ត​ការ​សហ​ប្រតិ​បត្តិ​ការ​ត្រី​ភាគី​វៀត​ណាម -ឡាវ​-កម្ពុជា​; បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ​ សំ​ខាន់​គឺផ្នែក​ខាង​ពាណិជ្ជ​កម្ម​ វិនិ​យោគ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​គ្រប់​វិស័យ​ សំ​ដៅ​នាំ​មក​ផល​ប្រ​យោជន៍​ជាក់​ស្តែង​ដល់​ភាគី​ទាំង​ពីរ៕

​  យោ​ង៖ VOV- មុនី

ចែករំលែកអត្ថបទ