ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/11/2023 - 16:48

គណៈ​កម្ម​ការ​វប្បធម៌​មជ្ឈិម​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម និង​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​:

ចុះ​កិច្ច​សន្យា​សហការ​អនុវត្ត​គម្រោង​ភាសា​ គ្រឿង​សម្លៀក​បំពាក់​អ្នក​បួស ស្ថាបត្យ​កម្ម​ កេរ​ដំ​ណែល​វប្បធម៌​ពុទ្ធ​សាសនា​វៀត​ណាម

នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ក្រុង​កឹង​ធើ បាន​ប្រារព្ធ​ពិធី ចុះ​កិច្ច​សន្យា​សហការ​អនុវត្ត​គម្រោង​ភាសា​ គ្រឿង​សម្លៀក​បំ​ពាក់​អ្នក​បួស ស្ថាបត្យ​កម្ម​ កេរ​ដំ​ណែល​វប្បធម៌​ពុទ្ធ​សាសនា​វៀត​ណាម រវាង​គណៈ​កម្ម​ការ​វប្បធម៌​មជ្ឈិម​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ជា​មួយ​នឹង​ពុទ្ធ​សាសនា​ទក្ខិ​ណនិកាយ​ខ្មែរ។​

ទិដ្ឋ​ភាព​នៃ​ពិធី​ចុះ​កិច្ច​សន្យា។​

យោង​តាម​នោះ​ ភាគី​ទាំង​ពីរ​បាន​ផ្សព្វ​ផ្សាយ​សហការ​លើ​វិស័យ​នា​នា៖ វិសាល​ភាព​ ពង្រីក​លទ្ធ​ផល​ភាសា​ គ្រឿង​សម្លៀក​បំពាក់​អ្នក​បួស ស្ថាបត្យ​កម្ម​ កេរ​ដំ​ណែល​វប្បធម៌​ ពុទ្ធ​សាសនា​វៀត​ណាម រួម​មាន៖ សិក្សា​ស្រាវ​ជ្រាវ​ ធ្វើ​បទ​បង្ហាញ​កិច្ច​ប្រ​ជុំ​ពិភាក្សា​ សន្និ​បាត​ សិក្ខា​សាលា។ល។​ បោះ​ពុម្ព​ បោះ​ពុម្ព​ផ្សាយ​ផលិត​វណ្ណ​កម្ម​ ផលិត​ផល​វប្បធម៌​ពុទ្ធ​សាសនា។​ ទន្ទឹម​នឹង​នោះ​ ហ្វឹក​ហ្វឺន​ បំ​ប៉ន​ចំ​ណេះ​ដឹង​ លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​; ការ​តាំង​ពិព័រណ៍​ ព័ត៌​មាន​ សារ​គមនា​គមន៍ ផ្សព្វ​ផ្សាយ។ល។​ លទ្ធ​ផល​សហ​ការ ក៏​ដូច​ជា​តម្លៃ​វប្បធម៌​ពុទ្ធ​សាសនា​ចំ​ណុះ​វិស័យ​ដែល​ពោល​ខាង​លើ។​

កិច្ច​ការ​ចុះ​កិច្ច​សន្យា​ខាង​លើ​ សំ​ដៅ​បង្កើន​ទំ​នាក់​ទំ​នង​សហការ​រវាង​គណៈ​កម្ម​ការ​វប្បធម៌​មជ្ឈិម​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម និង​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ បង្កើន​ការ​ដោះ​ដូរ​មុខ​ជំ​នាញ​ វិជ្ជា​ជីវៈ​រវាង​គណៈ​កម្ម​ការ​វប្ប​ធម៌​មជ្ឈិម​ និង​មន្ត្រី​សង្ឃ​ថ្នាក់​ដឹក​នាំ​នៃ​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ។​ ឆ្លង​តាម​រយៈ​នោះ​ ជា​សន្សឹម​ៗ​ជំ​រុញ​បុព្វ​ហេតុ​អភិវឌ្ឍ​វប្បធម៌​ពុទ្ធ​សាសនា​ ក៏​ដូច​ជា​បញ្ហា​ពាក់​ព័ន្ធ​ដល់​ពុទ្ធ​សាសនា​វៀត​ណាម។

* ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ក៏​បាន​រៀប​ចំ​ប្រ​គល់​ជូន​សញ្ញា​ប័ត្រ​អនុបណ្ឌិត​ផ្នែក​សាសនា​ វិទ្យា​ QH-២០២០-X ជូន​ដល់​អនុបណ្ឌិត​ថ្មី​១៦នាក់៕​

                                           ថាញ់ឡុង​ - ថាច់​ធី

ចែករំលែកអត្ថបទ