មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/11/2023 - 17:13

អនុវត្ត​ល្អ​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​កោះ​សមុទ្រ​

អនុសេនីយ៍​ឯក​ ត្រឹង​ហ្វាង​ថៃ​ ប្រ​ធាន​កង​នា​វា​ចរណ៍​២ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​ បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ជូន​ប័ណ្ណ​សរ​សើរ។​

អនុសេនីយ៍​ឯក​ ត្រឹង​ហ្វាង​ថៃ​ (កណ្តាល) ផ្សព្វ​ផ្សាយ​ផែន​ការ​យាម​ល្បាត។​

កំណត់​ច្បាស់​តួនា​ទី ការ​ទទួល​ខុស​ត្រូវ​និង​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​ ក្នុង​នាមជា​ប្រ​ធាន​កង​នា​វាចរណ៍ អនុសេនីយ៍​ឯក​ ត្រឹង​ហ្វាង​ថៃ​ បាន​បញ្ជា​អង្គ​ភាព​លើក​កម្ពស់​ស្មារតី​ ទទួល​ខុស​ត្រូវ​ ត្រៀម​លក្ខណៈ​ទទួល​និង​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យ​ដែន​សមុទ្រ។​ សកម្ម​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​ចលនា​ “រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថហូជីមិញ​” ផ្សារ​ភ្ជាប់​នឹង​ការ​ចលនា​ “ពង្រីក​ប្រ​វេណី រួម​ចំ​ណែក​កម្លាំង​ប្រាជ្ញា​ ស័ក្តិ​សមជា​កង​ទ័ព​អ៊ំ​ហូ” យុគៈ​សម័យ​ថ្មី​សម្រាប់​កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព។​ ផ្តើម​ពី​នោះ​ កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព​គ្មាន​អា​ការៈ​ទន់​ខ្សោយ​ផ្នែក​ ឧត្តម​គតិ​នយោ​បាយ​ សីល​ធម៌​នៃ​ការ​រស់​នៅ​ ម្ល៉ោះ​ហើយ​ រក្សា​លំ​នឹង​ចំ​ណង​សាម​គ្គី​ភាព​ក្នុង​អង្គ​ភាព​ ត្រៀម​លក្ខណៈ​ទទួល​និង​សម្រេច​ល្អ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​ជា​និច្ច។​

កង​នា​វា​ចរណ៍​២ ចាប់​ឃាត់​កប៉ាល់​ដឹក​ប្រេង​ម៉ា​ស៊ូត​ខុស​ច្បាប់។​

ទន្ទឹម​នឹង​នោះ​ អនុសេនីយ៍​ឯក​ ត្រឹង​ហ្វាង​ថៃ​ តែង​សកម្ម​ផ្សព្វ​ផ្សាយ​ដល់​អង្គ​ភាព​នូវ​វិធាន​ការ​ វិជ្ជា​ជីវៈ សើុប​អង្កេត​ ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​ ពី​វិធី​និង​កល​ល្បិចរបស់​មុខ​សញ្ញា​រត់​គយ ដឹក​ទំ​និញ​ខុស​ច្បាប់​តាម​សមុទ្រ​; បង្កើន​កិច្ច​សហ​ការ​ជា​មួយ​នឹង​កង​កម្លាំង​ជាប់​ពាក់​ព័ន្ធ​ ដើម្បី​ត្រួត​ពិនិត្យ​ តឹង​រ៉ឹងចំ​ពោះ​មនុស្ស​និង​មធ្យោ​បាយ​ចេញ​ចូល​តាម​ច្រក​ទន្លេ​ សមុទ្រ​ ដើម្បី​ប្រ​ទះ​ឃើញ​បាន​ទាន់​ពេល​ចំ​ពោះ​បទ​ល្មើស​ និង​វិនិច្ឆ័យ​ទៅ​តាម​ផ្លូវ​ច្បាប់​។​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ កង​នា​វា​ចរណ៍​២ បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​គ្រប់​គ្រង​ និង​ចាប់​ឃាត់​បាន​ ២ ករណី​ដឹក​ជញ្ជូន​ប្រេង​ម៉ា​ស៊ូត​ខុស​ច្បាប់​ នៅ​តំ​បន់​សមុទ្រ​គ្រប់​គ្រង​ ដោយ​មាន​ប្រេង​ម៉ា​ស៊ូត​ជាង​៧០.០០០​លីត្រ។​ ជួយ​សង្គ្រោះ​មធ្យោ​បាយ​ ២​គ្រឿង​រង​គ្រោះ​នៅ​លំ​ហសមុទ្រ​ជោគ​ជ័យ​ ដោយ​មាន​នា​វិក​៨​នាក់ នាំ​ចូល​មក​ច្រាំង​ ដោយ​សុវត្ថិ​ភាព។​ អា​ស្រ័យ​ហេតុ​នេះ​ មនោ​សញ្ចេត​នា​រវាង​អនុសេនីយ៍​ឯក​ កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព​ ជា​មួយ​អ្នក​នេសាទ​ស្រុក​ត្រឹង​ដេ​កាន់​តែ​ស្អិត​ល្មួត។​ អនុសេនីយ៍​ឯក​ ត្រឹង​ហ្វាង​ថៃ​ ឱ្យ​ដឹង៖ “ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​បញ្ជា​ការ​និយាយ​ ត្រូវ​ដើរ​ទន្ទឹម​នឹង​ធ្វើ​ ហើយ​ធ្វើ​ត្រូវ​តែ​ធ្វើ​ឱ្យ​ចប់​ចុង​ចប់​ដើម។​ បំ​ផុត​ត្រូវ​តែ​ធ្វើ​ជា​គំ​រូ​ ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការ​ងារ​និង​ត្រៀម​ខ្លួន​ជា​និច្ច​ ដើម្បី​ការ​ងារ​និង​ជួយ​មិត្ត​រួម​កង”។​

អនុសេនីយ៍​ឯក​ នៅ​ទាំង​រៀប​ចំ​ការ​ហ្វឹក​ហ្វឺន​អំ​ពី​បង្ការ​ប្រ​ឆាំង​គ្រោះ​ធម្ម​ជាតិ​; បង្ការ​ជៀស​វាង​ គ្រោះ​ថ្នាក់​តាម​ផ្លូវ​សមុទ្រ​ ប៉ះ​ទង្គិច​គ្នា​នៅ​លើ​លំ​ហ​សមុទ្រ​; ត្រួត​ពិនិត្យ​ ណែ​នាំ​អំ​ពី​បែប​បទ​ចេញ​ទៅ​សមុទ្រ​ដល់​អ្នក​នេសាទ​; កសាង​ផែន​ការ​ចំ​ណុច​កំ​ពូល​ ប្រ​ឆាំង​ទាញ​យក​ផល​ខុស​ច្បាប់​ និង​ជំ​រុញ​ការ​ឃោស​នា​ ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ដល់​អ្នក​នេ​សាទ​ ដូច​ជា៖ ច្បាប់​ស្តី​ពី​ព្រំ​ដែន​ជាតិ​ ច្បាប់​ស្តី​ពី​សមុទ្រ​វៀត​ណាម​និង​សេចក្តី​កំ​ណត់​ស្ដី​ពី​ការ​គ្រប់​គ្រង​មនុស្ស​និង​មធ្យោ​បាយ​ចេញ​ចូល​ ធ្វើ​សកម្ម​ភាព​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ។ល។​ ផ្តើម​ពី​នោះ​ អ្នក​នេសាទ​ទាំង​១០០% បាន​ចុះ​កិច្ច​សន្យា​មិន​បំ​ពាន​ដែន​សមុទ្រ​ ប្រ​ទេស​ក្រៅ​ពេល​ធ្វើ​នេសាទ​នៅ​លំ​ហស​មុទ្រ។​ អនុសេនីយ៍​ឯក​ ត្រឹង​ហ្វាង​ថៃ​ សំ​ណេះ​សំ​ណាល៖ “ក្នុង​ដំ​ណើរ​ចេញ​ទៅ​បំ​ពេញ​ភារ​កិច្ច​នៅ​លំ​ហសមុទ្រ​ យុទ្ធ​ជន​ត្រូវ​តែមាន​ការ​ទទួល​ខុស​ត្រូវ​ ជម្នះ​រាល់​ការ​លំ​បាក​ ដើម្បី​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​។​ ច្រើន​ឆ្នាំ​មក​នេះ​ ខ្ញុំ​និង​មិត្ត​រួម​កង​តែង​ត្រៀម​លក្ខណៈ​ប្រ​យុទ្ធ​ការ​ពារ​សុវត្ថិ​ភាព​ដាច់​ខាត​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ និង​វិនិច្ឆ័យ​ស្ថាន​ការណ៍​កើត​ឡើង​បាន​ល្អ​ មិន​ទុក​ឱ្យ​មាន​ភាព​អសកម្ម​ឬ​ចៃ​ដន្យ​ណា​មួយ​ឡើយ”៕​

យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ