អនុវត្តកម្មវិធីទិសដៅជាតិស្ដីពីការកសាងជនបទថ្មី រយៈពេលកន្លង បក្ខភាគនិងប្រជាជនឃុំហ្វៀងហោយ ស្រុកកាងឡុង ខេត្តត្រាវិញ បានសាមគ្គី ឯកភាព រួមគ្នាអនុវត្តជោគជ័យទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម។ មកទល់បច្ចុប្បន្ន ឃុំបានសម្រេចបទដ្ឋានជនបទថ្មី។
ផ្លូវជនបទថ្មី អាស្រ័យរដ្ឋនិងប្រជាជនរួមគ្នាធ្វើ។
លោក ផាងទ្រឿងខ្វា លេខាគណៈកម្មាធិការបក្សឃុំ មានប្រសាសន៍៖ “ដើម្បីអនុវត្តមានប្រសិទ្ធភាពទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងសម្រេចរួចរាល់ការកសាងជនបទថ្មី បក្ខភាគឃុំបានផ្តោតការយកចិត្តទុកដាក់លើការងារពង្រឹង និងធ្វើឱ្យរឹងមាំប្រព័ន្ធនយោបាយ។ កម្មាភិបាល បក្ខជនគ្រប់រូប ខ្នះខ្នែងប្រឹងប្រែងដើម្បីសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន រួមចំណែកជាមួយបក្ខភាគ ដើម្បីអនុវត្តសម្រេចនិងសម្រេចលើសភាគកម្រិតនៃសេចក្តីសម្រេចប្រចាំឆ្នាំ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម និងការពារប្រទេស-សន្តិសុខ”។ ជាឃុំកសិកម្ម ម្ល៉ោះហើយការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម ត្រូវបានឃុំយកចិត្តទុកដាក់ គណៈកម្មាធិការបក្សឃុំ ឆ្លៀតយកប្រភពទុនជាច្រើនរបស់ស្រុកនិងខេត្ត មកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ និងជីកស្តារព្រែក ប្រឡាយវាលស្រែ។ បច្ចុប្បន្ន ផ្លូវគមនាគមន៍ជនបទ ជាសារវន្តឆ្លើយតបតាមតម្រូវការធ្វើដំណើរទៅមករបស់ប្រជាជន។ រីឯប្រព័ន្ធធារាសាស្រ្តវាលស្រែមានភាពសុក្រឹត ឆ្លើយតបតម្រូវការស្រោចស្រពសម្រាប់ការផលិតកសិកម្មលើភូមិសាស្រ្តឃុំ។
ផ្លូវជនបទថ្មី ត្រូវបានបើកពង្រីកធំទូលាយ។
លោក ថាច់ញ៉ នៅភូមិឥដ្ឋ ឱ្យដឹង៖ “អាស្រ័យការកសាងជនបទថ្មី ទើបជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនមានភាពល្អប្រសើរ។ ការចលនាកសាងជនបទថ្មី ពេលបានរដ្ឋអំណាចភូមិភាគបំផុស ប្រជាជនក៏ឯកភាពគាំទ្រ។ ជាក់ស្តែងកន្លងហើយ រដ្ឋអំណាចភូមិភាគ បានគៀរគរប្រជាជនបរិច្ចាគដីធ្វើផ្លូវ ត្រូវបានប្រជាជនគាំទ្រ។ គ្រួសារខ្ញុំក៏បានបរិច្ចាគដីជាង ៧០០ ម៉ែត្រការ៉េ ដើម្បីធ្វើផ្លូវរត់កាត់មុខផ្ទះ។ ឥឡូវផ្លូវ ជនបទក្នុងភូមិជាសារវន្តបានសម្រេចរួចរាល់ ឆ្លើយតបតាមតម្រូវការធ្វើដំណើរទៅមករបស់ប្រជាជន លំនឹងសន្តិសុខ ប្រជាជនស្ងប់អារម្មណ៍ក្នុងការផលិត និងធ្វើមានធ្វើបាន”។
ប្រសិនបើឆ្នាំ២០១០ អត្រាគ្រួសារក្រីក្ររបស់ឃុំនៅ ៧១០ គ្រួសារ ស្រូបអត្រា ១៩,៣% ប្រាក់ចំណូលមធ្យមភាគក្នុងមនុស្សម្នាក់ ១៩លានដុង/ម្នាក់/ឆ្នាំ។ អាស្រ័យដោយការកសាងជនបទថ្មី ទើបបច្ចុប្បន្ន ទូទាំងឃុំមានគ្រួសារក្រីក្រចំនួន៥០ គ្រួសារប្រកៀកបន្ទាត់ក្រចំនួន ១៤២ ស្រូបអត្រា៥,១%; ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់របស់ឃុំសម្រេច ៦០,៥ លានដុង/ម្នាក់/ឆ្នាំ។
ពង្រីកលទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លង លោក ផាងទ្រឿងខ្វា ឱ្យដឹងបន្ថែម៖ “បក្ខភាគឃុំបន្តពង្រីកកម្លាំងផែនមហាសាមគ្គីទូទាំងជនជាតិ សាមគ្គីផ្ទៃក្នុងបក្ស ប្តេជ្ញាជំរុញបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច កសាងហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា គិតគូរអភិវឌ្ឍន៍វប្បធម៌ សុខាភិបាល អប់រំ; អនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គម ដោះស្រាយការងារធ្វើ លុបបំបាត់ភាពក្រីក្រដោយចីរភាព លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន រក្សាខ្ជាប់លំនឹងនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម លើកកម្ពស់សមត្ថភាពដឹកនាំ កម្លាំងតស៊ូរបស់បក្ខភាគ។ បក្ខភាគនិងរដ្ឋអំណាចឃុំហ្វៀងហោយ ប្តេជ្ញាចិត្តកសាងសម្រេចឃុំជនបទថ្មីកម្រិតខ្ពស់ រួមចំណែកធ្វើមានឱ្យប្រជាជន”៕
សើុងម៉ាល័យ - ត្រឹងរ៉ូន