ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/09/2023 - 15:39

សុក​ត្រាំង៖

ហ្វឹក​ហ្វឺន​បំប៉ន​ចំ​ណេះ​ដឹង​ច្បាប់​ដល់​មន្ត្រី​សង្ឃ អ្នក​មុខ​​អ្នក​ការ​សាសនា​និង​អ្នក​មាន​​ប្រជា​ប្រិយ​ឆ្នើម ៣៥០ អង្គ​និង​រូប

​​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​ហ្វឹក​ហ្វឺន​បំប៉ន​ចំ​ណេះ​ច្បាប់​ដល់​មន្ត្រី​សង្ឃ អ្នក​មុខ​អ្នក​ការ​សាសនា និង​អ្នក​មាន​ប្រជា​ប្រិយ​ឆ្នើម ៣៥០​ អង្គ និង​រូប ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​របស់​ខេត្ត។

​ទិដ្ឋ​ភាព​នៃ​កិច្ចប្រជុំ។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត និង​ឃោស​និក​ផ្សព្វ​ផ្សាយ​ពី​ប្រ​ធាន​បទ​មាន​ខ្លឹម​សារ​សំ​ខាន់ៗ ដូច​ជា៖ ច្បាប់​អនុវត្ត​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន; សា​រាចរ​លេខ​ ០៤​/២០២៣/​TT-BTC ចុះ​ថ្ងៃ​ទី១៩/​០១/​២០២៣ របស់​ក្រ​សួង​ហិ​រញ្ញ​វត្ថុ​ ណែ​នាំ​អំពី​ការ​គ្រប់​គ្រង ការ​ចំ​ណូល​ចំ​ណាយ​ប្រាក់​សម្រាប់​រៀប​ចំ​ពិធី​បុណ្យ​និង​ប្រាក់​បំ​ពេញ​កុសល ឧបត្ថម្ភ​សម្រាប់​កេរ​ដំ​ណែល​និង​សកម្ម​ភាព​ពិធី​បុណ្យ។ នេះ​គឺ​ជា​សា​រាចរ​ថ្មី មាន​ខ្លឹម​សារ​ពាក់​ព័ន្ធ​ជា​ច្រើន  ដូច​ជា៖  ប្រាក់​បំ​ពេញ​កុសល ឧបត្ថម្ភ​សម្រាប់​កេរ​ដំ​ណែល​និង​សកម្ម​ភាព​ពិធី​បុណ្យ; ពិធី​បុណ្យ​មិន​មែន​ស្ថាប័ន​រដ្ឋ​ចាត់​តាំង; ពិធី​បុណ្យ​អា​ស្រ័យ​ដោយ​ស្ថាប័ន​រដ្ឋ​ចាត់​តាំង; មណ្ឌល​កេរ​ដំ​ណែល​និង​ជា​មូល​ដ្ឋាន​ជំ​នឿ​សាសនា; មណ្ឌល​កេរ​ដំ​ណែល​និង​គ្រឹះ​ស្ថាន​សាសនា...។

យោង​តាម​ប្រ​សាសន៍​លោក យឿង​សា​ខា ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង កិច្ច​ប្រ​ជុំ​នេះ ជួយ​ដល់​អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​យល់​ច្បាស់​ពី​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ ចំ​ពោះ​សាសនា ជន​ជាតិ។  ឆ្លង​តាម​រយៈ​នោះ  មន្ត្រី​សង្ឃ អ្នក​មុខ​អ្នក​ការ​សាសនា អ្នក​មាន​ប្រ​ជា​ប្រិយ​អនុវត្ត​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​សាសនា ជន​ជាតិ ស្រប​តាម​ច្បាប់​រដ្ឋ៕

                           លី​ធាន-មុនី

ចែករំលែកអត្ថបទ