គណៈកម្មាធិការជនជាតិ ទើបដាក់ចេញសារាចរលេខ ០២/២០២៣/TT-UBDT ធ្វើវិសោធនកម្មនូវមាត្រាមួយចំនួនរបស់សារាចរលេខ ០២/២០២៣/TT-UBDT ណែនាំ អនុវត្តនូវគម្រោងមួយចំនួនចំណុះកម្មវិធី ទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។
ជនរួមជាតិខ្មែរនៅស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ ពង្រីកមុខរបរធ្វើងៀតត្រីកន្ធរ។
រូបថតៈ ថាញឡុង
សារាចរវិសោធនកម្មនូវសេចក្ដីកំណត់មួយចំនួនអំពីការឧបត្ថម្ភដីផលិតកម្ម។ ក្នុងនោះ សារាចរបានលើកឡើងយ៉ាងច្បាស់មុខសញ្ញាត្រូវបានឧបត្ថម្ភដីផលិតកម្ម រួមមាន៖ គ្រួសារជនរួមជាតិភាគតិចក្រីក្ររស់នៅលើភូមិសាស្រ្តតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ; គ្រួសារជនជាតិកិញ រស់នៅក្នុងឃុំលំបាកខ្លាំង ភូមិលំបាកខ្លាំងតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ការរស់នៅដោយប្រកបរបរកសិកម្ម រុក្ខកម្ម នេសាទកម្មដែលមិនទាន់មានដីផលិតកម្ម ហើយមានតម្រូវការឧបត្ថម្ភដីផលិតកម្ម នឹងត្រូវបានរដ្ឋអំណាចមូលដ្ឋានពិនិត្យឧបត្ថម្ភដីផលិតកម្មដោយផ្ទាល់។ គ្រួសារជនរួមជាតិភាគតិចក្រីក្ររស់នៅលើភូមិសាស្រ្តតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ; គ្រួសារជនជាតិកិញ រស់នៅក្នុងឃុំលំបាកខ្លាំង ភូមិលំបាកខ្លាំងតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ការរស់នៅដោយប្រកបរបរកសិកម្ម រុក្ខកម្ម នេសាទកម្មដែលមិនទាន់មានដីផលិតកម្ម ឬមានដីផលិតកម្មជាង៥០% តាមសេចក្ដីកំណត់របស់ភូមិភាគនីមួយៗ មានតម្រូវការផ្លាស់ប្ដូរមុខរបរ ឬមានតម្រូវការឧបត្ថម្ភដី ផលិតកម្ម ប៉ុន្តែមិនអាចចាត់ចែងបានដីផលិតកម្ម នឹងត្រូវបានពិនិត្យឧបត្ថម្ភផ្លាស់ប្ដូរមុខរបរ។ គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត យោងទៅតាមមូលនិធិដីធ្លី ស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋានដើម្បីកំណត់កម្រិតដីផលិតកម្ម ប៉ុន្តែមិនលើសកម្រិតកំណត់ ប្រគល់ដីកសិកម្មដល់គ្រួសារនីមួយៗ បុគ្គលម្នាក់ៗតាមសេចក្ដីកំណត់របស់ច្បាប់ស្ដីពីដីធ្លី ធ្វើជាមូលដ្ឋានកំណត់ច្បាស់គ្រួសារ ខ្វះដីផលិតកម្ម។
ក្រៅពីនោះ សារាចរនៅទាំងកំណត់ការឧបត្ថម្ភផ្លាស់ប្ដូរមុខរបរ។ តាមរយៈនោះ ក្នុងចំណោមគ្រួសារឋិតក្នុងក្របខណ្ឌមុខសញ្ញាដែលកំណត់ត្រូវបានពិនិត្យ ឧបត្ថម្ភទិញសម្ភារៈកសិកម្ម គ្រឿងម៉ាស៊ីនសម្រាប់ធ្វើសេវាផលិតកម្មកសិកម្ម ប្ដូរមកប្រកបរបរដាំដុះ ចិញ្ចឹមសត្វ ផលិតកម្ម អាជីវកម្មផ្សេងៗ ឬឧបត្ថម្ភរៀនវិជ្ជាជីវៈ ដើម្បីផ្លាស់ប្ដូរមុខរបរនិងត្រូវបានផ្ដល់កម្ចីឥណទានតាមសេចក្ដីកំណត់ក្នុងមាត្រាទី២០, ២១, ២២, ២៣, ២៤ និង២៥ នៃអនុក្រឹត្យលេខ ២៨/២០២២/NĐ-CP។ យោងតាមបញ្ជីឈ្មោះគ្រួសារដែលត្រូវបានឧបត្ថម្ភផ្លាស់ប្ដូរមុខរបរ ហើយបានស្ថាប័នគ្រប់លំដាប់ថ្នាក់មានសមត្ថកិច្ចផ្ដល់សច្ចាប័ន បញ្ជីឈ្មោះគ្រួសារដែលបានចុះឈ្មោះតាមវិធីឧបត្ថម្ភ (ជាថវិកា សម្ភារៈ ឬរៀនវិជ្ជាជីវៈ) គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ បូកសរុបតម្រូវការនិងបែងចែកទៅតាមវិធីអនុវត្តនីមួយៗ ផ្ញើទៅស្ថាប័នបម្រើការងារជនជាតិថ្នាក់ស្រុក ដឹកនាំសហការជាមួយនឹងស្ថាប័នហិរញ្ញវត្ថុឋានៈស្មើ បូកសរុបរាយការណ៍ជូនគណៈកម្មាធិការប្រជាជនថ្នាក់ស្រុក សម្រេចកម្រិតនៃការឧបត្ថម្ភទៅតាមគ្រួសារនីមួយៗ (ក្នុងមួយគ្រួសារឧបត្ថម្ភបានតែម្ដងប៉ុណ្ណោះ)៕
យោងតាមគណៈកម្មាធិការជនជាតិ-ប្រែសម្រួលៈ ពេជ្រសឿន