ទាក់ទងនឹងបែបបទចុះបញ្ជីម៉ូតូ វរសេនីយ៍ទោ ដាវក្វាងហ៊ីវ ប្រធាននគរបាលឃុំដុងហ៊ីប ស្រុកថើយឡាយ ក្រុងកឹងធើ ធ្វើការណែនាំ ដូចខាងក្រោម៖
រូបថតជាឧទាហរណ៍។
ម្ចាស់យានយន្តប្រើប្រាស់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត២ ដើម្បីអនុវត្តបែបបទចុះបញ្ជីយានយន្តនៅលើច្រកទ្វារអេឡិចត្រូនិកសេវាសាធារណៈជាតិ។
លំដាប់នៃដំណើរការបំពេញបែបបទចុះបញ្ជីម៉ូតូ៖
ជំហានទី១៖ ប្រកាសការចុះបញ្ជីយានយន្ត
- ម្ចាស់យានយន្តចូលទៅកាន់ច្រកទ្វារអេឡិចត្រូនិកសេវាសាធារណៈជាតិ។ បន្ទាប់មកជ្រើសរើសផ្នែកចុះបញ្ជីយានយន្តដែលសមស្រប។ បំពេញគ្រប់សព្វនូវខ្លឹមសារដែលកំណត់ក្នុងលិខិតចុះបញ្ជីយានយន្ត ចុះហត្ថលេខាឌីជីថល់ឬចុះហត្ថលេខា សរសេរនាមត្រកូលនិងឈ្មោះបោះត្រា (ប្រសិនជាស្ថាប័ន ឬអង្គការ)។
- បន្ទាប់ពីបំពេញសេចក្តីចប់សព្វគ្រប់ ម្ចាស់យានយន្តទទួលបានលេខកូដឯកសារចុះបញ្ជីយានយន្តលើប្រព័ន្ធ ណាត់ពេលវេលាដើម្បីដោះស្រាយសំណុំឯកសារ អាស្រ័យច្រកទ្វារអេឡេិចត្រូនិកសេវាសាធារណៈជាតិជូនដំណឹងតាមរយៈសារទូរស័ព្ទ ឬអាសយដ្ឋានអ៊ីមែល ដើម្បីបំពេញបែបបទចុះបញ្ជីយានយន្ត; ផ្តល់លេខកូដឯកសារចុះបញ្ជីយានយន្តដល់ស្ថាប័នចុះបញ្ជីយានយន្តដើម្បីអនុវត្តបែបបទ ចុះបញ្ជីយានយន្តស្របតាមបទប្បញ្ញត្តិ។
ករណីមិនអាចអនុវត្តលើច្រកទ្វារអេឡិចត្រូនិកសេវាសាធារណៈ គឺម្ចាស់យានយន្តត្រូវបំពេញលិខិតចុះបញ្ជីយានយន្តដោយផ្ទាល់នៅស្ថាប័នចុះបញ្ជីយានយន្ត។
ជំហានទី២៖ យកយានយន្តទៅស្ថាប័នចុះបញ្ជីយានយន្តនិងធ្វើបែបបទ។
ជំហានទី៣៖ កម្មាភិបាលចុះបញ្ជីយានយន្ត ត្រួតពិនិត្យយានយន្ត សំណុំឯកសារយានយន្ត និងផ្ដល់ជូនផ្លាកលេខ។
- ផ្ដល់ជូនផ្លាកលេខថ្មីចំពោះករណីម្ចាស់យានយន្តមិនទាន់បានផ្តល់ផ្លាកលេខកំណត់ អត្តសញ្ញាណឬមានផ្លាកលេខកំណត់អត្តសញ្ញាណ ប៉ុន្តែកំពុងចុះបញ្ជីឱ្យយានយន្តផ្សេង។
- ផ្ដល់ផ្លាកលេខកំណត់អត្តសញ្ញាណឡើងវិញក្នុងករណីផ្លាកលេខកំណត់អត្តសញ្ញាណ នោះត្រូវបានដកហូត។
ករណីយានយន្ត ឬសំណុំឯកសារយានយន្ត មិនធានាតាមបទប្បញ្ញត្តិគឺបំពេញបន្ថែម ធ្វើឱ្យសុក្រឹតនូវឯកសារតាមការណែនាំរបស់កម្មាភិបាល ចុះបញ្ជីយានយន្តក្នុងលិខិតណែនាំសំណុំឯកសារ។
ជំហានទី៤៖ ទទួលលិខិតណាត់ប្រគល់លទ្ធផល បង់ថ្លៃចុះបញ្ជីយានយន្ត និងទទួលផ្លាកលេខ។
ករណីម្ចាស់យានយន្តមានតម្រូវការទទួលលទ្ធផលចុះបញ្ជីយានយន្ត តាមរយៈសេវាប្រៃសណីយ៍សាធារណៈប្រយោជន៍ គឺចុះឈ្មោះជាមួយអង្គភាពសេវាប្រៃសណីយ៍សាធារណៈប្រយោជន៍។
ពេលវេលាដោះស្រាយបែបបទចុះបញ្ជីម៉ូតូ៖ មិនលើសពី២ថ្ងៃធ្វើការ ចាប់ពីថ្ងៃទទួលបានឯកសារគ្រប់សព្វនិងស្របច្បាប់៕
វ៉ាន់ទ្រៀង-ទីទុយ