ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ សារាចរលេខ១២នឹងនិរាករសារាចរផ្សេងទៀតចំនួន១០ ក្នុងនោះ មានសារាចរលេខ១៥/២០១២/TT-BNV ណែនាំអំពីការជ្រើសរើសចុះកិច្ចសន្យា ការងារ និងសងកម្រៃបណ្តុះបណ្តាល បំពាក់បំប៉នដល់បុគ្គលិក។
រូបថតជាឧទាហរណ៍។
ឆ្លងតាមរយៈនោះ ត្រង់មាត្រា ១០ នៃសារាចរលេខ១៥/២០១២/TT-BNV បានកំណត់អំពីករណីបានលើកលែងអនុវត្តរបបហាត់ការ មានដូចខាងក្រោម៖
- អ្នកជាប់ជម្រើសបុគ្គលិក ត្រូវបានលើកលែងអនុវត្តរបបហាត់ការ ពេលមានល័ក្ខខ័ណ្ឌគ្រប់គ្រាន់ដូចខាងក្រោម៖
មានរយៈពេលបំពេញការងារ បានបង់ធានារ៉ាប់រងសង្គមជាកាតព្វកិច្ចក្នុងផ្នែក ឬវិស័យដែលត្រូវការជ្រើសរើសចាប់ពី១២ខែឡើងទៅ; ក្នុងអំឡុងពេលបំពេញការងារ បានបង់ធានារ៉ាប់រងសង្គមជាកាតព្វកិច្ច បានបំពេញការងារ ជំនាញវិជ្ជាជីវៈសមស្របតាមតម្រូវការនៃមុខតំណែងការងារដែលបានជ្រើសរើស។
- អ្នកដែលបានជ្រើសរើស មានពេលវេលា បំពេញការងារ បានបង់ធានារ៉ាប់រងសង្គមជាកាតព្វកិច្ច ប្រសិនបើមិនគ្រប់ល័ក្ខខ័ណ្ឌដែលបានកំណត់ គឺត្រូវតែអនុវត្តរបបហាត់ការ។
- រយៈពេលបំពេញការងារ បានបង់ធានារ៉ាប់រងសង្គមជាកាតព្វកិច្ចរបស់បុគ្គលដែលបានជ្រើសរើស បានបំពេញការងារជំនាញវិជ្ជាជីវៈសមស្របនឹងតម្រូវការនៃមុខតំណែងការងារដែលបានជ្រើសរើស (ប្រសិនបើមាន) គិតជាពេលពិនិត្យដំឡើងប្រាក់ខែលើកក្រោយ ពេលបានតែងតាំងនិងប្រាក់បៀវត្សតាមមុខតំណែងវិជ្ជាជីវៈ។
ដូច្នេះ ពេលសារាចរលេខ១៥/២០១២/TT-BNV ត្រូវបាននិរាករចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ មានន័យថា ការកំណត់អំពីករណីដែលបានលើកលែងអនុវត្តរបបហាត់ការចំពោះបុគ្គលិកដែលបានជ្រើសរើសនឹងលែងមានសុពលភាពទៀត។
សារាចរលេខ១២/២០២៣ ក៏និរាករសារាចរមួយចំនួនផ្សេងទៀត ដែលមានសេចក្តីកំណត់ជាប់ពាក់ព័ន្ធដល់ការជ្រើសរើសដំឡើង ថ្នាក់អ្នករដ្ឋការ បុគ្គលិក ដូចជា៖
- សារាចរលេខ១២/២០១២/TT-BNV បានកំណត់អំពីមុខតំណែងវិជ្ជាជីវៈនិងផ្លាស់ប្តូរមុខតំណែងវិជ្ជាជីវៈចំពោះបុគ្គលិក។
- សារាចរលេខ១៥/២០០១/TT-BTCCBCP ណែនាំអនុវត្តអនុក្រឹត្យលេខ៦៨/២០០០/NĐ-CP ស្តីពីអនុវត្តរបបកិច្ចសន្យាចំពោះប្រភេទការងារមួយចំនួនក្នុងស្ថាប័នរដ្ឋបាលនិងអង្គភាពអាជីវកម្មរដ្ឋ។
- សារាចរលេខ០៣/២០១៩/TT-BNV វិសោធនកម្មសេចក្តីកំណត់មួយចំនួន ស្តីពីការជ្រើសរើសអ្នករដ្ឋការ បុគ្គលិក ដំឡើងថ្នាក់អ្នករដ្ឋ ការដំឡើងមុខតំណែងវិជ្ជាជីវៈបុគ្គលិកនិងអនុវត្តរបបកិច្ចសន្យាចំពោះប្រភេទការងារ មួយចំនួននៅក្នុងស្ថាប័នរដ្ឋបាលនិងអង្គភាពអាជីវកម្មរដ្ឋជាដើម៕
យោង៖ luatvietnam.vn-វិមាន