ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/09/2023 - 16:40

សមា​គម​សហ​ពន្ធ​នារី​ខេត្ត​ត្រា​វិញ​ រៀប​ចំ​ពិធី​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​នៅ​វត្ត​នាគ​វនា​រាម​ (ខ្ទឹង)

សមា​គម​សហ​ពន្ធ​នារី​ខេត្ត​ត្រា​វិញ​ បាន​រៀប​ចំ​ពិធី​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ជូន​ពុទ្ធ​បរិ​ស័ទ​ជាង​ ៥០​នាក់​ និង​ព្រះ​សង្ឃ​ក្នុង​វត្ត​ខ្ទឹង (ស្ថិត​នៅ​អនុសង្កាត់​ទី១០ សង្កាត់​ទី​៧ ក្រុង​ត្រា​វិញ)។

​ជូន​អំ​ណោយ​ដល់​សិស្ស​ក្រីក្រ​ឆ្លង​កាត់​ការ​លំ​បាក​។

ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ អ្នក​តំ​ណាង​ទាំង​ឡាយ​ បាន​ស្តាប់​វាគ្មិន​ឧទ្ទេស​នាម​ពី​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ដែល​ពាក់​ព័ន្ធ​ដល់​ជន​រួម​ជាតិ​ខ្មែរ; ខ្លឹម​សារ​មួយ​ចំ​នួន​ ស្តី​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ បង្ការ​ទប់​ស្កាត់​ បាប​គ្រោះ​សង្គម​អំ​ពី​គ្រឿង​ញៀន​ ល្បែង​ស៊ី​សង​និង​រំ​លោភ​បំ​ពាន​ផ្លូវ​ភេទ​លើ​កុមារ៘ ពិសេស​ អ្នក​តំ​ណាង​ក៏​បាន​ស្តាប់​សេចក្តី​រាយ​ការណ៍​អំ​ពី​ខ្លឹម​សារ​ រូប​ភាព​សកម្ម​ភាព​ទម្រង់​ដែល​មាន​ប្រ​សិទ្ធ​ភាព​របស់​សមា​គមសហ​ពន្ធ​នារី​ខេត្ត​ត្រា​វិញ​ ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ខេត្ត។

ចូល​រួម​និង​ថ្លែង​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ អនុ​ប្រ​ធាន​សមា​គម​សហ​ពន្ធ​នារី​វៀត​ណាម​ តូង​ង៉ុក​ហាញ់ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​សកម្ម​ភាព​នៃ​ទម្រង់។ ទន្ទឹម​នឹង​នោះ​ លោក​ស្រី​សង្ឃឹម​ថា នារី​ភូមិ​ភាគ​ពង្រីក​ល្អ​ជាង​ទៀត​នូវ​តួនាទី ភារ​កិច្ច​កសាង​គ្រួសារ​ សុភមង្គល សុខ​ដុម​រមនា រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​កសាង​ផ្នត់​រស់​នៅ​ស៊ី​វិល័យ​ ជំរុញ​សេដ្ឋ​កិច្ច​-សង្គម​ កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

នាឱកាស​នេះ​ សមា​គម​សហ​ពន្ធ​នារី​ខេត្ត​ត្រា​វិញ​ បាន​ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​១០ ចំ​ណែក​និង​អំ​ណោយ​គិត​ជា​តម្លៃ​ទឹក​ប្រាក់​១ លាន​ដុង/ចំ​ណែក​ដល់​សិស្ស​ក្រីក្រ​ឆ្លង​កាត់​ការ​លំ​បាក​ នៅ​អនុសង្កាត់​ទី១០ សង្កាត់​ទី៧ ក្រុង​ត្រា​វិញ​ផង​ដែរ៕

  ដំណឹង​ រូប​ថត៖ លី​សៀ

ចែករំលែកអត្ថបទ