ក្រោយពីរំសាយពីកងទ័ព លោកកៀងថា ត្រឡប់មករស់ជាមួយក្រុមគ្រួសារនៅអនុសង្កាត់៣ សង្កាត់៩ ក្រុងត្រាវិញ ខេត្តត្រាវិញ។ គាត់តែងខិតខំប្រឹងប្រែងពង្រីកសេដ្ឋកិច្ចគ្រួសារ និងសកម្មចូលរួមរាល់ការចលនានៅភូមិភាគ។
|
អតីតយុទ្ធជន កៀងថា។ |
ដីស្រែ២០កុងដែលឪពុកម្តាយចែកឱ្យ លោកកៀងថានិងប្រពន្ធ ធ្វើស្រូវនិងលើកចម្ការ ដាំឈើហូបផ្លែ ជីកស្រះចិញ្ចឹមត្រី ធ្វើទ្រុងចិញ្ចឹមគោ។ បច្ចុប្បន្ន គ្រួសារអតីតយុទ្ធជន កៀងថា មានចិញ្ចឹមគោ៥ក្បាល ក្នុងនោះ ៣ក្បាលកំពុងឋិតក្នុងដំណាក់កាលកើតកូន។ ផ្តើមពីទម្រង់ ដាំដុះ ចិញ្ចឹមសត្វ គ្រួសារអតីតយុទ្ធជនកៀងថា រកបានប្រាក់ចំណូលប្រមាណ៥០លានដុង/ឆ្នាំ។ សេដ្ឋកិច្ចគ្រួសារលំនឹង ប្តីប្រពន្ធគាត់សន្សំសំចៃទិញបានដីស្រែបន្ថែម១០កុង។ បច្ចុប្បន្ន គ្រួសារអតីតយុទ្ធជនកៀងថា មានជីវភាពលំនឹង។ លោកកៀងថា ឱ្យដឹង៖ “ឆ្នាំ១៩៨៦ ខ្ញុំចូលរួមបំពេញកាតព្វកិច្ចយោធាអន្តរជាតិជួយប្រទេសមិត្តកម្ពុជា អង្គភាពឈរជើងនៅខេត្តបាត់ដំបង។ បន្ទាប់ពីអនុវត្តចប់កាតព្វកិច្ចយោធា ខ្ញុំត្រឡប់មកមាតុភូមិរស់នៅជាមួយគ្រួសារ។ ខ្ញុំបានចូលជាសមាជិកសមាគមអតីតយុទ្ធជនប្រជុំជីវកិច្ចនៅសាខាសមាគមអតីតយុទ្ធជន អនុសង្កាត់៣។ អាស្រ័យចូលរួមចលនាសមាគម មានផលប្រយោជន៍ច្រើន ជាក់ស្តែងដូច៖ ខ្វះដើមទុនពង្រីកការដាំដុះ ចិញ្ចឹមសត្វ ស្នើនឹងសាខាសមាគម ហើយបានសាខាសមាគមស្នើទៅថ្នាក់លើបង្កើតផែនការ ដើម្បីបានបុលទុនអនុគ្រោះ។ អាស្រ័យហេតុនេះ គ្រួសារខ្ញុំមានលក្ខណៈពង្រីកការដាំដុះ ចិញ្ចឹមសត្វ និងនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់”។ ក្រៅពីការយកចិត្តទុកដាក់ធ្វើការរកស៊ី ពង្រីកសេដ្ឋកិច្ចគ្រួសារ គាត់នៅទាំងបង្កើតទំនាក់ទំនងសាមគ្គីយ៉ាងជិតស្និទ្ធជាមួយមាមីងភូមិផងរបងជាមួយ ខ្នះខ្នែងចូលរួមរាល់ការចលនានៅភូមិភាគ។ គ្រួសារគាត់បរិច្ចាគដីស្រែជិត២.០០០ម៉ែត្រការ៉េដើម្បីជីកប្រឡាយ ដីចម្ការចំនួន១០០ម៉ែត្រការ៉េ ធ្វើផ្លូវជនបទ។
អតីតយុទ្ធជន កៀងថា (ខាងឆ្វេង) បរិច្ចាគដីធ្វើផ្លូវដាននៅអនុសង្កាត់៣។
លោកថាច់មិញហាយ ប្រធានសមាគមអតីតយុទ្ធជនសង្កាត់៩ ឱ្យដឹង៖ “លោកកៀងថា ជាគំរូមួយក្នុងចំណោមគំរូឆ្នើមជាច្រើនក្នុងជនរួមជាតិខ្មែរ អំពីការពង្រីកសេដ្ឋកិច្ច។ គ្រួសារគាត់ ត្រូវបានចាត់ទុកជាគ្រួសារមួយអនុវត្តល្អពិពិធកម្មការដាំដុះ ចិញ្ចឹមសត្វ។ ក្រៅពីពង្រីកប្រសិទ្ធភាពទម្រង់សេដ្ឋកិច្ច លោកកៀងថា នៅទាំងខ្នះខ្នែងចូលរួមរាល់ចលនាអាស្រ័យសមាគម បំផុសចូលរួមក្លិបបរិស្ថាននិងអនុវត្តអនាម័យដងផ្លូវ អាស្រ័យសាខាសមាគមទទួលបន្ទុក។ កាលនៅក្នុងកងជួរទ័ព គាត់មានកិត្តិយសបានរដ្ឋជូនបណ្ណសរសើរយុទ្ធជនប្រឡងប្រណាំង ប្តេជ្ញាឈ្នះឆ្នាំ១៩៨៧។ បច្ចុប្បន្ន គាត់ជាបុគ្គលគំរូជម្នះលំបាក កសាងជីវភាពគ្រួសារសម្បូរធូរធារនិងសុភមង្គល។ ម្យ៉ាងទៀត គាត់ខ្នះខ្នែងកៀរគរចលនាគ្រួសារនិងប្រជាជន សាមគ្គីចូល រួមរាល់ការចលនាកសាងជនបទថ្មី។ វិសេស គាត់បានសមាគមអតីតសង្កាត់ស្ងើចសរសើរជាអតីតយុទ្ធជនគំរូ”៕
សឺនម៉ាល័យ-មុនី