មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/07/2023 - 16:10

លេខា​អស់​ពី​ចិត្ត​ចំ​ពោះ​ប្រ​ជា​ជន​

ជា​លេខា​សាខា​ប​ក្ស​ភូមិ​បាក់​យឹង ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង លោក​ឡឹម​ឃូ តែង​ជា​គំរូ​ឈាន​មុខ​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ ជួយ​ប្រ​ជា​ជន​ដោយ​អស់​ពី​ចិត្ត​និង​កសាង​តំ​បន់​ជន​បទ​កាន់​តែ​សម្បូរ​សប្បាយ។

លោក​ឡឹម​ឃូ។

ជា​អ្នក​ធ្លាប់​បួស​រៀន​និង​ជា​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​ផង​ ម្ល៉ោះ​ហើយ​ខណៈ​ពេល​ចូល​និវត្តន៍​ លោក​ឡឹម​ឃូ​ បាន​មាមីង​ខ្មែរ​ទំ​នុកចិត្ត​ គោរពរាប់​អាន។ បច្ចុប្បន្ន​ លោក​បាន​គណៈ​ចង្អុល​ការ​គម្រោង​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​សម្រាប់​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​របស់​ខេត្ត​ អញ្ជើញ​ចូល​រួម​ចង​ក្រង​កម្ម​វិធី​និង​បង្ហាត់​បង្រៀន​ភាសា​ខ្មែរ។ មិន​ត្រឹម​តែ​ជា​គ្រូ​បង្រៀន​បាន​លើក​តម្កើង​ប៉ុណ្ណោះ​ទេ គាត់​ថែម​ទាំង​ជា​លេខា​សាខា​បក្ស​ភូមិ​អស់​ពី​ចិត្ត​ ជួយ​ប្រ​ជា​ជន​កសាង​តំ​បន់​ជន​បទ​បាក់យឹង កាន់​តែ​សម្បូរ​សប្បាយ។ លោក​ឡឹម​ឃូ ឱ្យ​ដឹង៖ “ខ្ញុំ​អាន​សៀវ​ភៅ​ជា​ច្រើន​និយាយ​អំ​ពី​អ៊ំហូ ម្ល៉ោះ​ហើយ​រៀន​សូត្រ​អ៊ំពី​របៀប​រស់​នៅ​សាមញ្ញ ជិត​ស្និទ្ធ និង​ធ្វើ​កិច្ច​ការ​អ្វី​ក៏​ដើម្បី​ផល​ប្រ​យោជន៍​របស់​ប្រ​ជា​ជន​ដែរ​ ទោះ​បី​កិច្ច​ការ​នោះ​តូច​បំ​ផុត​ក៏​ដោយ។ ខណៈ​ពេល​ប្រ​ជុំ​សាខា​បក្ស ប្រជុំ​ប្រ​ជា​ជន​ ខ្ញុំ​តែង​ត្រង​ត្រាប់​ស្តាប់​យោបល់​ ក្តាប់​ពី​គោល​បំ​ណង​របស់​កម្មា​ភិ​បាល​ បក្ខ​ជន​ ប្រ​ជា​ជន​ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​នូវ​ការ​លំ​បាក​ ជំ​ពាក់​ជំ​ពិន; បង្ក​ការ​សាមគ្គី​ក្នុង​ផ្ទៃ​ក្នុង​និង​ក្នុង​ប្រ​ជា​ជន”។

លោក​ឡឹម​ឃូ បង្រៀន​ថ្នាក់​បក​ប្រែ​ដល់​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​បុគ្គ​លិក​ក្នុង​ខេត្ត។

ចាប់​ពី​ឆ្នាំ​ ២០២០ មក​ទល់​ពេល​នេះ​ លោក​ឡឹម​ឃូ បាន​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ចលនា​សប្បុ​រស​ជន​រួម​វិភាគ​ទាន​ទឹក​ប្រាក់​បាន​រាប់​រយ​លាន​ដុង​ ដើម្បី​ជូន​អំ​ណោយ​ដល់​គ្រួសារ​ក្រី​ក្រ​ គ្រួ​សារ​គោល​នយោ​បាយ​ ៤៨០ ចំ​ណែក​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ; សង់​ផ្ទះ​មហា​សាមគ្គី​ជូន​គ្រួ​សារ​ក្រីក្រ​បាន​ ៩ ខ្នង; កសាង​ស្ពាន​ជន​បទ​; ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ រួម​វិភាគ​ទាន​ទឹក​ប្រាក់​ សម្ភារៈ​ កម្លាំង​ពល​កម្ម​ដើម្បី​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​ក្នុង​ភូមិ​; ដំ​ឡើង​អំ​ពូល​ភ្លើង​ដើរ​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​ចំ​នួន​ ៣៦ ដាំ​ផ្កា ឈើ​លម្អ​សង​ខាង​ដង​ផ្លូវ​បេតុង៘ ក្រៅ​ពី​នេះ​ លោក​ថែម​ទាំង​រួម​ជា​មួយ​អង្គ​ការ​មហា​ជន​ ឧទ្ទេស​នាម​សមា​ជិក​ដល់​ធនា​គារ​គោល​នយោ​បាយ​សង្គម​ បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​សមា​ជិក​បាន​បុល​ទុន​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ ទន្ទឹម​នឹង​នោះ​ ចាត់​បក្ខ​ជន​ត្រួត​ពិនិត្យ​ ណែ​នាំ​សមា​ជិក​ជ្រើស​រើស​ទម្រង់​ធ្វើ​ការ​រក​ស៊ី​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច​គ្រួសារ​ ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​នៃ​ដើម​ទុន។ អា​ស្រ័យ​ហេតុ​នោះ​ គ្រួសារ​ក្រីក្រ​ជា​ច្រើន​នៅ​តំ​បន់​ជន​បទ​បាក់​យឹង បាន​បុល​ទុន​ដាំដំ​ណាំ​រួម​ផ្សំ​ ចិញ្ចឹម​សត្វ​ លក់​ដូរ៘ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។

លោក​ សើុង​សា​រាញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ភូមី ឱ្យ​ដឹង​៖ “លោក​ឡឹម​ឃូ គឺ​ជា​បក្ខ​ជន​គំរូ​ក្នុង​ការ​ “រៀន​សូត្រនិង​ធ្វើ​តាម​ឧត្ដម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​” ត្រូវ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ។ លោក​ឡឹម​ឃូ រស់​នៅ​ស្មោះ​ត្រង់​ ស្និទ្ធ​ស្នាល​និង​ជួយ​ប្រ​ជា​ជន​ដោយ​អស់​ពី​ចិត្ត​ ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​គោ​រព​រាប់​អាន​លោក។ អា​ស្រ័យ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ ទើប​លោក​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​ល្អ​គោល​ការ​ណ៍​ គោល​មាគ៌ា​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ។ អា​ស្រ័យ​ហេតុ​នោះ​ ភូមិ​ស្រុក​បាក់​យឹង​រស់​នៅ​សុខ​សាន្ត សាមគ្គី​ជួយ​គ្នា​រួម​អភិវឌ្ឍ”៕

                                យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ