គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទើបរៀបចំពិធីជួបជុំព្រះចៅអធិការ គណៈកម្មការវត្តពុទ្ធសាសនាខ្មែរលើភូមិសាស្ត្រខេត្ត។ នៅក្នុងពិធីនេះ គណៈជនជាតិបានផ្តល់ព័ត៌មាន អំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត; លទ្ធផលអនុវត្តគោលនយោបាយជនជាតិ បាននិងកំពុងផ្សព្វផ្សាយអនុវត្តក្នុងរយៈកាល ៦ ខែ ដើមឆ្នាំ ២០២៣។ ក្រៅពីនោះ អ្នកតំណាងទាំងឡាយថែមទាំងបានស្តាប់បទអន្តរាគមន៍អំពីសកម្មភាពបង្រៀនអក្សរខ្មែរ ភាសាបាលីដល់ព្រះសង្ឃ និងកូនចៅមាមីងជនរួមជាតិខ្មែរនៅតាមវត្ត; ទម្រង់ “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការ ប្រឆាំងបទល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ”...។
ទិដ្ឋភាពនៃពិធីជួបជុំ។
ថ្លែងក្នុងពិធីជួបជុំ លោក ត្រឹងវ៉ាន់ឡូវ ប្រធានគណៈកម្មាធិការប្រជាជន ខេត្តសុកត្រាំង ស្ងើចសរសើរចំពោះការរួមចំណែករបស់ព្រះសង្ឃ គណៈកម្មការវត្តខ្មែរក្នុងការងារអប់រំ ផ្សព្វផ្សាយ ចលនាជនរួមជាតិខ្មែរអនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ សមមិត្ត រំពឹងថា ព្រះសង្ឃនិងគណៈកម្មការវត្តខ្មែរបន្តការពង្រីកប្រសិទ្ធភាពតួនាទី “ស្ពានតភ្ជាប់” រវាងរដ្ឋអំណាចនិងប្រជាជន; ចលនាជនរួមជាតិខ្មែរសាមគ្គី ប្តេជ្ញាតស៊ូប្រយុទ្ធ ប្រឆាំងការបំផ្លិចបំផ្លាញរាល់ឧបាយកលរបស់អានុភាពអមិត្ត ដែលឆ្លៀតយកបញ្ហាសាសនា ជនជាតិ ដើម្បីញុះញង់បំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ...៕
លីធាន-មុនី