សាលាភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រ ចំណុះសាកលវិទ្យាល័យត្រាវិញ បានបើកវគ្គ ហ្វឹកហ្វឺនបំណិនពហុព័ត៌មានជូនដល់កម្មាភិបាល គ្រូបង្រៀននិងនិស្សិតរបស់សាលាជាង៤០នាក់។ ឆ្លងតាមរយៈវគ្គ ហ្វឹកហ្វឺនសិក្ខាកាមទទួលបានការណែនាំពីចំណេះដឹងខាងបំណិនស្រាវជ្រាវព័ត៌មាន វិនិច្ឆ័យព័ត៌មាន និងទម្រង់សរសេរដំណឹងផ្សេងៗ; វិធានការមូលដ្ឋានក្នុងការសរសេរដំណឹង និងប្រើប្រាស់រូបថតក្នុងព្រឹត្តិបត្រព័ត៌មាន; បំណិនបំប្រួញ ចំណងជើងនិងបំណិនថតរូបសម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិបត្រព័ត៌មាន។
ទិដ្ឋភាពសិក្ខាកាមចូលរួមវគ្គហ្វឹកហ្វឺន។
វគ្គហ្វឹកហ្វឺនបានរួមចំណែកលើកកម្ពស់មុខជំនាញផ្នែកសារគមនាគមន៍ សារព័ត៌មាន និងបំណិនជាមូលដ្ឋានឯទៀតសម្រាប់សរសេរព្រឹត្តិបត្រព័ត៌មាន ផ្សាយលើប្រព័ន្ធ webside និងបណ្ដាញសង្គមរបស់អង្គភាពនានាចំណុះសាកលវិទ្យាល័យត្រាវិញ៕
សើុងម៉ាល័យ - ថាច់ធី