គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកចូវថាញ់ ខេត្តត្រាវិញ តែងឈានមុខក្នុងការឃោសនា ចលនាប្រជាជនចូលរួមកសាងជនបទថ្មី ឆ្លងតាមរយៈសកម្មភាពនិងទម្រង់មានប្រសិទ្ធភាពជាច្រើន។
រណសិរ្សស្រុកចូវថាញ់ កាត់ខ្សែបូសម្ពោធបើកឱ្យប្រើប្រាស់ស្ពានជនបទនៅភូមិថាញទ្រី B ឃុំដាឡុក។
លោកស្រីង្វៀងធីហុងយ៉េម ប្រធានរណសិរ្សមាតុភូមិវៀតណាម ស្រុកចូវថាញ់ ឱ្យដឹង៖ “កំណត់ច្បាស់ការកសាងជនបទថ្មី ដំបូងបង្អស់គឺត្រូវធ្វើឱ្យអង្គការរណសិរ្សរឹងមាំ ជីវភាពរបស់កម្មាភិបាល សមាជិក គណៈកម្មការការងាររណសិរ្ស ចាប់ពីថ្នាក់ស្រុកដល់មូលដ្ឋាន ត្រូវបានលើកកម្ពស់ទាំងផ្នែក សម្ភារៈនិងស្មារតីពីមួយថ្ងៃទៅមួយថ្ងៃ ម៉្លោះហើយ រណសិរ្សស្រុកបានផ្សព្វផ្សាយកម្មវិធី សកម្មភាព ភារកិច្ចជាក់ស្តែង សមស្របជាមួយនឹងស្ថានភាពជាក់ស្តែងនៅភូមិភាគ។ ឆ្លងតាមរយៈនោះ ពង្រីកស្មារតីឈានមុខរបស់កម្មាភិបាលបម្រើការងាររណសិរ្ស សមាជិកអង្គការមហាជននានា និងប្រជាជនចូលរួមកសាងជនបទថ្មី”។
រណសិរ្សស្រុកចូវថាញ់ចលនាកសាងស្ពានជនបទនៅភូមិថាញទ្រី B ឃុំដាឡុក។
រណសិរ្សស្រុក ចង្អុលការរណសិរ្សឃុំហ្វាមិញ ហឹុងមី និងលឿងហ្វា A រៀបចំស្ទង់មតិការពេញចិត្តរបស់ប្រជាជនអំពីលទ្ធផលអនុវត្តកម្មវិធី ទិសដៅជាតិកសាងជនបទថ្មីកម្រិតខ្ពស់។ លទ្ធផល ឃុំហ្វាមិញ មានគ្រួសារប្រជាជនពេញចិត្តចំនួន ២.៤៦២ សម្រេចជិត ៩៦% បើប្រៀបជាមួយនឹងចំនួនគ្រួសារដែលស្ទង់មតិ; ឃុំហឹុងមី មានគ្រួសារប្រជាជនពេញចិត្តចំនួន ២.០៦២ សម្រេចជិត ១០០% និងឃុំលឿងហ្វាA មានគ្រួសារប្រជាជនពេញចិត្តចំនួន ២.០៨៧ សម្រេច១០០%។ រណសិរ្សស្រុក និងឃុំចលនាប្រាក់បានជាង ៩ ពាន់លានដុង ឧបត្ថម្ភអំណោយដល់គ្រួសារក្រីក្រ និងកសាងស្ពានជនបទបាន ៥ ខ្សែ។
លោកថាច់ជា នៅភូមិថាញទ្រី B ឃុំដាឡុក ឱ្យដឹង៖ “ថ្មីៗនេះ គណៈកម្មការការងាររណសិរ្សភូមិ បានបំផុសចលនាកសាងឃុំជនបទថ្មី ចលនាប្រជាជនរួមកម្លាំងពលកម្មកសាងស្ពានជនបទរបស់ភូមិ គ្រួសារខ្ញុំស្ម័គ្រចិត្តបរិច្ចាគដី និងកម្លាំងពលកម្មដើម្បីកសាង។ បច្ចុប្បន្ន ស្ពានជនបទបានបើកឱ្យប្រើប្រាស់ ប្រជាជនយើងខ្ញុំបានទទួលផលច្រើនណាស់”។
ការកសាងស្រុកជនបទថ្មីចូវថាញ់ សម្រេចជោគជ័យមានការរួមចំណែកយ៉ាងច្រើនរបស់រណសិរ្សស្រុក។ ដើម្បីរណសិរ្សពីស្រុករហូតដល់មូលដ្ឋាន ដំណើរការមានប្រសិទ្ធភាព ហើយរួមជាមួយនឹងស្រុករក្សាលំនឹងកិត្តិនាមស្រុក ជនបទថ្មី រណសិរ្ស និងអង្គការមហាជននានា នៅលើភូមិសាស្រ្តស្រុក បន្តការផ្លាស់ថ្មីវិធានការសកម្មភាព ជំរុញចលនាសកម្មភាពក្នុងសម្ព័ន្ធយុវជន សមាជិកនិងប្រជាជនគ្រប់ជាន់ស្រទាប់ ពង្រីកនូវប្រភពកម្លាំង និងចលនាទូទាំងប្រជាជន ចូលរួមកសាងលើកកម្ពស់គុណភាពលក្ខឋានស្រុកជនបទថ្មី៕
សើុងម៉ាល័យ-វិមាន