ស្រឡាញ់ចូលចិត្តវិញ្ញាសាកីឡាប៉េតង់ អត្តពលិក យ័ញហុង តាំងចិត្តហ្វឹកហាត់និងចូលរួមប្រកួត ទទួលបានលទ្ធផលខ្ពស់ក្នុងការប្រកួតដណ្ដើមពានរង្វាន់នៅក្នុងនិងក្រៅប្រទេស។ នៅមជ្ឈមណ្ឌលហ្វឹកហាត់និងប្រកួតកីឡាខេត្តបាកលីវ យ័ញហុង គឺជាអត្តពលិកដណ្ដើមបានមេដាយមាសច្រើនបំផុត។
អត្តពលិកយ័ញហុង កំពុងហ្វឹកហាត់កីឡាប៉េតង់។
និយាយពីអត្តពលិកយ័ញហុង គ្រូបង្វឹកកីឡាប៉េតង់ យ័ញស៊ីផន ឱ្យដឹងៈ “ក្នុងក្រុមអត្តពលិកដែលដណ្ដើមបានមេដាយមាសច្រើនបំផុតសម្រាប់ជាតិ គឺអត្តពលិកយ័ញហុង លេចធ្លោបំផុត។ យ័ញហុង ស៊ូលំបាកក្នុងការហ្វឹកហាត់ ក្ដាប់ពីបច្ចេកទេសលេងប៉េតង់យ៉ាងល្អបំផុត។ ក្រៅពីលេងប៉េតង់បានល្អ សម្រាប់ខ្លឹមសារឯកត្តជនបុរស យ័ញហុង នៅទាំងសហការជាមួយមិត្តរួមក្រុមបានយ៉ាងល្អ អំពីខ្លឹមសារប្រកួតជាគូ និងខ្លឹមសារប្រកួត ៣ នាក់ ទាំងខ្លឹមសារបោះប៊ូលបច្ចេកទេសយ៉ាងចំណាប់”។
ស្រុកកំណើតយ័ញហុង នៅភូមិកៃយ៉ា ឃុំហុឹងហោយ ស្រុកវិញឡើយ ការបានមកចូលលេងវិញ្ញាសាកីឡាប៉េតង់សម្រាប់យ័ញហុង គឺជាដំណាក់កាលខិតខំប្រឹងប្រែងមួយ។ ព្រោះថា ម្ដាយឪពុករបស់យ័ញហុង មិនអនុញ្ញាតដោយគាត់ចង់ឱ្យកូនរៀនអក្សរតែប៉ុណ្ណោះ។ ឆ្នាំ ២០១២ នៅពេលបានមជ្ឈមណ្ឌលហ្វឹកហាត់ និងប្រកួតកីឡារបស់ខេត្តបាកលីវ ជម្រើសចូលហ្វឹកហាត់វិញ្ញាសាប៉េតង់ យ័ញហុង បានយកអស់ពីកម្លាំងកាយចិត្តដើម្បីធ្វើការហ្វឹកហាត់ ស្ដាប់តាមការណែនាំរបស់គ្រូបង្វឹក ដើម្បីសម្រេចតាមគោលដៅខ្ពស់បំផុតក្នុងការប្រកួត។ ដោយការតាំងចិត្តប្ដេជ្ញានោះ លើកដំបូងចូលរួមប្រកួតដណ្ដើមពានរង្វាន់ប៉េតង់ទូទាំងប្រទេសនៅវុងតាវ យ័ញហុង ទទួលបានមេដាយមាស។ លទ្ធផលនោះ កាន់តែធ្វើឱ្យយ័ញហុង មានកម្លាំងចិត្ត និងស្មារតីប្ដេជ្ញាចិត្តក្នុងការហ្វឹកហាត់ និងប្រកួត។ យ័ញហុង ឱ្យដឹងៈ “នៅក្នុងភូមិ ឃើញពូៗ គាត់លេងកីឡាប៉េតង់ខ្ញុំចូលចិត្តណាស់ ម្ល៉ោះហើយរសៀលណាក៏ខ្ញុំឆ្លៀតទៅលេងជាមួយពួកគាត់។ លុះខ្ញុំរៀនដល់ថ្នាក់ទី ៩ មជ្ឈមណ្ឌលបានចុះមកដល់សាលាជ្រើសរើសអត្តពលិក ខ្ញុំក៏ចុះឈ្មោះចូលរួមតែម្ដង។ ទោះបីឪពុកម្ដាយគាត់មិនអនុញ្ញាតក៏ដោយ ប៉ុន្តែខ្ញុំប្ដេជ្ញាចិត្តនឹងចូលរួមនិងខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ ដើម្បីទទួលបានលទ្ធផលខ្ពស់បំផុត មិនឱ្យឪពុកម្ដាយខកបំណង។ ពិសេស នៅពេលឃើញខ្ញុំក្នុងក្រុមជម្រើសជាតិ ប្រកួតនៅ SEA Game ក្នុងនិងក្រៅប្រទេស ទទួលបានលទ្ធផលខ្ពស់ ឪពុកម្ដាយគាត់សប្បាយចិត្តណាស់។ បានឪពុកម្ដាយគាត់គាំទ្រ ខ្ញុំកាន់តែមានកម្លាំងចិត្តក្នុងការហ្វឹកហាត់និងប្រកួត”។
ចាប់ពីឆ្នាំ ២០១២ មកទល់សព្វថ្ងៃ យ័ញហុង ចូលរួមប្រកួតក្នុង SEA Game បាន ៣ លើក សមយុទ្ធកីឡាឆ្នេរសមុទ្រអាស៊ី ២ លើក និងទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធជាច្រើន។ ដោយឡែកក្នុងសមយុទ្ធកីឡាទូទាំងប្រទេស ឆ្នាំ ២០២២ យ័ញហុង ក៏ទទួលបានមេដាយសំរិទ្ធ ២ គ្រឿង ខ្លឹមសារឯកត្តជនបុរស និងមេដាយមាសបោះប៊ូលបច្ចេទេស អត្តពលិកយ័ញហុង ចែករំលែកៈ អស់រយៈពេល ១១ ឆ្នាំ ហ្វឹកហាត់ និងប្រកួតក្នុងនិងក្រៅប្រទេស ខ្ញុំសង្កេតឃើញថាចង់លេងវិញ្ញាសាប៉េតង់បានល្អ ក្រៅពីទេពកោសល្យគឺត្រូវមានអារម្មណ៍នឹងធឹង ស៊ូទ្រាំលំបាកក្នុងការហ្វឹកហាត់។ ក្នុងពេលប្រកួត ត្រូវតាំងអារម្មណ៍ឱ្យនឹងនរ ពិនិត្យមើលឱ្យបានច្បាស់ផ្លូវប៉េតង់ និងដៃទាំងគូត្រូវស្វិតស្វាញ ដើម្បីប៉ោះប៊ូលចំគោលដៅ។ ក្រៅពីនោះ នៅពេលចូលរួមប្រកួតជាគូ គឺត្រូវបានការសហការស៊ីចង្វាក់គ្នាជាមួយចិត្តរួមក្រុម ដើម្បីឈានដល់ការទទូលជោគជ័យខ្ពស់បំផុត៕
លីធាន - ពេជ្រសឿន