នៅហាណូយ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន ទើបធ្វើអធិបតីកិច្ច ប្រជុំជាមួយក្រសួង ផ្នែក និងភូមិភាគនានា ដើម្បីស្រង់មតិយោបល់លើសេចក្តីព្រាង គ្រោងការរបាយការណ៍រដ្ឋាភិបាលអំពីគ្រោងការ កសាងលក្ខឋានកំណត់ភូមិ (ថូង) ដែលប្រមូលផ្តុំជនជាតិភាគតិចរស់នៅកុះករ មានការលំបាកខ្លាំង និងមានអត្រាគ្រួសារក្រីក្រខ្ពស់ (គម្រោង)។
រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ អ្នកតំណាងទាំងឡាយបានពិភាក្សា និងវិភាគអំពីវិធីគិតអត្រាជនរួមជាតិនៅមានការលំបាក/សរុបចំនួនប្រជាជននៃភូមិ ធ្វើយ៉ាងណាធានាប្រកិតនឹងសេចក្តីកំណត់និងតម្រូវការផ្តើមពីភាពជាក់ស្តែង។ អាស្រ័យលក្ខណៈពិសេសនៃតំបន់ភ្នំ ម៉្យាងទៀតថវិការបស់ភូមិភាគក៏មានកម្រិត ស្នើរដ្ឋាភិបាលឱ្យពិចារណាបង្កើនចំនួនដើមទុនវិនិយោគ; បច្ចុប្បន្ន ភូមិភាគនានាបានគ្រោងផែនការជាក់ស្តែង ត្រៀមរួចរាល់ដើម្បីអនុវត្ត បន្ទាប់ពីមានសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី ស្តីពីការកំណត់លក្ខឋាននឹងអនុវត្តភ្លាម។ ភូមិភាគនានាក៏សង្ឃឹមសារាចរណែនាំអនុវត្តកម្មវិធីទិសដៅជាតិសម្រាប់ជនជាតិភាគតិច ប្រកិតនឹងភាពជាក់ស្តែង ងាយយល់និងងាយស្រួលអនុវត្ត...។
បូកសរុបកិច្ចប្រជុំ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន បានកត់សម្គាល់ និងឱ្យតម្លៃខ្ពស់ចំពោះមតិយោបល់និងការរួមចំណែករបស់តំណាងនៅក្នុងកិច្ចប្រជុំ; ទន្ទឹមនឹងនោះ ស្នើឱ្យនាយកដ្ឋានគោលនយោបាយជនជាតិ ទទួលយកនូវមតិយោបល់ ដើម្បីបំពេញសេចក្តីព្រាងរបាយការណ៍ ដាក់ជូនរដ្ឋាភិបាល; សហការ ច្បាមការណែនាំរបស់ការិយាល័យរដ្ឋាភិបាល ក្នុងការរៀបចំខ្លឹមសារកិច្ចប្រជុំជាមួយរដ្ឋាភិបាល។
អនុវត្តន៍សេចក្តីសម្រេចលេខ ៨៨/២០១៩/QH១៤និងសេចក្តីសម្រេចលេខ ១២០/២០២០/ QH14 នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចលេខ ១៧១៩/QĐ-TTg ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ ស្តីពីការអនុម័តកម្មវិធីទិសដៅជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទីI ៖ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។ ក្នុងនោះ នៅក្នុងអនុគម្រោង ១ គម្រោង ៩ មានខ្លឹមសារ “វិនិយោគលើការសាងសង់ បង្កើនកម្រិត និងកែប្រែហេដ្ឋារចនាសម្ព័ន្ធនៅភូមិដែលប្រមូលផ្តុំជនជាតិភាគតិចរស់នៅកុះករ ដែលមានការលំបាកខ្លាំង និងមានអត្រាគ្រួសារក្រីក្រខ្ពស់; ផ្តល់អាទិភាពវិនិយោគភូមិដែលមានការលំបាកខ្លាំង”។ ថ្វីដ្បិតតែដូច្នោះ ប៉ុន្តែមិនទាន់មានឯកសារពីថ្នាក់សមត្ថកិច្ចស្ដីពីលក្ខឋានកំណត់ភូមិដែលមានជនជាតិភាគតិចរស់នៅកុះករមានការលំបាកខ្លាំង និងមានអត្រាគ្រួសារក្រីក្រខ្ពស់ ធ្វើជាមូលដ្ឋានសម្រាប់អនុម័តមុខសញ្ញាវិនិយោគនៅភូមិភាគ។ ដើម្បីដោះស្រាយការលំបាក និងបញ្ហាជាប់ជំពាក់ខាងលើ គណៈកម្មាធិការជនជាតិ ត្រូវបានរដ្ឋាភិបាលប្រគល់ឱ្យកសាងគម្រោងជាបន្ទាន់។ បន្ទាប់ពីបង្ហើយសេចក្តីព្រាងគម្រោង និងឆ្លងកាត់ការស្រង់មតិយោបល់ពីភូមិភាគនានា និងក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជនជាតិ បានបង្ហើយសេចក្តីព្រាងរបាយការណ៍ ជូនរដ្ឋាភិបាល។ កិច្ចប្រជុំនេះជាជំហានប្រមូលមតិយោបល់ចុងក្រោយពីភូមិភាគនានា មុននឹងដាក់ជូនរដ្ឋាភិបាលផ្តល់អនុម័ត៕
យោង៖ គណៈកម្មាធិការជនជាតិ