ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/08/2025 - 09:35

ចាត់​តាំង​យ៉ាង​ឱឡា​រិក​ពិធី​អប​អរ​សា​ទរ​ខួប​ ៨០ ឆ្នាំ​នៃ​ការ​បង្កើត​រដ្ឋា​ភិបាលសា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម 

ក្នុង​បរិយា​កាស​ទូទាំង​ប្រ​ទេស​អប​អរ​សា​ទរ​ខួប​អនុស្សាវ​រីយ៍​ ៨០ ឆ្នាំ​នៃ​បដិវត្តន៍​ខែ​សី​ហា​ និង​ខួប​ ៨០ ឆ្នាំ​នៃ​ទិវា​បុណ្យ​ជាតិ​ (១៩៤៥​-២០២៥) ​ព្រឹក​ថ្ងៃ​ទី ២០ ខែ​សី​ហា​ រដ្ឋា​ភិបាល​បាន​ចាត់​តាំង​យ៉ាង​ឱឡា​រិក​នូវ​ពិធី​អប​អរ​សា​ទរ​ខួប​ ៨០ ឆ្នាំ​នៃ​ការ​បង្កើត​រដ្ឋា​ភិបាល​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម (២៨​/៨/​១៩៤៥​-២៨/​៨/​២០២៥)។​ នេះ​ជា​លើក​ដំ​បូង​ដែល​រដ្ឋា​ភិ​បាល​ចាត់​តាំង​ពិធី​អប​អរ​សា​ទរ​ទិវា​បង្កើត​រដ្ឋា​ភិបាល; ព្រឹត្តិ​ការណ៍​នេះ​បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត​ជាតិ​ (ហា​ណូយ) បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរ​ទស្សន៍​ VTV1 របស់​ស្ថានីយទូរ​ទស្សន៍​វៀត​ណាម ដើម្បី​បណ្តា​សម​មិត្ត​និង​ប្រ​ជា​ជន​ទូទាំង​ប្រ​ទេស​បាន​ទស្សនា។​

លោក​អគ្គ​លេខា​បក្ស​ តូឡឹម​ និង​បណ្តា​សម​មិត្ត​ថ្នាក់​ដឹក​នាំ អតីត​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​
រួម​ទាំង​ប្រតិ​ភូ​បាន​ចូល​រួម​ក្នុង​ពិធី​អប​អរ​សា​ទរ​ខួប​ ៨០ ឆ្នាំ​នៃ​ការ​បង្កើត​រដ្ឋា​ភិបាល។​
រូប​ថត​៖ ថុង​ញឹក​ - TTXVN

ថ្លែង​សុន្ទរ​ក​ថា​អប​អរ​សា​ទរ​ ក្នុង​នាម​រដ្ឋា​ភិ​បាល​ លោក​នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​គ្រប់​ដំ​ណាក់​កាល​ដែល​តែង​តែ​ដឹក​នាំ ចង្អុល​ការ​ដិត​ដល់​ យក​ចិត្ត​ទុក​ដាក់​គ្រប់​ជ្រុង​ជ្រោយ​ ចែក​រំលែក​ដោយ​ស្មោះ​ត្រង់​ និង​យោគ​យល់​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​រដ្ឋា​ភិបាល​ក្នុង​គ្រា​លំ​បាក​ សាក​ល្បង។​ លោក​នា​យក​រដ្ឋ​មន្ត្រី​បាន​ផ្ញើ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំ​ផុត​ជូន​ដល់​សមា​ជិក​រដ្ឋា​ភិបាល​ ថ្នាក់​ដឹក​នាំគណៈ​ ក្រសួង​ ផ្នែក​ ភូមិ​ភាគ​គ្រប់​ដំ​ណាក់​កាល​ដែល​បាន​សាមគ្គី​ រួម​កម្លាំង​ ស្រុះ​ចិត្ត​គំ​និត​កសាង​រដ្ឋា​ភិបាល​ដើម្បី​បក្ស​ ដើម្បី​ប្រ​ទេស​ជាតិ​ ដើម្បី​ប្រ​ជា​ជន។​

រមិល​មក​ប្រ​វត្តិ​សាស្ត្រ​ ៨០ ឆ្នាំ​របស់​រដ្ឋា​ភិបាល​ឆ្លង​កាត់​គ្រប់​ដំ​ណាក់​កាល​ដែល​ពោរ​ពេញ​ដោយ​ការ​លំ​បាក​ សាក​ល្បង ប៉ុន្តែ​ក៏​មាន​កិត្តិ​យស មោទន​ភាព​ និង​ភាព​ត្រ​ចះ​ត្រ​ចង់​នៃ​បដិវត្តន៍​វៀត​ណាម ក្រោម​ការ​ដឹក​នាំ​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លោក​ប្រ​ធាន​ហូជី​មិញ​ ជា​ទីគោ​រព​ស្រ​ឡាញ់​ជា​ប្រ​ចាំ​និង​ដោយ​ផ្ទាល់​គឺ​ការិ​យា​ល័យ​នយោ​បាយ​ គណៈ​លេខា​មជ្ឈិម​បក្ស​ អគ្គ​លេខា​បក្ស​គ្រប់​ដំ​ណាក់​កាល​ ពី​សម័យ​រដ្ឋា​ភិបាល​បណ្តោះ​អា​សន្ន​នៃ​សាធា​រណ​រដ្ឋ​ប្រ​ជា​ធិប​តេយ្យ​វៀត​ណាម​ឆ្នាំ​ ១៩៤៥ រហូត​ដល់​រដ្ឋា​ភិបាល​នៃ​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​សព្វ​ថ្ងៃ​នេះ​ សុទ្ធ​សឹង​មាន​ការ​សាមគ្គី​ ឯក​ភាព​ “ថ្នាក់​លើ​ថ្នាក់​ក្រោម​ចិត្ត​មួយ​ថ្លើម​មួយ​ គ្រប់​ផ្នែក​ជ្រួត​ជ្រាប” តែង​តែ​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ តស៊ូ​ដោយ​មិន​ឈប់​ឈរ​ទាំង​អស់​ដើម្បី​ទិស​ដៅ​ “ឯក​រាជ្យ​ជន​ជាតិ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សង្គម​និយម​” និង​ជីវ​ភាព​រស់​នៅ​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​ និង​សុភ​មង្គល​របស់​ប្រ​ជា​ជន​ រួម​ចំ​ណែក​សម្រេច​បាន​នូវ​ជ័យ​ជម្នះ​ដ៏​ធំ​ធេង​ បង្កើត​បាន​ជា​ចំ​ណុច​របត់​ដែល​មាន​លក្ខណៈ​ “បង្វែរ​ស្ថាន​ការណ៍​ ផ្លាស់​ប្តូរ​ស្ថាន​ភាព”…។​

លោក​អគ្គ​លេខា​បក្ស​ តូឡឹម​ ថ្លែង​សុន្ទ​រក​ថា​ក្នុង​ពិធី​អប​អរ​សាទរ​ខួប​ ៨០ ឆ្នាំ​នៃ​ការ​បង្កើត​រដ្ឋា​ភិបាល។​ រូប​ថត៖ ថុង​ញឹក​ - TTXVN

ថ្លែង​សុន្ទ​រក​ថា​ក្នុង​ពិធី​អប​អរ​សា​ទរ​ លោក​អគ្គ​លេខា​បក្ស​ តូឡឹម​ បាន​សម្តែង​ការ​រំភើប​ចិត្ត​ និង​មោទន​ភាព ​ដែល​បាន​រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ដែល​បំ​ពេញ​ការ​ងារ​នៅ​រដ្ឋា​ភិបាល​គ្រប់​ដំ​ណាក់​កាល​ រមិល​មក​ដំ​ណើរ​ដ៏​រុង​រឿង​របស់​ប្រ​ទេស​ជាតិ​ ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​ និង​សំ​ខាន់​របស់​បណ្តា​សម​មិត្ត​ជំ​នាន់​មុន​ រួម​គ្នា​អះ​អាង​នូវ​ឆន្ទៈ​តស៊ូ​ដើម្បី​វៀត​ណាម​រឹង​មាំ រុង​រឿង​ និង​សុភ​មង្គល។​

ជំ​នួស​មុខ​បក្ស​ រដ្ឋ​ និង​ប្រ​ជា​ជន​ លោក​អគ្គ​លេខា​បក្ស​ តូឡឹម​ បាន​សម្តែង​ការ​ដឹង​គុណ​គ្មាន​ដែន​កំ​ណត់​ចំ​ពោះ​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបាល​ និង​បណ្តា​ស្ថា​ប័ន​ភ្នាក់​ងារ​ក្រោម​រដ្ឋា​ភិបាល​គ្រប់​ដំ​ណាក់​កាល​ដែល​បាន​រួម​ចំ​ណែក​ញើស​ឈាម​ យុវ​វ័យ​ និង​អា​យុ​ជីវិត​របស់​ខ្លួន​ដើម្បី​កសាង​ខឿន​រដ្ឋ​បាល​ និង​ការ​គ្រប់​គ្រង​ប្រ​ទេស​ជាតិ; គោ​រព​នឹក​ដល់​សម​មិត្ត​ដែល​បាន​លា​ចាក​លោក​ វីរ​ជន​ យុទ្ធ​ជន​ពលី​ ឥស្សរ​ជន​ជំ​នាន់​មុន​ ដែល​បាន​លះ​បង់​អស់​មួយ​ជីវិត​ដើម្បី​មាតុ​ភូមិ។​

លោក​អគ្គ​លេខា​បក្ស​មាន​បំ​ណង​ ទោះ​បី​ឋិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ​ ក៏​បណ្តា​សម​មិត្ត​បដិវត្តន៍​ជើង​ចាស់​ អតីត​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបាល​ ក្រ​សួង​ ទី​ភ្នាក់​ងារ​ស្មើ​ក្រ​សួង​ និង​ទីភ្នាក់​ងារ​ក្រោម​រដ្ឋា​ភិបាល​គ្រប់​ដំ​ណាក់​កាល​បន្ត​រួម​ដំ​ណើរ​ជា​មួយ​រដ្ឋា​ភិបាល​បច្ចុប្បន្ន​៖ ផ្តល់​យោ​បល់​ដោយ​ស្មោះ​ត្រង់​ កសាង​បណ្តុះ​ស្មារតី​ ជួយ​ដល់​ជំ​នាន់​ក្រោយ​ សាយ​ភាយ​នូវ​តម្លៃ​ដ៏​ល្អ​ផូរ​ផង់​; បន្ត​សរ​សេរ​ បន្ត​ប្តូរ​យោ​បល់ បន្ត​ស្តាប់​ និង​បន្ត​បន្សល់​ទុក​នូវ​ “សិល្បៈ​នៃ​ការ​គ្រប់​គ្រង​ប្រ​ទេស​ជាតិ” ដែល​បាន​បណ្តុះ​បណ្តាល​ពេញ​មួយ​ជីវិត​បូជា​ជូន​មាតុ​ភូមិ; សូម​បន្ត​ជា “អណ្ដាត​ភ្លើង​ដ៏​កក់​ក្តៅ” ដើម្បី​ឱ្យ​កម្មា​ភិបាល​គ្រប់​រូប​ក្នុង​គ្រា​លំ​បាក​បំ​ផុត​ នៅ​តែ​ចង​ចាំ​ផ្លូវ​ ​បោះ​ជំ​ហាន​ដោយ​រឹង​មាំ៕​

PV (TTXVN) - បក​ប្រែ÷ សុផន

ចែករំលែកអត្ថបទ