* ការតាំងពិព័រណ៍ប្រធានបទ “ផ្ការបស់ដី” តាមរយៈកម្រងសមុច្ច័យកុម្ភការភ័ណ្ឌណាមបូ នៅទីក្រុងកឹងធើ
(កឹងធើ) - នៅថ្ងៃទី ២៧ ខែសីហា សារមន្ទីរទីក្រុងកឹងធើ បានបើកការតាំងពិព័រណ៍រូបថត “៨០ឆ្នាំ - កឹងធើមោទនភាពអភិវឌ្ឍឆ្ពោះទៅមុខ” និងការតាំងពិព័រណ៍ប្រធានបទ “ផ្ការបស់ដី” តាមរយៈកម្រងសមុច្ច័យកុម្ភការភ័ណ្ឌណាមបូនៅទីក្រុងកឹងធើ។

អ្នកតំណាងទាំងឡាយប្រារព្ធពិធីតាំងពិព័រណ៍រូបថត និងការតាំងពិព័រណ៍ប្រធានបទ។
នេះគឺជាសកម្មភាពដ៏មានសារៈសំខាន់មួយក្នុងចំណោមសកម្មភាពផ្សេងទៀត ដើម្បីអបអរសាទរខួប៨០ឆ្នាំនៃបដិវត្តន៍ខែសីហា ទទួលបានជោគជ័យ (១៩/៨/១៩៤៥ - ១៩/៨/២០២៥) និងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥ - ២/៩/២០២៥) របស់ទីក្រុងកឹងធើ។
លោកស្រី វ៉ធីម៉ីត្រាង អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ និងលោកវឿងក្វុកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានអញ្ជើញចូលរួមពិធី។
ការតាំងពិព័រណ៍រូបថត “៨០ឆ្នាំ - កឹងធើមោទនភាពអភិវឌ្ឍឆ្ពោះទៅមុខ” មានរូបថតចំនួន ៨០ ដែលឧទ្ទេសនាមជាសកលអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងសម័យតស៊ូប្រឆាំងបារាំងនៃទូទាំងប្រទេស និងទីក្រុងកឹងធើ។ ទន្ទឹមនឹងនោះ ក៏មានរូបថតជាច្រើនអំពីកងទ័ពនិងប្រជាជនកឹងធើក្នុងសម័យតស៊ូប្រឆាំងបរទេសទាំងពីរលើក ស្នាដៃលេចធ្លោក្នុងការកសាងនិងអភិវឌ្ឍទីក្រុងកឹងធើ។ ជាពិសេស មានរូបថតជាច្រើនបានផ្តោតលើការឆ្លុះបញ្ចាំងពីសមិទ្ធផលនៃភូមិភាគទាំង ៣៖ ទីក្រុងកឹងធើ ខេត្តសុកត្រាំង និងខេត្តហូវយ៉ាង មុនពេលបង្រួបបង្រួម និងការដំណើរការរដ្ឋបាលមូលដ្ឋាន ២ ថ្នាក់។

បរិវេណការតាំងពិព័រណ៍រូបថត “៨០ឆ្នាំ - កឹងធើមោទនភាពអភិវឌ្ឍឆ្ពោះទៅមុខ”។
ថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍ លោកង្វៀងមិញត្វឹង អនុប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ បានសង្កត់ធ្ងន់៖ នេះគឺជាសមិទ្ធផលដែលមានអត្ថន័យសំខាន់ ជាមូលដ្ឋានគ្រឹះសម្រាប់ទីក្រុងកឹងធើសព្វថ្ងៃ អភិវឌ្ឍនិងឆ្ពោះទៅមុខ ស័កសមនឹងឋានៈជាមជ្ឈមណ្ឌលតំបន់វាលរាបទន្លេគឺវឡុង។

អ្នកតំណាងទាំងឡាយនិងសិស្សានុសិស្សកំពុងទស្សនាវត្ថុតាំងនៅបរិវេណតាំងពិព័រណ៍រូបថត។
ទន្ទឹមនឹងការតាំងពិព័រណ៍រូបថត មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍បានចង្អុលការដល់សារមន្ទីរទីក្រុងឱ្យរៀបចំការតាំងពិព័រណ៍ប្រធានបទ “ផ្ការបស់ដី” តាមរយៈកម្រងសមុច្ច័យកុម្ភការភ័ណ្ឌនៅទីក្រុងកឹងធើ។ ការតាំងពិព័រណ៍ប្រធានបទនេះបានដាក់តាំងរូបថតឯកសារ វត្ថុតាំងកុម្ភការភ័ណ្ឌបុរាណជាង ២០០ នៅភូមិភាគខាងត្បូង ដែលជាកម្មសិទ្ធិនៃកុម្ភការភ័ណ្ឌ៖ កីម៉ាយ (សៃហ្គង) បៀងហ្វា (ដុងណាយ) ឡាយថីវ (ប៊ិញយឿង)…។

អ្នកតំណាងទាំងឡាយកំពុងទស្សនាការតាំងពិព័រណ៍ប្រធានបទ។
ដើម្បីបម្រើភ្ញៀវចូលទស្សនាឆ្លងកាត់បទពិសោធន៍ និងប្តូរយោបល់ផ្ទាល់ជាមួយសិប្បករក្នុងបរិវេណសារមន្ទីរនៃទីក្រុងកឹងធើ ក៏បានរៀបចំបរិវេណតាំងបង្ហាញកុម្ភការភ័ណ្ឌនៅភូមិភាគខាងត្បូងដែលប្រមូលដោយអ្នកសមុច្ច័យមួយចំនួននៅកឹងធើ។ ក្រៅពីនេះ សារមន្ទីរទីក្រុងកឹងធើក៏បានសហការជាមួយសមាគមឥដ្ឋកុម្ភការភ័ណ្ឌវិចិត្រសិល្បៈនៅខេត្តវិញឡុង អញ្ជើញសិប្បករមកណែនាំនិងសម្តែងបង្ហាញពីសិល្បៈធ្វើកុម្ភការភ័ណ្ឌដីក្រហមដើម្បីបម្រើភ្ញៀវទស្សនា។

សិស្សានុសិស្សបានប្តូរយោបល់ជាមួយសិប្បករនៃភូមិរបរកុម្ភការភ័ណ្ឌដីក្រហមនៅខេត្តវិញឡុង។
ការតាំងពិព័រណ៍រូបថតនឹងបម្រើជូនភ្ញៀវទស្សនារហូតដល់ដាច់ខែកញ្ញា ឆ្នាំ២០២៥; ចំណែកការតាំងពិព័រណ៍ប្រធានបទនឹងបម្រើជូនភ្ញៀវរហូតដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៥៕
ដាំងហ្វិញ - បកប្រែ ÷ សុផន