នៅសង្កាត់សុកត្រាំង គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ សហការជាមួយក្រុមហ៊ុនភាគហ៊ុន ARANYA វៀតណាម រៀបចំពិធីបើកការដ្ឋានគម្រោងលំនៅឋាននៅមណ្ឌលគ្រឹះស្ថាន សហជីពមណ្ឌលឧស្សាហកម្មអាងងីប។ នេះគឺសំណង់មួយក្នុងចំណោមសំណង់និងគម្រោងសំខាន់ទាំង២៥០ បានរដ្ឋាភិបាលជ្រើសរើសរៀបចំពិធីបើកការដ្ឋានសម្ពោធព្រមៗគ្នា នៅតំបន់ភូមិភាគទាំង៣គឺភាគខាងជើង- ភាគកណ្តាល - ភាគខាងត្បូង ដើម្បីអំណរ៨០ឆ្នាំ ទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

បណ្តាសមមិត្តថ្នាក់ដឹកនាំនិងអ្នកតំណាងទាំងឡាយអញ្ជើញចូលរួមពិធីបើកការដ្ឋានគម្រោងលំនៅឋាននៅមណ្ឌលគ្រឹះស្ថានសហជីព។
អញ្ជើញចូលរួមមាន សមមិត្ត ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សក្រុងកឹងធើ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ក្រុងកឹងធើ; សមមិត្ត ម៉ាធីតឺយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងកឹងធើ អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ និងបណ្តាសមមិត្ត អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ រួមជាមួយតំណាងគ្រប់មន្ទី គណៈ ផ្នែកនិងអង្គភាពដែលពាក់ព័ន្ធ។
គម្រោងលំនៅឋាននៅមណ្ឌលគ្រឹះស្ថានសហជីព ដោយមានទំហំ១.២០០ខ្នង សរុបកម្រិតវិនិយោគជាង៨៥០ពាន់លានដុង។ គម្រោងរួមមាន៦អាគារ ក្នុងនោះ មាន៣អាគារកម្ពស់៩ជាន់; មាន២អាគារកម្ពស់១២ជាន់ និងមាន១អាគារកម្ពស់១៥ជាន់។ ទន្ទឹមនឹងនោះ មានអាគារពាណិជ្ជកម្មចំនួន១ និងផ្នែកសំណង់ហេដ្ឋារចនាសម្ព័ន្ធសង្គមបម្រើសហគមន៍។ ពេលសាងសង់សម្រេចរួចរាល់ សំណង់នឹងផ្គត់ផ្គង់កន្លែងស្នាក់នៅពី២.១០០ដល់២.៥០០កន្លែង សមស្របនឹងតម្រូវការប្រជុំជីវភាពរបស់គ្រួសារកម្មករ និយោជិត ដែលមានប្រាក់ចំណូលមធ្យមនិងទាប។
គម្រោងក៏បានរៀបចំប្លង់ព្រមៗគ្នា ជាមួយនឹងសំណង់ចាំបាច់ មានដូច៖ មណ្ឌលប្រជុំជីវភាពសហគមន៍នៅមណ្ឌលគ្រឹះស្ថានសហជីព មណ្ឌលលេងកម្សាន្តសម្រាប់កុមារ សួនបៃតង រមណីយដ្ឋាន ប្រព័ន្ធសេវាពាណិជ្ជកម្មជាមូលដ្ឋាន សំដៅកសាងបរិស្ថានរស់នៅផូរផង់ សុវត្ថិភាព មានគ្រប់មធ្យោបាយងាយស្រួលក្នុងការរស់នៅ។
គម្រោងរួមមាន២ដំណាក់កាល ដំណាក់កាលទី១វិនិយោគហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស សាលាមតេ្តយ្យនិងលំនៅឋានសង្គម៥អាគារ បើកការដ្ឋានសាងសង់ក្នុងរយៈពេល១២ខែ ចាប់ពីថ្ងៃប្រគល់ដី ហើយគ្រោងនឹងសម្រេចរួចរាល់ក្នុងរយៈពេល៣៦ខែ។ ដំណាក់កាលទី២ វិនិយោគអាគារពាណិជ្ជកម្មនិងអាគារលំនៅឋានសង្គមដែលនៅសេសសល់នឹងផ្សព្វផ្សាយអនុវត្តក្នុងរយៈពេល៩ខែ ចាប់ពីពេលបញ្ចប់ដំណាក់កាលទី១ តាមការគ្រោងទុកនឹងសម្រេចរួចរាល់ក្នុងរយៈពេល២១ខែ។
ថ្លែងក្នុងពិធីបើកការដ្ឋាន សមមិត្តង្វៀងវុាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បញ្ជាក់៖ នេះជាសំណង់ប្រកបដោយអត្ថន័យមនុស្សធម៌ដ៏ជ្រាលជ្រៅ គឺជាការយកចិត្តទុកដាក់ ចែករំលែកនិងគិតគូររបស់បក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ចំពោះជីវភាពរបស់កម្មករ និយោជិត។
សមមិត្ត ង្វៀងវុាំងហ្វា សំណូមពរដល់គ្រប់មន្ទីរ គណៈ ផ្នែករបស់ក្រុងបន្តការសហការស្អិតល្មួត បង្កលក្ខណៈងាយស្រួលបំផុត ដើម្បីគម្រោងបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស មានប្រសិទ្ធភាព។ ម្ចាស់វិនិយោគ អ្នកម៉ៅការគប្បីត្រួតពិនិត្យ គ្រប់គ្រងយ៉ាងហ្មត់ចត់គុណភាពសំណង់ជាប្រចាំ ធានាអនុវត្តត្រឹមត្រូវតាមសេចក្តីកំណត់អំពីសុវត្ថិភាពពលកម្មនិងការពារបរិស្ថាន។
ស្របក្នុងឱកាសនេះដែរ បណ្តាសមមិត្តថ្នាក់ដឹកនាំរួមជាមួយម្ចាស់វិនិយោគគម្រោង ជូនអំណោយជាច្រើនចំណែកដល់កម្មករ និយោជិតដែលមានស្ថានភាពលំបាក៕
ដំណឹងនិងរូបថត៖ ក្វឹកខា-មុនី