សមាគមសហព័ន្ធនារីស្រុកថើយឡាយ ទើបបង្ហាញមុខក្រុមចងសម្ព័ន្ធ “នារីខ្មែរដាំឈើហូបផ្លែ” នៅភូមិឌិញខាញ B ឃុំឌិញម៉ូង ដោយមានសមាជិកជានារីខ្មែរ១៥នាក់ ចូលរួមដាំឈើហូបផ្លែ លើផ្ទៃដីជិត៧០ហិកតា។
ថ្នាក់ដឹកនាំសមាគមសហព័ន្ធនារីស្រុកថើយឡាយ ជូនសេចក្ដីសម្រេចបង្កើតគណៈគ្រប់គ្រងក្រុមចងសម្ព័ន្ធ ”នារីខ្មែរដាំឈើហូបផ្លែ” នៅភូមិឌិញខាញ B។ រូបថត៖ ហ៊ុងវ៉ឹង
ក្រុមចងសម្ព័ន្ធដំណើរការផ្អែកលើមូលដ្ឋានស្ម័គ្រចិត្ត សំដៅអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសជឿនលឿន ឆ្លើយតបតម្រូវការប្រើប្រាស់របស់ទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលដល់សមាជិកជានារីខ្មែរ។ ក្រៅពីនោះ សមាជិកក្រុមចងសម្ព័ន្ធនៅទាំងចូលរួមក្រុមប្រិតសំចៃហ៊ុនទុនបង្វិលជុំក្នុងកម្រិតប្រិតសំចៃ២០០.០០០ដុង/នាក់/ខែ ដើម្បីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច។
ក្នុងពិធីបង្ហាញមុខ សមាគមសហព័ន្ធនារីស្រុកថើយឡាយ សមាគមសហព័ន្ធនារីឃុំឌិញម៉ូង បានជូនអំណោយចំនួន១៥ចំណែក និងអាវផាយចំនួន១២០ដល់នារីខ្មែរ៕
ហ៊ុងវ៉ឹង - ថាច់ធី