|
លោកង្វៀងថាញ់ណេម។ |
រួមនឹងទូទាំងប្រទេស ខេត្តកាម៉ាវបាននិងកំពុងជំរុញការផ្សព្វផ្សាយកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ ចាប់ពីឆ្នាំ ២០២១-២០២៥ (ហៅកាត់ថា កម្មវិធី)។
ដោះដូរជាមួយកាសែតកឹងធើភាសាខ្មែរ ពីបញ្ហាខាងលើ លោកង្វៀងថាញ់ណេម ឱ្យដឹង៖
- កម្មវិធីត្រូវបានចាត់ទុកជាខ្លឹមសារគោលនយោបាយជនជាតិរួបរួមនិងមានគ្រប់ជំពូកសំខាន់ៗ។ ការផ្សព្វផ្សាយអនុវត្តកម្មវិធី គឺជាលក្ខណៈដ៏សំខាន់ សំដៅនាំមកភាពទម្លុះទម្លាយដ៏ខ្លាំងក្លា សម្រាប់ការងារជនជាតិ។ រហូតមកទល់ពេលនេះ គណៈជនជាតិបានដឹកនាំ សហការជាមួយគ្រប់មន្ទីរ គណៈ ផ្នែក អង្គការមហាជនថ្នាក់ខេត្តដែលជាប់ពាក់ព័ន្ធ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត ចង្អុលការ ផ្សព្វផ្សាយ បញ្ជ្រាបទាន់ពេល គ្រប់សព្វនូវខ្លឹមសារឯកសាររបស់មជ្ឈិមដែលពាក់ព័ន្ធដល់កម្មវិធី។ ទន្ទឹមនឹងនោះ ក៏បានធ្វើសេនាធិការយ៉ាងល្អសម្រាប់ការចេញឯកសារមួយចំនួនសម្រាប់គ្រប់គ្រងនិងដឹកនាំអនុវត្តកម្មវិធីតាមសេចក្តីកំណត់។
* ការផ្សព្វផ្សាយកម្មវិធីរយៈពេលកន្លង តើភូមិភាគបានជួបការលំបាកនិងជំពាក់ជំពិនអ្វីខ្លះ ជម្រាបប្រសាសន៍លោក?
- កម្មវិធីផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត គឺមានគម្រោង អនុគម្រោង ខ្លឹមសារសមាសភាពជាច្រើនពាក់ព័ន្ធដល់គណៈ ផ្នែកនិងវិស័យជាច្រើន ព្រមទាំងចំណុះការគ្រប់គ្រងជាច្រើនថ្នាក់។ ហេតុនេះ ការអនុវត្តស្របពេល ឯកភាពគ្នាអំពីខ្លឹមសាររវាងឯកសារចង្អុលការ ណែនាំអនុវត្តកម្មវិធី បង្កឱ្យមានការលំបាកដោយចៀសមិនបាន។ ការកៀរគររាល់ប្រភពកម្លាំងពីអាជីវកម្ម អង្គការនិងបុគ្គលផ្សេងៗ ដើម្បីអនុវត្តគម្រោង អនុគម្រោងចំណុះកម្មវិធីលើភូមិសាស្ត្រតំបន់ជនជាតិភាគតិចគឺលំបាកខ្លាំងណាស់; ការរួមចំណែកពីប្រជាជន សហគមន៍ក៏នៅមានកម្រិត។ ទន្ទឹមនឹងនោះ ទោះបីកម្មវិធីបានរួមបញ្ចូលនូវគោលនយោបាយជនជាតិពីដំណាក់កាលមុនៗ ក៏ប៉ុន្តែមានខ្លឹមសារថ្មីៗជាច្រើនទ្រង់ទ្រាយធំ ទិសដៅរយៈពេលវែង។ ការងារផ្សព្វផ្សាយនិងវិធីសាស្ត្ររៀបចំអនុវត្តក៏នៅថ្មី បើប្រៀបជាមួយនឹងកម្មវិធីគោលនយោបាយជនជាតិមុននេះ។ ផ្តើមពីនោះ ប៉ះពាល់ដល់កិច្ចចង្អុលការ ដឹកនាំនិងផ្សព្វផ្សាយអនុវត្តរបស់ខេត្ត ដោយសារតែងបាត់ភាពម្ចាស់ការនិងត្រូវរង់ចាំឯកសារណែនាំរបស់មជ្ឈិម។
*តើលោកមានសំណើអ្វីខ្លះ ដើម្បីដោះស្រាយពីបញ្ហាលំបាក ជំពាក់ជំពិនទាំងនេះ ជម្រាបប្រសាសន៍លោក?
របរធ្វើងៀតត្រីកន្ធររបស់ជនរួមជាតិខ្មែរនៅស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ។
- ដំបូង គណៈកម្មាធិការជនជាតិ គប្បីពិនិត្យផ្ទៀងផ្ទាត់ ដឹកនាំស្រាវជ្រាវជួយដល់ការបោះពុម្ពផ្សាយសៀវភៅបង្កាន់ដៃណែនាំអនុវត្តកម្មវិធីតាមទិសដៅរួបរួមគ្រប់សព្វខ្លឹមសារ សំខាន់ៗនៃឯកសារដែលជាប់ពាក់ព័ន្ធ ជួយឱ្យភូមិភាគងាយស្រួលក្នុងការផ្ទៀងផ្ទាត់និងអនុវត្តជាក់ស្តែង។ ដ្បិតបច្ចុប្បន្ន ការផ្សព្វផ្សាយអនុវត្តគម្រោង អនុគម្រោង ខ្លឹមសារសមាសភាពចំណុះកម្មវិធី ត្រូវយោងទៅលើឯកសារណែនាំជាច្រើនរបស់ក្រសួង គណៈ ផ្នែកមជ្ឈិម។ ផ្តើមពីនោះ ភូមិភាគនានានៅតំបន់ជនជាតិភាគតិចរបស់ខេត្តតែងជួបបញ្ហាលំបាកជាច្រើន ក្នុងដំណាក់ការរៀបចំអនុវត្ត។ គណៈកម្មាធិការជនជាតិ ប្រញាប់កសាងដំណើរការនិងជួយដល់ភូមិភាគ ដើម្បីតភ្ជាប់ប្រព័ន្ធព័ត៌មានគ្រប់គ្រងទិន្នន័យអនុវត្តដំណោះស្រាយឌីជីថល ដើម្បីភូមិភាគផ្សព្វផ្សាយអនុវត្តការងារ “ឃ្លាំមើល វាយតម្លៃការអនុវត្តកម្មវិធី”។ គ្រប់ក្រសួង គណៈ ផ្នែក មជ្ឈិម គប្បីធ្វើសេនាធិការជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ពិនិត្យផ្ទៀងផ្ទាត់ បែងចែកប្រភពទុនឧបត្ថម្ភពីថវិកាមជ្ឈិមឱ្យបានឆាប់ ដើម្បីខេត្តម្ចាស់ការ ផ្សព្វផ្សាយ អនុវត្តកម្មវិធីចាប់ពីដើមឆ្នាំ ដើម្បីធានាការរំសាយថវិកាបានទាន់ពេលតាមសេចក្តីកំណត់៕
* សូមអរគុណលោក!
ថាញឡុង(អនុវត្ត)- បកប្រែ៖ មុនី