ដោយកំណត់ច្បាស់ការកសាងជនបទថ្មីគឺជាភារកិច្ចដ៏សំខាន់ ដើម្បីលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជន ម្ល៉ោះហើយបក្ខភាគ រដ្ឋអណាច និងប្រជាជនស្រុកកូវង៉ាង ខេត្តត្រាវិញ បានឯកច្ឆ័ន្ទខិតខំពុះពារឆ្ពោះទៅកាន់គោលដៅស្រុកជនបទថ្មី។
កសាងដងផ្លូវជនបទភូមិផ្នោព្រាម ឃុំគឹមហ្វា។
រយៈពេល ១២ ឆ្នាំ (២០១០-២០២២) ផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី សរុបប្រភពកម្លាំងកៀរគរកសាងជនបទថ្មីរបស់ស្រុកសម្រេចជាង ១.៨៨១ ពាន់លានដុង; ក្នុងនោះ ទឹកប្រាក់ប្រជាជនរួមវិភាគទានបានជាង ៤៧,៦១១ ពាន់លានដុង។ ប្រសិនបើកាលពីឆ្នាំ ២០១០ គ្រួសារក្រីក្ររបស់ស្រុក ៨.៧២៨ គ្រួសារ ស្រូបអត្រា ២៦,៨៦% លុះដល់ចុងឆ្នាំ ២០២២ គឺថយចុះនៅ ៣,៤% ប៉ុណ្ណោះ។ ប្រាក់ចំណូលជាមធ្យមភាគក្នុងមនុស្សម្នាក់ឆ្នាំ ២០២២ សម្រេច ៦២,៤១ លានដុង/ឆ្នាំ កើន ៤៩,៧ លានដុងបើប្រៀបធៀបនឹងឆ្នាំ ២០១០ ។ បច្ចុប្បន្ន ស្រុកកូវង៉ាងមាន ១៣/១៣ ឃុំ បានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី; ទីប្រជុំជនចំនួន ២ គឺកូវង៉ាងនិងមីឡុង សម្រេចបទដ្ឋានក្រុងស៊ីវិល័យ; មាន ៣/១៣ ឃុំ បានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់។
លោកស្រី ង្វៀងធីហុងយ៉េម លេខាគណៈកម្មាធិការបក្សឃុំគឹមហ្វា ឱ្យដឹង៖ “ឃុំបានកំណត់ច្បាស់លក្ខឋានជនបទថ្មីណាសំខាន់ គឺត្រូវអនុវត្តមុនគេ និងកំណត់ច្បាស់ធ្វើដល់ណារឹងមាំដល់នោះ។ ស្តីពីការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជនបទវិញ ឃុំបានកៀរគរជាអតិបរ មារាល់ប្រភពកម្លាំងនិងគួបផ្សំរាល់ប្រភពទុនពីកម្មវិធី គម្រោងជាច្រើនទៀតរបស់មជ្ឈិម ខេត្ត និងស្រុកដែលវិនិយោគលើភូមិសាស្រ្ត ពិសេស ចលនាប្រជាជនចំណាយកម្លាំងពលកម្ម ធនធានដើម្បីកសាងជនបទថ្មី”។
លោកពូ ថាច់វ៉ាន់ថាយ នៅភូមិផ្នោព្រាម ឃុំគឹមហ្វា ឱ្យដឹង៖ “រយៈពេលកន្លងហើយ រដ្ឋមានគោលការណ៍កសាងផ្លូវបេតុងប្រវែង ១,៤ គ.ម ទទឹង ៣ ម៉ែត្រ។ គ្រួសារខ្ញុំបានបរិច្ចាគដីចំនួន ១.០០០ ម៉ែត្រការ៉េ និងចលនាមាមីងរួមបរិច្ចាគដីធ្វើផ្លូវ ដើម្បីប្រជាជនភូមិស្រុកទទួលបានប្រយោជន៍ រួមចំណែកកសាងជនបទថ្មី”។ លោកពូកៀងកុងចាញ់ នៅភូមិត្រកួន ឃុំគឹមហ្វា ឱ្យដឹង៖ “ដើម្បីជួយប្រជាជនផលិតស្រូវមានប្រសិទ្ធភាព បង្កើនប្រាក់ចំណូល ឃុំបានបំផុសចលនាកសាងទម្រង់វាលស្រែខ្នាតធំ។ ដូច្នេះ គ្រួសារខ្ញុំបានចូលរួមដោយមានផ្ទៃដី ២,៣ ហិកតាផងដែរ។ ខណៈចូលរួមវាលស្រែខ្នាតធំ កសិករត្រូវបានផ្នែកជំនាញណែនាំបច្ចេកទេស។ ម្យ៉ាងទៀត ទិន្នផលស្រូវក្នុងវាលស្រែខ្នាតធំកើនច្រើនជាង បើប្រៀបធៀបនឹងការផលិតក្រៅពីទម្រង់ប្រមាណ ០,៥ តោន/ហិកតា បានជាជីវភាពគ្រួសារខ្ញុំបានលំនឹង”។
បច្ចុប្បន្ន ស្រុកកូវង៉ាងជាសារវន្តបានសម្រេច ៩/៩ លក្ខឋានស្រុកជនបទថ្មី។ លោកស្រី ត្រឹងធីគឹមជុង លេខាគណៈកម្មាធិការបក្សស្រុកកូវង៉ាង ឱ្យដឹង៖ “រយៈពេលខាងមុខ ស្រុកផ្តុំកម្លាំងចង្អុលការកសាងស្រុកជនបទថ្មី ទន្ទឹមនឹងនោះ រក្សាខ្ជាប់ឃុំដែលសម្រេចបទដ្ឋាន ក្នុងនោះ បង្កើនការទាក់ទាញរាល់ប្រភពកម្លាំងសម្រាប់កម្មវិធីកសាងជនបទថ្មី ដោយអាទិភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដែលជាសំខាន់; ជំរុញរចនាសម្ព័ន្ធឡើងវិញផ្នែកកសិកម្ម សំដៅបង្រើនកម្រិតរស់នៅរបស់ប្រជាជន ដើម្បីស្រុកកូវង៉ាងឆាប់បានទទួលស្គាល់ជាស្រុកជនបទថ្មី”៕
សើុងម៉ាល័យ-លីសៀ