20/03/2023 - 17:00

ផែន​ការ​មេ​អាង​ទន្លេ​គឺវ​ឡុង​ ដំ​ណាក់​កាល​ ២០២១-២០៣០

កាល​ពី​ថ្ងៃ​ទី ០៦ ខែ​មីនា​ ឆ្នាំ ​២០២៣ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ បាន​ចេញ​សេចក្ដី​សម្រេច​ ១៧៤/QĐ-TTg ផ្ដល់​សច្ចា​ប័ន​លើ​ផែន​ការ​មេអាង​ទន្លេ​គឺវ​ឡុង​ ដំ​ណាក់​កាល​ ២០២១-២០៣០ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៥០។​

​ ផែន​ការ​មេអាង​ទន្លេ​គឺវ​ឡុង​ ដំ​ណាក់​កាល​ ២០២១-២០៣០ (រូប​ថត​ជា​ឧទាហរណ៍​)។​

ផែន​ការ​ខិត​ខំ​សម្រេច​បាន​ភាគ​កម្រិត​ជា​មូល​ដ្ឋាន​មួយ​ចំ​នួនៈ

- ១០០% ទីតាំង​ត្រួត​ពិនិត្យ​ចរន្ត​ទឹក​ហូរ​តាម​បណ្ដោយ​ព្រំ​ដែន​ ត្រូវ​បាន​ឃ្លាំ​មើល​ស្វ័យ​ប្រវត្តិ​លើ​ប្រ​ព័ន្ធ​។​

- ១០០% ប្រ​ភព​ទឹក​អន្តរ​ខេត្ត​ ត្រូវ​បាន​ប្រ​កាស​ពី​លទ្ធ​ភាព​ទទួល​ទឹក​កខ្វក់​ កម្លាំង​ទ្រាំ​ទ្រ​ចំ​ណុះ​ទឹក​។​

- ១០០% សំ​ណង់​ទាញ​យក​ ប្រើ​ប្រាស់​ទឹក​ បង្ហូត​ទឹក​កខ្វក់​ទៅ​ក្នុង​ប្រ​ភព​ទឹក​ ត្រូវ​បាន​ឃ្លាំ​មើល​ ដំ​ណើរ​ការ​និង​ភ្ជាប់​ប្រ​ព័ន្ធ​តាម​សេចក្ដី​កំ​ណត់​។​

- ៥០% ប្រ​ភព​ទឹក​ជា​មុខ​សញ្ញា​ត្រូវ​បង្កើត​ប្រ​ព័ន្ធ​ការ​ពារ​ប្រ​ភព​ទឹក​ បាន​បោះ​បង្គោល​តាម​សេចក្ដី​កំ​ណត់​។​

- ១០០% ទឹក​កខ្វក់​ទី​ក្រុង​ ត្រូវ​បាន​ប្រ​ព្រឹត្តិ​កម្ម​សម្រេច​តាម​ស្ដង់​ដារ​ជាតិ​ មុន​នឹង​បង្ហូត​ទៅ​ក្នុង​ប្រ​ភព​ទឹក​ ឬ​ប្រ​ព័ន្ធ​រំដោះ​ទឹក​រួម។​

ខិត​ខំ​ដល់​ឆ្នាំ​ ២០៥០ រក្សា​បន្ត​អភិវឌ្ឍន៍​ធន​ធាន​ទឹក​ សម្រួល​ចែក​ចាយ​ប្រ​ភព​ទឹក​ដើម្បី​ធានា​សន្តិ​សុខ​ប្រ​ភព​ទឹក​សុាំ​នឹង​ការ​ប្រែ​ប្រួល​ អា​កាស​ធាតុ​ ហើយ​សម​ស្រប​នឹង​សន្ធិ​សញ្ញា​អន្តរ​ជាតិ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​ ពហុ​ភាគី​ ពាក់​ព័ន្ធ​ដល់​ធន​ធាន​ទឹក​ដែល​វៀត​ណាម​ចូល​រួម​។​

ខ្លឹម​សារ​នៃ​ផែន​ការ​មេ រួម​មានៈ​តួនា​ទីប្រ​ភព​ទឹក​; ការ​គ្រប់​គ្រង​ សម្រួល​ចែក​ចាយ​ ប្រ​ភព​ទឹក​; សំ​ណង់​ទាញ​យក​ប្រើ​ប្រាស់​ប្រ​ភព​ទឹក​ក្នុង​ទន្លេ​ ព្រែក​ប្រ​ឡាយ​ អាង​ស្ដុក​ទឹក​ សំ​ណង់​សម្រួល​លំ​ហូរ​ទឹក​ ទាញ​យក​ប្រើ​ប្រាស់​ទឹក​ អភិវឌ្ឍន៍​ធន​ធាន​ទឹក​ជា​ដើម​៕​

                     ប្រ​ភពៈ luatvietnam.vn - ប្រែ​សម្រួលៈ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ