ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/03/2023 - 16:57

កម្ពុជា​មាន​បំ​ណង​ចង់​ឱ្យ​វៀត​ណាម​ចែក​រំលែក​បទ​ពិសោធន៍​រៀប​ចំ​ SEA Games ៣២

នៅ​ទីស្នាក់​ការ​ក្រសួង​ការ​បរ​ទេស​ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ ប៊ូយ​ថាញ​សើុង បាន​ទទួល​ជួប​លោក​ស្រី​ ជា គឹម​ថា​ ឯក​អគ្គ​រាជ​ទូត​វិសា​មញ្ញ​ និង​ពេញ​សមត្ថ​ភាព​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ប្រ​ចាំ​នៅ​ប្រ​ទេស​វៀត​ណាម អញ្ជើញ​មក​ជួប​សម្ដែង​ការ​គួរ​សម​ក្នុង​ឱកាស​បំ​ពេញ​ភារ​កិច្ច។​

​ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ ប៊ូយ​ថាញ​សើុង ទទួល​បដិ​សណ្ឋារៈ​លោក​ស្រី​ ជា គឹម​ថា​ ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថ​ភាព​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ប្រ​ចាំ​នៅ​ប្រ​ទេស​វៀត​ណាម អញ្ជើញ​មក​ជួប​សម្ដែង​ការ​គួរ​សម​ក្នុង​ឱកាស​បំ​ពេញ​ភារ​កិច្ច​។

ក្នុង​ឱកាស​ជំ​នួប​ រដ្ឋ​មន្ត្រី​ ប៊ូយ​ថាញ​សើុង សម្ដែង​ភាព​រីក​រាយ​ចំ​ពោះ​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​ គ្រប់​ជ្រុង​ជ្រោយ​ រវាង​ប្រ​ទេស​ទាំង​ពីរ​រយៈ​ពេល​កន្លង​ ពិសេស​គឺក្នុង​វិស័យ​ ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​សេដ្ឋ​កិច្ច - ពាណិ​ជ្ជកម្ម​ - វិនិ​យោគ​ទេស​ចរណ៍​និង​ទំ​នាក់​ទំ​នង​ប្រ​ជា​ជន។​ លោក​ រដ្ឋ​មន្ត្រី​ ស្នើ​ភាគី​ទាំង​ពីរ​សហការ​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​កិច្ច​ព្រម​ព្រៀង​ថ្នាក់​កំ​ពូល​ រៀប​ចំ​យន្ត​ការ​សហប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​សំ​ខាន់​ៗ​ក្នុង​ពេល​ខាង​មុខ​ ដូច​ជា​កិច្ច​ប្រ​ជុំ​លើក​ទី ២០ នៃ​គណៈ​កម្មា​ធិការ​ចម្រុះ​វៀត​ណាម - កម្ពុជា​ ស្ដី​ពី​កិច្ច​សហប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​ វិទ្យា​សាស្ត្រ​និង​បច្ចេក​ទេ​សនិង​កិច្ច​ប្រ​ជុំ​លើក​ទី ១២ ស្ដី​ពី​កិច្ច​សហប្រតិ​បត្តិ​ការ​និង​អភិវឌ្ឍន៍​បណ្ដា​ខេត្ត​ជាប់​ព្រំ​ដែន​វៀត​ណាម - កម្ពុជា​។​

ក្នុង​ឱកាស​នេះ​ដែរ​ រដ្ឋ​មន្ត្រី​ ប៊ូយ​ថាញ​សើុង សំ​ណើ​ឯក​អគ្គ​រាជ​ទូត​ ជា​គឹម​ថា​ យក​ចិត្ត​ទុក​ដាក់​ជួយ​ជំ​រុញ​ខាង​កម្ពុជា​ បន្ត​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​មាន​ដើម​កំ​ណើត​វៀត​ណាម​កំ​ពុង​រស់​នៅ​ ធ្វើ​ការ​រៀន​សូត្រ​នៅ​កម្ពុជា​ រួម​ចំ​ណែក​ជា​វិជ្ជ​មាន​ក្នុង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ និង​ទំ​នាក់​ទំ​នង​មិត្ត​ភាព​នៃ​ប្រ​ទេស​ទាំង​ពីរ។​

ឯក​អគ្គ​រាជ​ទូត​ ជា​គឹម​ថា​ សម្ដែង​នូវ​មោទ​នភាព​ពេល​បាន​ទទួល​តួនា​ទីជា​ឯក​អគ្គ​រាជ​ទូត​ស្រ្តីដំ​បូង​របស់​កម្ពុជា​ ប្រ​ចាំ​នៅ​វៀត​ណាម; នាំ​ពាក្យ​ផ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​របស់​ឧបនា​យក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ ប្រាក់​ សុខុន​ ដល់​រដ្ឋ​មន្ត្រី​ ប៊ូយ​ថាញ​សើុង; សម្ដែង​ភាព​រីក​រាយ​នៅ​ពេល​ប្រ​ទេស​ទាំង​ពីរ ទើប​សហ​ការ​រៀប​ចំ​នូវ​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗ​ ក្នុង​ឆ្នាំ​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ ឆ្នាំ​ ២០២២ ប្រ​កប​ដោយ​ជោគ​ជ័យ​; ទន្ទឹម​នឹង​នោះ​ បង្ហា​ញ​នូវ​បំ​ណង​ចង់​បាន​វៀត​ណាម បន្ត​គាំ​ទ្រ និង​ចែក​រំលែក​បទ​ពិសោធន៍ ដើម្បី​កម្ពុជា​រៀប​ចំ​ជោគ​ជ័យ​ SEA Games ៣២ នៅ​ពេល​ខាង​មុខ​។​ លោក​ស្រី​ឯកអគ្គ​រាជ​ទូត​ អំ​ណះ​អំ​ណាង នឹង​ខិត​ខំ​ប្រឹង​ប្រែង​យក​អស់​ពី​សមត្ថ​ភាព​ ដើម្បី​រួម​ចំ​ណែក​ជំ​រុញ​ទំ​នាក់​ទំ​នង​នៃ​ប្រ​ទេស​ទាំង​ពីរ​កាន់​តែ​ស្អិត​ល្មួត​ និង​ប្រ​សិទ្ធ​ភាព​; ព្រម​ជា​មួយ​នោះ​ បង្ហាញ​នូវ​បំ​ណង​ចង់​សហការ​ជិត​ស្និទ្ធ​ជា​មួយ​ក្រសួង​ការ​បរ​ទេស​ ក៏​ដូច​ជា​ ស្ថាប័ន​ជាប់​ពាក់​ពន្ធ​របស់​វៀត​ណាម ដើម្បី​បន្ត​ពូន​ជ្រំ​នូវ​ចំ​ណង​មិត្ត​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​រវាង​វៀត​ណាម​និង​កម្ពុជា​៕​

ប្រ​ភពៈ កាសែត​ជន​ជាតិ​និង​អភិវឌ្ឍន៍ - ប្រែសម្រួលៈ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ