ក្រុមការងាររៀបចំវេទិកាព័ត៌មានតភ្ជាប់ផលិតកម្ម និងការប្រើប្រាស់កសិផល (វេទិកាតភ្ជាប់កសិផល ៩៧០) របស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ទើបដឹកនាំ សហការជាមួយនឹងអង្គភាពពាក់ព័ន្ធ រៀបចំវេទិកាអនឡាញ “ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការស្វែងរកប្រភពកសិផល ចំណីអាហារ”។
អ្នកតំណាងទាំងឡាយ ចូលរួមប្រជុំនៅទីតាំងតភ្ជាប់បណ្ដាញកាសែតកសិកម្មវៀតណាម។
វេទិកាគឺជាឱកាសសម្រាប់ភ្នាក់ងារក្នុងខ្សែសង្វាក់តម្លៃកសិផល ចំណីអាហារនិងស្ថាប័នអភិបាលកិច្ច ធ្វើការផ្លាស់ប្ដូរ ក្ដាប់ព័ត៌មាន ជាកាលានុវត្តភាព បញ្ហាប្រឈមក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងអនុវត្តការផ្លាស់ប្តូរដើម្បីស្វែងរកប្រភពការគ្រប់គ្រង គុណភាពផលិតផល ដើម្បីឆ្លើយតបតម្រូវការទីផ្សារ...។
ក្នុងវេទិកាស្ថាប័នជំនាញនានាចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រួមជាមួយនឹងក្រសួង ផ្នែកមជ្ឈិមនិងមូលដ្ឋាន អង្គភាព អាជីវកម្ម និងសមាគមឧស្សាហកម្ម...។ល។ បានធ្វើបច្ចុប្បន្នភាព ផ្គត់ផ្គង់ព័ត៌មានដែលជាប់ពាក់ព័ន្ធអំពីបទប្បញ្ញាត្តិ របបគោលនយោបាយថ្មីបំផុតរបស់រដ្ឋាភិបាល ស្តីពីការស្វែងរកប្រភពលេខកូដតំបន់ដាំដុះ លេខកូដវេចខ្ចប់ក្នុងវិស័យផលិតកម្ម ការកែច្នៃកសិផល ចំណីអាហារ។ ទន្ទឹមនឹងនោះ អង្គភាពអាជីវកម្ម និងភូមិភាគ ព្រមទាំងភាគីជាប់ពាក់ព័ន្ធក៏បានពិភាក្សា ចែករំលែកផ្នែកទន់ ដំណោះស្រាយបច្ចេកវិទ្យានិងវិធីសាស្ត្រជោគជ័យអំពីជំរុញឌីជីថលនីយកម្មក្នុងការស្វែងរកប្រភពកសិផលចំណីអាហារ។ សំណើបណ្តាវិធានការដើម្បីដោះស្រាយការលំបាកបានទាន់ពេល លើកកម្ពស់អនុវត្តឌីជីថលនីយកម្មក្នុងការស្វែងរកប្រភពកសិផល និងគ្រប់គ្រងគុណភាពផលិតផល។
អ្នកតំណាងជាច្រើន បានលើកសំណើដល់ក្រសួង ផ្នែកមជ្ឈិមនិងមូលដ្ឋាន គប្បីធ្វើឱ្យសុក្រឹតបានទាន់ពេលនូវរបបប្រព័ន្ធច្បាប់ ក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថល ចំពោះការស្វែងរកប្រភពកសិផល និងការគ្រប់គ្រងតំបន់ផលិតកម្ម។ ទន្ទឹមនឹងនោះ ជំរុញការងារផ្ដល់ព័ត៌មានអំពីស្ដង់ដារ ធម្មនិយាមគុណភាពផលិតផល និងតម្រូវការទីផ្សារ ពិសេសទីផ្សារនាំចេញ។ ឧបត្ថម្ភ ណែនាំប្រជាជន អាជីវកម្ម ធ្វើឱ្យសុក្រឹតដំណើរការផលិតកម្ម កែច្នៃ ប្រើប្រាស់កសិផល ឆ្លើយតបតម្រូវការទីផ្សារ ផ្សារភ្ជាប់ជាមួយនឹងការជំរុញអនុវត្តបច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ សំដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រភពទំនិញនិងតម្លាភាពព័ត៌មាន។ ចំពោះកសិករត្រូវយកចិត្តទុកដាក់ចងសម្ព័ន្ធបង្កើតក្រុមសហការ និងសហករណ៍ ដើម្បីងាយស្រួលដល់ការអនុវត្តផ្លាស់ប្តូរឌីជីថល និងចងសម្ព័ន្ធជាមួយអាជីវកម្ម បង្កើតតំបន់វត្ថុធាតុដើម បង្កើតទៅជាខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់កសិផលឆ្លើយតបតាមតម្រូវការអំពីគុណភាព សុវត្ថិភាពចំណីអាហារ និងធានាការស្វែងរកប្រភព …៕
វ៉ាន់កុង-លេងមី