14/03/2023 - 09:20

ស្រង់​មតិ​ឱ្យ​សុក្រឹត​សេចក្ដី​ព្រាង​ច្បាប់​ដី​ធ្លី​លើ​ខ្លឹម​សារ​ជាប់​ពាក់​ព័ន្ធ​ដល់​ហិរញ្ញ​វត្ថុ​ដី​ធ្លី​

ក្រសួង​ហិរញ្ញ​វត្ថុ​ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ដើម្បី​ស្រង់​មតិ​អំ​ពី​សេចក្តី​កំ​ណត់​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ដី​ធ្លី​ (វិសោ​ធន​កម្ម​) និង​បញ្ហា​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​វិសាល​ភាព​អភិបាល​កិច្ច​របស់​ក្រសួង​ហិរញ្ញ​វត្ថុ។​

សមមិត្ត​ យឿង​តឹង​ហៀង អនុប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ដឹក​នាំ​កិច្ច​ប្រ​ជុំ​នៅ​ទីតាំង​តភ្ជាប់​បណ្ដាញ​ក្រុង​កឹង​ធើ។​

តាម​ក្រសួង​ហិរញ្ញ​វត្ថុ​ ក្រោយ​រយៈ​ពេល​ ១០ ឆ្នាំ​អនុវត្ត​ច្បាប់​ដី​ធ្លី​ ការ​គ្រប់​គ្រង​ដី​ធ្លី​និយាយ​រួម​ និង​ហិរញ្ញ​វត្ថុ​ដី​ធ្លី​និយាយ​ដោយ​ឡែក​ ក៏​សម្រេច​បាន​នូវ​លទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន​ បង្កើត​ក្រប​ខ័ណ្ឌ​គតិ​យុត្ត​ព្រម​ៗ​គ្នា​ក្នុង​ការ​កៀរ​គរ​ ទាញ​យក​ផល​ប្រើ​ប្រាស់​ធន​ធាន​ដី​ធ្លី​សម​ស្រប​ ប្រិត​សំ​ចៃ​និង​មាន​ប្រ​សិទ្ធ​ភាព​។​ ក្នុង​នោះ​ គោល​នយោ​បាយ​ហិរញ្ញ​វត្ថុ​លើ​វិស័យ​ដី​ធ្លី​ត្រូវ​បាន​សុក្រឹត​ជា​បណ្តើរ​ៗ​ ធ្វើ​ជាមូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​ទាក់​ទាញ​ប្រ​ភព​ចំ​ណូល​ជូន​ថវិកា​រដ្ឋ​...។​ គោល​នយោ​បាយ​អនុគ្រោះ​អំ​ពី​ពន្ធ​ដារ កាត់​បន្ថយ​ប្រាក់​ប្រើ​ប្រាស់​ដី​ធ្លី​ ប្រាក់​ជួល​ដី​ រួម​ចំ​ណែក​ដ៏​សំ​ខាន់​ដើម្បី​ទាក់​ទាញ​ការ​វិនិ​យោគ​ ពិសេស​គឺនៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល តំ​បន់​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង​; ក្រប​ខណ្ឌ​តម្លៃ​ដី​និង​តារាង​តម្លៃ​ដី​ត្រូវ​បាន​ធ្វើ​ឡើង​តាម​សេចក្តី​កំ​ណត់​ ដោយ​គិត​ដល់​តម្លៃ​ដី​នៅ​ថេរ​លើ​ទីផ្សារ។​

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ មាន​មតិ​យោ​បល់​ជា​ច្រើន​ ផ្តោត​សំ​ខាន់​លើ​បញ្ហា​ហិរញ្ញ​វត្ថុ​ដី​ធ្លី​ ប្រាក់​ចំ​ណូល​ពី​ដី​ធ្លី​ ការ​ដាក់​ដេញ​ថ្លៃ​សិទ្ធិ​ប្រើ​ប្រាស់​ដី​ បែង​ចែក​ប្រ​ភព​ចំ​ណូល​ពី​ដី​ធ្លី​ផ្ញើ​ឡើង​មជ្ឈិម​និង​ទុក​នៅ​ភូមិ​ភាគ​ វិធាន​ការ​កំ​ណត់​តម្លៃ​ដី​ ការ​ទំ​នាក់​ទំ​នង​រវាង​ច្បាប់​ដី​ធ្លី​និង​ច្បាប់​ផ្សេង​ៗ​ ដូច​ជា​ច្បាប់​គ្រប់​គ្រង​ ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​សាធា​រណៈ​ ច្បាប់​ថវិកា​រដ្ឋ​ ច្បាប់​ស្តីពី​ការ​រៀប​ចំ​រដ្ឋ​បាល​មូល​ដ្ឋាន​។​ អ្នក​តំ​ណាង​ទាំង​ឡាយ​ ក៏​បាន​លើក​សំ​ណើ​លើ​ខ្លឹម​សារ​ទាក់​ទង​នឹង​ការ​ធ្វើ​វិមជ្ឈ​ការ​ថ្នាក់​មជ្ឈិម​និង​ភូមិ​ភាគ​ ក្នុង​ការ​គ្រប់​គ្រង​ដី​ធ្លី​ ការ​ទំ​នាក់​ទំ​នង​រវាង​ដំ​ណាក់​កាល​សម្រេច​ប្រ​គល់​ដី​ កំ​ណត់​តម្លៃ​ កំ​ណត់​កម្រិត​ពន្ធ​ដារ​ដើម្បី​ធានា​ផល​ប្រ​យោជន៍​ កាត​ព្វ​កិច្ច​របស់​វិនិ​យោ​គិន​រដ្ឋ​ និង​អង្គ​ការ​ផ្សេង​ៗ។​

មាន​ប្រ​សាសន៍​ក្នុង​អង្គ​ប្រ​ជុំ​ អនុរដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ ង្វៀង​ឌឹកជី គូស​បញ្ជាក់​៖ រាល់​មតិ​យោ​បល់ក្នុង​អង្គ​ប្រ​ជុំ​ គឺជា​ព័ត៌​មាន​ដ៏​សំ​ខាន់​សម្រាប់​ក្រសួង​ហិរញ្ញ​វត្ថុ​ ធ្វើ​ការ​បូក​សរុប​ សិក្សា​ស្រាវ​ជ្រាវ​និង​ទទួល​យក​ ដើម្បី​សហ​ការ​ជា​មួយ​ក្រសួង​ធន​ធាន​ធម្ម​ជាតិ​និង​បរិស្ថាន​ ព្រម​ទាំង​ស្ថាប័ន​នា​នា​របស់​រដ្ឋា​ភិបាល​ ដែល​បាន​ប្រ​គល់​ឱ្យ​ដឹក​នាំ​ស្រាវ​ជ្រាវ​ រៀប​រៀង​សេចក្ដី​ព្រាង​ច្បាប់​ដី​ធ្លី​ (វិសោ​ធន​កម្ម​) ដើម្បី​បន្ត​ធ្វើ​ឱ្យ​សុក្រឹត​សេចក្តី​ព្រាង​ច្បាប់​ ជាពិសេស​គឺខ្លឹម​សារ​ដែល​ពាក់​ព័ន្ធ​ដល់​ហិរញ្ញ​វត្ថុ​ដី​ធ្លី​ ទ្រព្យ​សម្បត្តិ​សាធា​រណៈ​ កំ​ណត់​ពី​មុខ​ងារ​ ភារ​កិច្ច​ របស់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ ចាប់​តាំង​ពី​ថ្នាក់​មជ្ឈិម​ដល់​មូល​ដ្ឋាន​ទៅ​ក្នុង​ច្បាប់​ គ្រប់​គ្រង​ប្រ​ភព​ធន​ធាន​ដី​ធ្លី​សំ​ខាន់​ៗ​របស់​ប្រ​ទេស​ជាតិ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ស្រប​តាម​គោល​ការណ៍​ ទស្សនៈ​ដឹក​នាំ​របស់​បក្ស​និង​រដ្ឋ​ ការ​ទន្ទឹង​រង់​ចាំ​របស់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ ជម្នះ​នូវ​ភាព​ខ្វះ​ខាត​ ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​គ្រប់​គ្រង​ ប្រើ​ប្រាស់​ដី​ធ្លី​ជាក់​ស្តែង​នា​ពេល​បច្ចុប្បន្ន៕​

                                មិញ​ហ្វៀង​-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ