សម្ព័ន្ធយុវជនខេត្តសុកត្រាំងទើបនឹងរៀបចំពិធីផ្តើមបំផុសខែយុវជនឆ្នាំ ២០២៣ ក្រោមប្រធានបទ “យុវវ័យខេត្តសុកត្រាំងផ្តើមឈានមុខក្នុងការផ្លាស់ប្តូរឌីជីថល”។ ក្នុងខែយុវជននេះ យុវវ័យក្នុងទូទាំងខេត្តនឹងផ្តោតសំខាន់លើការអនុវត្ត ១៩ គម្រោងយុវជនថ្នាក់ខេត្ត និងចូលរួមអនុវត្តការចលនា "រួមគ្នាធ្វើសកម្មភាព-រួមគ្នាផ្លាស់ប្តូរ" នៅលើបណ្តាញសង្គម។ តាមនោះ សមាជិកសម្ព័ន្ធយុវជន និងយុវវ័យក្នុងទូទាំងខេត្តនឹងរៀបចំផ្សព្វផ្សាយនិងចូលរួមអនុវត្តគម្រោង ការងារ សកម្មភាព ចលនាស្ម័គ្រចិត្ត ទន្ទឹមនឹងនោះ ថតរូប និងបង្ហោះការចលនានៅលើបណ្តាញសង្គម ដើម្បីចលនាបានរីកសាយទូលំទូលាយ។
អ្នកស្រី ហូធីកឹមដាវ អនុលេខាបក្សខេត្តសុកត្រាំង ប្រគល់ទង់សម្រាប់ខែយុវជនឆ្នាំ ២០២៣។
ចលនាដាំដើមឈើ ជានិច្ចកាលរំលឹកនឹកគុណអ៊ំ នៅសាលាបឋមសិក្សាសង្កាត់១។
ក្នុងឱកាសនេះ អង្គភាពដែលរួមដំណើរជាមួយ បានប្រគល់ផ្លាកជានិមិត្ដរូប ឧបត្ថម្ភផ្ទះ ១ ខ្នង ជូនយុវជនស្រុកចូវថាញ់ ជូនអាហារូបករណ៍ចំនួន ៥០ ចំណែក សៀវភៅសរសេរសម្រាប់សិស្សានុសិស្សចំនួន ២.០០០ ក្បាល ។ ឧបត្ថម្ភគ្រាប់ប៊ូលចំនួន ១១ ឈុត ដើមឈើចំនួន ១.000 ដើម ផ្តល់សេវាអ៊ីនធឺណេតចល័ត VinaPhone ដោយឥតគិតថ្លៃ (១២0Gb/ខែ) ដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ ទីរួមខេត្តក្រុងង៉ាណាំ ស្រុកថាញទ្រី និងស្រុកមីស្វៀង។ ព្រមជាមួយគ្នានោះ ជូនអាហារូបករណ៍ ១០ ចំណែក បាល់ ៨ គ្រាប់និងសំណាញ់បាល់ទះ ប្រគល់ជូនមូលដ្ឋានសម្ពន្ធយុវជននានា និងសិស្សានុសិស្សជម្នះការលំបាកនៅទីរួមខេត្តង៉ាណាំ ៕
លីធាន