លោកលីអ៊ុក នៅភូមិត្បូងនាយ ឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ។ គាត់គឺជាអ្នកស្ម័គ្រចិត្តបរិច្ចាគដីសាងសង់សាលារៀន ផ្លូវគមនាគមន៍ អាគារវប្បធម៌សហគមន៍ រួមចំណែកកសាងជនបទថ្មីនៅភូមិភាគ។
ប្ដីប្រពន្ធលោកលីអ៊ុក (អង្គុយកណ្ដាល) កំពុងពិភាក្សាយោបល់ជាមួយនឹងរដ្ឋអំណាចភូមិភាគ។
លោក ឃឺវជីកឿង លេខាគណៈកម្មាធិការបក្សឃុំចូវដៀង បញ្ជាក់៖ “ចលនារៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ” នៅឃុំចូវដៀង ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ម្ល៉ោះហើយកម្មាភិបាលនិងប្រជាជនចូលរួមយ៉ាងសកម្ម។ ក្នុងនោះ មានគ្រួសារលោកលីអ៊ុក ស្ម័គ្រចិត្តបរិច្ចាគដីជាង ១.០០០ម២ ព្រមទាំងថវិកានិងកម្លាំងពលកម្មដើម្បីធ្វើផ្លូវសាលារៀននិងអាគារវប្បធម៌ សហគមន៍នៅភូមិត្បូងនាយ។ លោកលីអ៊ុក តែងបានប្រជាជនក្នុងភូមិគោរពរាប់អាន និងបានប្រធានគណៈកម្មាធិការប្រជាជនឃុំចូវដៀង ជូនលិខិតសរសើរចំពោះស្នាដៃក្នុងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ”។
ប្ដីប្រពន្ធលោកលីអ៊ុក (ឈរខាងឆ្វេង) បរិច្ចាគដីធ្វើផ្លូវនៅភូមិត្បូងនាយ។
ក្នុងនាមជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ លោកលីអ៊ុក តែងបញ្ចេញអស់ពីសមត្ថភាពរបស់ខ្លួន រួមជាមួយរដ្ឋអំណាចភូមិភាគអនុវត្តល្អការងារផ្សព្វផ្សាយ ពង្រឹងទំនុកចិត្តប្រជាជនចំពោះការដឹកនាំរបស់បក្ស ដោយកៀរគរជនរួមជាតិខ្មែរច្រើនកុះករចូលរួមចលនានៅភូមិភាគ។ កាលពីមុន ផ្លូវតភ្ជាប់ភូមិនៅតូចចង្អៀត ទទឹង ២ ម៉ែត្រ រដូវវស្សាភក់ជ្រាំពិបាកធ្វើដំណើរ។ ឃើញដូច្នោះ លោកលីអ៊ុក ក៏ព្យាយាមកៀរគរប្រជាជនបរិច្ចាគដី កម្លាំងកសាងផ្លូវ។ មកទល់បច្ចុប្បន្ន ទទឹងផ្លូវតភ្ជាប់ភូមិបានពង្រីកទូលាយ ៣ ម៉ែត្រ និងមានចាក់កៅស៊ូជួយមាមីងធ្វើដំណើរទៅមកងាយស្រួល។ ក្នុងសកម្មភាពរបស់ភូមិ លោកនិងគ្រួសារតែងជាគំរូអនុវត្តមុន ក្រោយមកទើបផ្សព្វផ្សាយកៀរគរលើកទឹកចិត្ត បងប្អូនមាមីងអនុវត្តតាម។ ចំពោះទង្វើនិងសម្ដីនិយាយរបស់លោក បងប្អូនមាមីងក្នុងភូមិត្បូងនាយ ក៏ស្រុះស្រួលគាំទ្រ ហើយចូលរួមបរិច្ចាគដីកសាងជនបទថ្មី។ លោកលីអ៊ុក ឱ្យដឹង៖ “អនុវត្តចលនាកសាងជនបទថ្មី ខ្ញុំរួមជាមួយរដ្ឋអំណាចភូមិភាគ កៀរគរប្រជាជនបរិច្ចាគដី ខ្ញុំស្ម័គ្រចិត្តបរិច្ចាគដីជាង ១.០០០ ម២។ ខ្ញុំតែងប្រឹងប្រែង ផ្សព្វផ្សាយ កៀរគរមាមីងចូលរួមកសាងជនបទថ្មី ការពារបរិស្ថាន ហើយបានមាមីងឯកភាពគាំទ្រ។ ក្រៅពីកិច្ចការកៀរគរមាមីងបរិច្ចាគដីធ្វើផ្លូវ ខ្ញុំនៅទាំងផ្សព្វផ្សាយអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋទៀតផង”។
លោកហ្វិញកុងហា ប្រធានគណៈកម្មការការងាររណសិរ្សភូមិត្បូងនាយ ឱ្យដឹង៖ “គ្រួសារ លោកលីអ៊ុក តែងបានប្រជាជនក្នុងភូមិទុកចិត្ត ភូមិត្បូងនាយតែងសាមគ្គីនិងឯកភាពខ្ពស់ក្នុងរាល់កិច្ចការ ជាពិសេសគឺក្នុងអនុវត្តចលនាប្រឡងប្រណាំងកសាងផ្លូវជនបទថ្មីសព្វថ្ងៃ”៕
សើុងម៉ាល័យ - ថាច់ធី